ដោយ អាចារ្យថាំ
របត់នយោបាយ និងសង្គម ជាហេតុនាំឱ្យមានការបង្កើតពាក្យថ្មី ដូចជា “ជួបសម្លាប់, ជួបប្តឹង, ជួបផឹក, ជួបកាប់, ជួបឆ្ងាញ់, ជួបស្រួល…” ជាដើម ឥឡូវ ឃើញមានពាក្យ “ជួបធានា” មួយទៀតហើយ បន្ទាប់ពីលោកស្រី ឺនេដយ ត្រុហ ហ្សរេមាន ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ចូលជួបលោកកឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ 9ជណភ្រប ដល់គេហដ្ឋាន។
“ជួបធានា” ជាពាក្យដែលពួកប្រឆាំង បង្កើតឡើង ប៉ុន្តែមន្ត្រីបក្សកាន់អំណាច 9ជភភប មិនចូលចិត្តពាក្យនេះទេ ព្រោះអត់មានរឿងធានាដោះលែងលោកកឹម សុខា ឬបើកផ្លូវ ឱ្យសង្គ្រោះជាតិ រស់វិញផង?
លោកស្រី មួរ សុខហួរ អតីតអនុប្រធាន នៃអតីតបក្សប្រឆាំង បានសរសេរ ក្នុងទំព័រហ្វេសប៊ុក ជាអាទិ៍ថា “អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាន ជួបជាមួយលោកកឹម សុខា …. ដើម្បីពិភាក្សាអំពីបញ្ហាដែលមានសារសំខាន់ រួមទាំងការធានាសន្តិភាព វិបុលភាព អធិបតេយ្យ…” យើងឃើញគាត់ប្រើ ពាក្យ “ធានា ឬជួបធានា” នេះឯង។
លោកមុត ចន្ថា អតីតមនុស្សជំនិតរបស់លោកកឹម សុខា បានបង្ហោះសំណេរ តាមហ្វេសប៊ុក ដោយដកស្រង់សម្តីលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក ថា “ខ្ញុំបានជួបជាមួយលោកកឹម សុខា និងបានពិភាក្សាបញ្ហាដែលមានសារសំខាន់ ដោយរួមបញ្ចូលទាំងការធានាឱ្យមានអនាគត…”។
ចំណែកអ្នកវិភាគ អ្នកគាំទ្រ អតីត ជណភ្រ សុទ្ធតែប្រើពាក្យ “ជួបធានា” ដូចៗគ្នា ពោលគឺអាមេរិក ធានាឱ្យមានលម្ហប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការបើកផ្លូវឱ្យ ជណភ្រ រស់វិញ៘
“ជួបធានា” វាចេញពីមាត់ពួកប្រឆាំង ប៉ុន្តែជាមួយមន្ត្រី ជភភ អត់ឮនិយាយ រឿង “ជួបធានា” នោះទេ ដូចលោកសុខ ឥសាន អ្នកនាំពាក្យ ជភភ បានប្រាប់ “នគរធំ” ថា “យើងឃើញហើយ ដំណើរទស្សនកិច្ចថ្មីៗរបស់អនុរដ្ឋមន្ត្រីការបរទេស អាមេរិក បានមកកម្ពុជា ឃើញសភាពការណ៍ពិតហើយ គេមិនបានលើកឡើង អំពីបញ្ហាអវិជ្ជមាន ដូចពួកអាបាវ និយាយនោះទេ”។
ដូច្នេះពាក្យ “ជួបធានា” និងពាក្យថា “មិនដូចពួកអាបាវនិយាយ” ស្តែងឱ្យ ឃើញថា រវាងពួកប្រឆាំង និងមន្ត្រី ជភភ មានរបៀបនិយាយខុសគ្នា។ “នគរធំ” ចាំតែឃ្លាំមើលថា តើ “អាមេរិក ធានាយ៉ាងម៉េច?” ចំពោះស្ថានការណ៍នយោបាយ កម្ពុជា?” ព្រោះបើគិតតាំងពីឆ្នាំ១៩៧៩ មក ដល់២០២១ នេះ អាមេរិក ឆ្លង កាត់ប្រធានាធិបតី ច្រើនរូបមកហើយ ក្នុងនោះមានលោករីហ្គេន, លោកចច ប៊ូស, លោកគ្លីនតុន, លោកចច ដាប់បិលយូប៊ូស, លោកបារ៉ាក់ខ៍ អូបាម៉ា, លោក ដូណាល់ ត្រាំ អត់ឃើញធានាជួយពួកប្រឆាំង ឱ្យបានកាន់អំណាចផងនោះ? ឥឡូវ ដល់វេនលោកតា ចូ បៃដិន តើគាត់ធានាយ៉ាងម៉េច យើងចាំតែបាំងដៃមើលដែរ?
ឧបមាថា អាមេរិក ធានាជួយលោកសម រង្ស៊ី ឱ្យបានចូលស្រុក, ធានាដោះ លែងលោកកឹម សុខា ឱ្យមានសេរីភាព, ធានាឱ្យ ជណភ្រ រស់វិញ បានចូលប្រឡូក ក្នុងការបោះឆ្នោត សួរថា តើអ្នកនយោបាយរាយរង ដែលបែកចេញពីចៅហ្វាយ នាយ ទៅបង្កើតបក្សថ្មីនោះ “មានអ្នកណាធានា?” ពួកគាត់ដើរចេញហើយ បើ ចង់ងាកទៅចូលរួមជាមួយមេប្រឆាំងទាំងពីរវិញនោះ តើបក្សកាន់អំណាច យល់ ព្រមឬទេ? ដូចអត់ផ្លូវទេ បើចូលកុំចេញ បើចេញកុំចូល។
ធានាអាមេរិកជួយនោះ វាច្រើនលើកច្រើនសាណាស់មកហើយ រីឯប្រធានា- ធិបតី មុនៗ ក៏ធ្លាប់ផ្ញើសំបុត្រថ្វាយព្រះមហាក្សត្រកម្ពុជា និងជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ តែ “អត់ឃើញធានា?” ឥឡូវលោកចូ បៃដិន ផ្ញើលិខិតជូននាយករដ្ឋមន្ត្រីកម្ពុជា ទៀតហើយ ដែលខ្លឹមសារលិខិត “ដឹងតែមនុស្ស ២នាក់” គឺដឹងតែលោកបៃដិន និងសម្តេច ក៏ស្រាប់តែអ្នកមិនដឹង នាំគ្នាបកស្រាយ តាមតែនឹកឃើញ។
បើអាមេរិក ធានាថានឹងទូទាត់បំណុល ដោយកាត់បង្វិល ៧០% ជួយកម្ពុជា អាហ្នឹងគួរជឿដែរ តែបើថា អាមេរិក ធានាឱ្យមានការចូលស្រុករបស់ សម រង្ស៊ី ឱ្យមានការដោះលែងលោកកឹម សុខា ជាបន្ទាន់ និងឱ្យ ជណភ្រ ដំណើរការឡើង វិញនោះ ពិបាកជឿណាស់ ទោះជាអាមេរិក ធានាយ៉ាងណា ក៏ដូចអូសប្ញស្សី ច្រាសចុង”៕