Tuesday, April 30, 2024
Homeព័ត៌មានជាតិយកប្តីរូបអាក្រក់ គិតថាស្រីផ្សេងមិនឆក់ បងលួចមានស្រី ប្តឹងលែងលះអូន

យកប្តីរូបអាក្រក់ គិតថាស្រីផ្សេងមិនឆក់ បងលួចមានស្រី ប្តឹងលែងលះអូន

ខេត្តកំពង់ចាម ៖ ស្រីម្នាក់ បានទម្លាយរឿងឈឺចាប់ក្នុងបេះដូង ដែលពីដំបូង ខ្លួនគិតថា មិនយកប្ដីរូបស្អាតសង្ហាអីទេ សុខចិត្តយកប្ដីរូបអាក្រក់ សម្បុរខ្មៅក្រញេះ ទើបមិនខ្លាចស្រីផ្សេងណាឆក់បេះយកទៅបាត់ តែមានឯណា ប្ដីរូបអាក្រក់នេះ មានចិត្តសាវ៉ា លួចមានស្រី ទីបំផុតនៅតែស្រីផ្សេងឆក់យកបាត់គាត់ទៅបាត់ហើយប្តីភ្លេចគ្រាកម្សត់កម្រជាមួយ ដាច់ចិត្តប្តឹងលែងលះប្រពន្ធ ដើម្បីទៅយកស្រីស្នេហ៍ពេញមុខ។

ស្រ្ដីដែលទម្លាយរឿងប្ដីមានស្រី ប្តឹងលែងប្រពន្ធនោះ មានឈ្មោះនីតា អាយុ ៤៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ពីមុនរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តែសព្វថ្ងៃរស់នៅខេត្តកំពង់ចាម។ ចំណែកបុរសជាប្ដី មានឈ្មោះសៀង សុខា អាយុ ៥០ឆ្នាំ មុខរបរជាមន្រ្តីប៉ូលិស។

ស្ត្រីអភ័ព្វស្នេហ៍ខាងលើ​បញ្ជាក់ថា ពីមុនគាត់រស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល តែសព្វថ្ងៃ បានវិលត្រឡប់មករស់នៅឯស្រុកកំណើត ខេត្តកំពង់ចាម វិញ បន្ទាប់ពីបែកបាក់គ្រួសារ ប្តីលួចមានស្រី ប្តឹងលែងលះគាត់ជាប្រពន្ធដើម ទៅយកប្រពន្ធចុង។

 

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីជាប្រពន្ធខាងលើ បានបង្ហោះរូបភាពអតីតកាលរបស់ខ្លួន កាលនៅជុំគ្នាជាមួយប្តី ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន ជាមួយសំណេរថា “មើលមុខអាប្ដីក្បត់ចិត្តខ្ញុំទៅលួចលាក់មានស្រី រាប់ខែ រាប់ឆ្នាំ ធ្វើឲ្យប្រពន្ធនិងកូន​ រស់នៅវេទនា សុខចិត្តដាក់ពាក្យលែងលះប្រពន្ធ យកស្នាមមេដៃឲ្យមីស្រីថោកទាបនោះ មីស្រីដណ្ដើមប្ដីគេ ថ្ងៃណាមួយ នឹងកម្មពៀរពីរនាក់ហ្នឹង​ ព្រាត់ប្រាសគ្នាវិញ កុំឱ្យជួបជុំគ្នាទាល់តែសោះ ព្រោះវាក្បត់ចិត្តខ្ញុំ ទៅមានស្រី កម្មពៀរនឹងជួបជាមិនខាន”។

