Friday, January 24, 2025
Homeបរិយាយបំពុលសង្គម

បំពុលសង្គម

ដោយ អាចារ្យថាំ

ហេតុអ្វីបានជាមានអ្នកបំពុលសង្គម? នេះជាសំណួរដែលបក្សកាន់អំណាច ពិបាកឆ្លើយបំផុត ប៉ុន្តែសម្រាប់អ្នកវិភាគ ឬសារព័ត៌មានកណ្តាល មិនពិបាកឆ្លើយ នោះទេ។

“បំពុលសង្គម” មានន័យថា និយាយឬសរសេរបំភ្លៃ បំផ្លើស បញ្ចោញ ព័ត៌មានក្លែងក្លាយ សទៅជាខ្មៅ លៃយ៉ាងណាឱ្យមនុស្សរស់នៅក្នុងសង្គម ភ័យ តក់ស្លុត រាំងស្ទះដល់មុខរបររកស៊ី។ ចុះបើនៅឱ្យស្ងៀមបានទេ ចាំបាច់បំភ្លៃ បំផ្លើស ធ្វើអ្វី? ចំណុចនេះ “នគរធំ” សូមបង្ហាញឧទាហរណ៍ឱ្យងាយយល់ ៖

ដោយចងគំនុំនឹងគ្រួសារមួយដែលប្តឹងផ្តល់គាត់រឿងខ្ចីលុយមិនសងតាម កិច្ចសន្យា ធ្វើឱ្យភាគីចងគំនុំនោះ បំភ្លៃ បំផ្លើស បរិហារស្ងាត់ៗថា “ប្រពន្ធអ្នកប្តឹង នោះ មានសហាយ” រហូតដល់បុរសជាប្តី សង្ស័យ តាមដានប្រពន្ធ។ គ្រាន់តែ ឃើញភរិយាជួបគ្នាស្ងាត់ៗ ជាមួយបុរសជាមិត្តម្នាក់ ស្រាប់តែបុរសជាប្តី កាប់ បុរសជាមិត្តនោះ រយះក្បាល បានត្រឹមជាប់គុក…។

យ៉ាងណាមិញ “អ្នកបំពុលសង្គម” គឺមកពីការចងគំនុំ ទោះជារាជរដ្ឋាភិបាល ឬបក្សកាន់អំណាច “ធ្វើល្អយ៉ាងណា ក៏គេថាអាក្រក់”។ សព្វថ្ងៃ អ្នកបំពុលសង្គម ច្រើនតែចេញពីក្រៅប្រទេស ដូចករណីគេបំពុលថា ក្រុមហ៊ុនបូមប្រេងនៅបាត សមុទ្រកម្ពុជា “ក្ស័យធន” ខណៈដែលមន្ត្រីរាជរដ្ឋាភិបាល ទទួលបានតំណក់ប្រេង ដំបូង ដែលហៅជាភាសាបាលីថា “បឋមតេលពិន្ទុ” ដាក់ក្នុងកែវ យកទៅតម្កល់ ទុកនៅវិមានឈ្នះ-ឈ្នះ។

រឿងពិត គេបំពុលថាមិនពិត ព្រោះតែគំនុំនយោបាយនេះឯង បន្ទាប់ពីអតីត បក្សសង្គ្រោះជាតិ (CNRP) ត្រូវរំលាយចោល បិទផ្លូវតវ៉ា។ អ្នកដើរតាមលោក សម រង្ស៊ី និងលោកកឹម សុខា នៅសល់គរគោក កំពុងរស់នៅក្រៅប្រទេស គេមិនអាចទ្រាំបានចំពោះការនឹករលឹកមាតុភូមិ នឹកប្រពន្ធកូន នឹកឪពុកម្តាយ នឹកអង្គរវត្ត…. ក៏កើតជំងឺស្ត្រេស តប់ប្រមល់ទល់ពុទ្ធោ បើមិនបានជេរ CPP ឬជេរអ្នកដឹកនាំប្រទេស ក៏គេចេញព័ត៌មានក្លែងបន្លំបំពុលបរិយាកាស។ ទោះបី ជាអ្នកគាំទ្រ CPP ព្យាយាមជេរបកវិញយ៉ាងណា ក៏មិនខុសពី “ជួយអេះរមាស់ ឱ្យគេ” អត់បានការអីទេ។

កាលពីជំនាន់លន់ នល់ មានការបំពុលសង្គមខ្លាំងជាសព្វថ្ងៃនេះផង ព្រោះ កាលនោះ កម្លាំងបង្កប់របស់ពួកវៀតកុង-វៀតណាមខាងជើង និងពួកខ្មែរក្រហម ធ្វើសកម្មភាពនៅភ្នំពេញ។ ការផ្តាច់ស្ពានជ្រោយចង្វា ត្រូវគេទម្លាក់កំហុសទៅលើ ចារកម្មបង្កប់របស់វៀតណាម។ ការបំភ័យថា ពួកព្រៃ វាយចូលដល់ច្បារអំពៅ កាលពីឆ្នាំ១៩៧៤ ក៏គ្រាន់តែធ្វើឱ្យមានការជ្រួលច្របល់ប៉ុណ្ណោះ។

អ្នកគាំទ្រ CPP ដូចអត់ទាន់មាន់មធ្យោបាយអ្វីទប់ទល់នឹងពួកបំពុលសង្គម ក្រៅពីការជេរប្រទេច ម៉ាំងទៅម៉ាំងមកនោះឡើយ។ ទ្រឹស្តីរាក់កំផែលថា “អ្ហែង ជេរអញ អញជេរវិញ” អត់បានអ្វីចំណេញដល់ជាតិទេ បានត្រឹមតែនាំមកនូវការ បែកបាក់ជាតិតែប៉ុណ្ណោះ។

“ឈ្នះក្រោធ ដោយការមិនក្រោធតប ឈ្នះអសប្បុរស ដោយសប្បុរស ឈ្នះ កំណាញ់ ដោយឱ្យទ្រព្យរបស់ ឈ្នះមនុស្សឡេះឡោះ ដោយពាក្យសត្យ” ជាទ្រឹស្តី ពុទ្ធនិយម នាំមកនូវជោគជ័យ។ មនុស្សឡេះឡោះ និយាយមិនពិត ឬបំពុលសង្គម លុះត្រាតែកុំបំពុលតប កុំឡេះឡោះតាមគ្នា ទើបបាន។ ខ្លារួចពីទ្រុង គេរកមធ្យោ- បាយ កៀងវាឱ្យចូលទ្រុងវិញ ដោយបោះសាច់គោទៅក្នុងទ្រុង ប៉ុន្តែបើយកកាំភ្លើង ទៅបាញ់បង្អើល ធ្វើឱ្យខ្លាចេះប្រុងប្រយ័ត្ន មិនចូលទ្រុង តែវាលបទៅ ខាំគោអ្នក ស្រុកឯណោះ”៕

RELATED ARTICLES