(កណ្តាល)៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស និងភរិយា បានចូលរួមឧបត្ថម្ភថវិកា ១០០,០០០,០០០រៀល និងត្រីខកំប៉ុង ១,០០០កេស ជូនរដ្ឋបាលខេត្តកណ្តាល ដេីម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារ ការរាតត្បាតជំងឺកូវីដ១៩។ ថវិកា និងត្រីខកំប៉ុងត្រូវបានតំណាងរបស់ឧកញ៉ា ឡេង ប្រុស យកទៅប្រគល់ជូនលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ។

ខេត្តកណ្តាល ក៏ជាខេត្តមួយដែល បានរងការរាត ត្បាតខ្លាំងពីជំងឺកូវីដ១៩ ហើយអាជ្ញាធរបានដាក់ ចេញវិធានការចាំ បាច់ ជាច្រើនដើម្បីទប់ស្កាត់ការរាលដាលជំងឺ។ ទន្ទឹមនឹង ការដាក់ចេញវិធានការទប់ស្កាត់នេះ អាជ្ញាធរក៏បានយកចិត្តទុកដាក់ ដោះស្រាយការលំបាក ការខ្វះខាតរបស់ ប្រជាពលរដ្ឋ ដោយសារការរាតត្បាតនៃជំងឺនេះផងដែរ។ រដ្ឋបាលខេត្តកណ្តាល តែងផ្តល់ស្បៀងអាហារ ជាបន្តបន្ទាប់ជូនដល់ពល រដ្ឋដែល ខ្វះខាត ក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។

លោក គង់ សោភ័ណ្ឌ បានចាត់ទុកទឹកចិត្តប្រកបដោយសប្បុរស និង ពោរពេញ ដោយសទ្ធាជ្រះថ្លារបស់ លោកឧកញ៉ា និងភរិយា ជាកាយវិការដែលឆ្លុះបញ្ចាំងពីគុណធម៌ ការជួយគ្នាក្នុងគ្រាលំបាក និងត្រូវបានរដ្ឋបាលខេត្ត ព្រមទាំងប្រជា ពលរដ្ឋទូទាំងខេត្តកណ្តាល ចងចាំទុកនៅក្នុងដួងចិត្ត។

សូមបញ្ជាក់ថា ឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាម ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូន ត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបាន សិក្សាច្រើន នោះឡើយ ហើយបានរសាត់អណ្តែត ដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែង រកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។ ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មក កាន់ប្រទេស កម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញ លើវិស័យអចលនទ្រព្យ នាំឱ្យទទួលបាន ជោគ ជ័យជាខ្លាំង។ ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូន ត្រកូល «ឡេង» តែងបានធ្វើសកម្មភាព មនុស្សធម៌ ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែង តែចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗ របស់ជាតិផងដែរ៕