ស្ត្រីជាប្រពន្ធដដែល នសរសេររៀបរាប់បន្ថែមថា “គាត់ជាប្ដីរបស់ខ្ញុំ គាត់ធ្វើការនៅស្នងការ ដូរទៅសាលាខេត្ត គាត់លាក់លួចមានស្រី រាប់ខែ រាប់ឆ្នាំ ប្រាក់ខែ មកដល់ ចិញ្ចឹមតែមនុស្សស្រីនោះ មិនដែលផ្ដល់ឲ្យខ្ញុំជាប្រពន្ធដើមទេ មានស្រីនោះហើយ គាត់លែងលះប្រពន្ធ  យកស្នាមមេដៃ ទៅបង្ហាញនាងស្រីចុង ឱ្យស្រីចុងនោះ ក្លាយជាប្រពន្ធស្របច្បាប់ គាត់សុខចិត្តគាត់ចុះទៅនៅជាមួយស្រីនោះ គាត់លួចលាក់ទាក់ទងគ្នា សឹងតែរាល់ថ្ងៃ ខ្ញុំសុខចិត្តផ្តិតមេដៃឲ្យចុះ បើគាត់អស់ចិត្តនឹងខ្ញុំ ហើយទៅលួចមានស្រីនោះ ថ្ងៃណាមួយ កម្មពៀរជាមិនខាន“។

ស្រ្តីដដែលដដែល សរសេរបន្ថែមទៀតថា “ប្ដីរបស់ខ្ញុំ ឈ្មោះសៀង សុខា ធ្វើការប៉ូលិស នៅស្នងការ ប្ដូរទៅសាលាខេត្ត គាត់បានក្បត់ចិត្តខ្ញុំ លួចមានស្រី មានទាំងកូនប្រុសមួយទៀត ឥឡូវនេះគាត់ដាក់ពាក្យលែងលះនៅតុលាការ ដើម្បីចង់បានមេដៃរបស់ខ្ញុំ យកទៅបំពេញបំណងមីស្រីដែលគាត់លួចលាក់រាប់ខែ រាប់ឆ្នាំ ឲ្យមីស្រីនោះពេញសិទ្ធិជាប្រពន្ធស្របច្បាប់ កុំឲ្យមានឈ្មោះថា ជាប្រពន្ធលួចលាក់។ គាត់ធ្វើការប៉ូលិស ប្រាក់ខែគាត់ យកទៅចិញ្ចឹមស្រីនោះ មិនដែលផ្ដល់ឲ្យខ្ញុំនិងប្រពន្ធចាយវាយទេ ចិញ្ចឹមខ្លួនគាត់និងស្រីរបស់គាត់តែប៉ុណ្ណោះ ហេតុតែគាត់ចង់បានមេដៃ ខ្ញុំសុខចិត្តប្រគល់ផ្ទះសម្បែង ឱ្យកូន មិនមកជាន់នៅផ្ទះនេះទៀតទេ ព្រោះគាត់ចង់បានមេដៃ យកទៅបង្ហាញស្រីនោះ ខ្លាចស្រីនោះខឹងគាត់ មិនយកគាត់ធ្វើជាប្ដី សុខចិត្តបោះបង់ប្រពន្ធដើម ទៅយកមីស្រីលួចលាក់ គាត់សាហាវណាស់ ធ្វើបាបចិត្តខ្ញុំដល់សព្វថ្ងៃនេះ ឥឡូវគាត់និងខ្ញុំ បានផ្តិតមេដៃលែងលះគ្នា ខ្ញុំសុខចិត្តទ្រាំឈឺចាប់ម្នាក់ឯង ដើម្បីឲ្យប្ដីសប្បាយចិត្ត ទៅនៅជាមួយស្រីនោះ“។

ជុំវិញការទម្លាយរឿងប្តីមានស្រី ប្តឹងលែងប្រពន្ធនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីស្រ្តីជាប្រពន្ធដើម ខាងលើនេះបានទេ កាលពីម្សិលមិញ។ ចំណែកបុរសជាប្ដីឈ្មោះសៀង សុខា នោះ ក៏មិនសុំការបកស្រាយបំភ្លឺបានដែរ នៅល្ងាចថ្ងៃដដែលនោះ។ ទោះបីជាយ៉ាងណា យើងរង់ចាំទតួលការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធជានិច្ច៕ កុលបុត្រ

RELATED ARTICLES