Saturday, November 23, 2024
Homeតារាខ្មែរយុគ ចិន្ដា៖មិនធ្លាប់រៀប​ការតែមានកូនក្រមុំ​ស្អាត​វ័យ១៨ឆ្នាំទៅហើយ

យុគ ចិន្ដា៖មិនធ្លាប់រៀប​ការតែមានកូនក្រមុំ​ស្អាត​វ័យ១៨ឆ្នាំទៅហើយ

ភ្នំពេញៈអ្នកណាៗក៍ដឹងថាពិធិការិនីដ៍មានឥទ្ធិពលរបស់Ctnអ្នកនាងយុគ ចិន្ដា មិនដែលធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិ ពិពាហ៍​ម្ដងណាឡើយ តែពេលនេះនាងមានកូនក្រមុំម្នាក់រូបសម្រស់ស្អាតវ័យឈានចូល១៨ឆ្នាំទៅហើយនោះគឺកញ្ញាយុគ ដាពេជ្រ ហៅស្រីអម ។

ប៉ុន្ដែអ្វីដែលអ្នកនាងយុគ ចិន្ដា ទុកឲ្យគ្រប់គ្នាឆ្ងល់អស់ជិត២០ឆ្នាំរហូតមកដល់សព្វ​ថ្ងៃនេះគឺនាងមិនដែល​ទម្លាយ​ថាអ្នក ណា ជាឪពុក កូនស្រីរបស់នាងទេ ខណៈដែលតារាសិល្បៈដែលជិតដិតបំផុតធ្លាប់បង្ហើបថាស្រីអម មានត្រេមុខដូចទៅនិង​ឪពុក របស់គេច្រើនជាងអ្នកនាងចិន្ដា តែពួកគេនៅតែមិនបញ្ជាក់ថា​បុរសឬសេដ្ឋីម្នាក់ណាជាប៉ារបស់ស្រីអម នោះជាដាច់ខាត។

          កញ្ញាយុគ ដាពេជ្រ ហៅស្រីអម ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងស្រលាញ់​អាជីពជាពិធីការិនីតាមម្ដាយរបស់​នាង​អ្នកនាងយុគ ចិន្ដា ហើយនាងក៍ធ្លាប់ធ្វើជាMCនៅកម្មវិធីមួយចំនួនដែរដោយមានការគាំទ្រពីម្ដាយរបស់នាងផងដែរ។

នាងថា​បាន​រៀនជំនាញ​​សិល្បៈផ្នែកព្យាណូ និងច្រៀងនៅសាលាតន្រ្ដីគ្រូសូ ស្រណោះ និងបានទៅប្រលងនៅ ក្រៅ ស្រុក ទៀតផង។ដោយឡែកអ្នកនាងយុគ ចិន្ដា ក៍ធ្លាប់ប្រាប់អ្នកកាសែតថាអ្នកនាងគាំទ្រកូន​ដែលស្រលាញ់សិល្បៈ​ហើយមើល ទៅតាមដុងរបស់​នាងដែលចូលចិត្ត តែនាងមិនចង់ឲ្យកូនចូលប្រលងកម្មវិធីប្រលងចម្រៀងណាមួយក្នុងស្រុកនោះទេ។

          អ្នកនាងយុគ ចិន្ដា ជាតារាដែលត្រូវបានគេចាត់ទុកថាមានទ្រព្យច្រើនម្នាក់នៅ​កម្ពុជានាពេលបច្ចុប្បន្នព្រោះ​មានមុខ​ជំ​នួញ​​​​​ជា​ច្រើនផ្នែកនៅក្នុងដៃ។តែនាងមិនទាន់ចូលរោងការឡើយ ប៉ុន្ដែធ្លាប់បង្ហើបប្រាប់អ្នកយកព័ត​មានយើងថានឹង​អាចរៀប​ការ​​ជាមួយ​បុរសម្នាក់នៅពេលដែលកូនស្រីរបស់នាងពេញវ័យក្រមុំមែនទែនពោលគឺនៅឆ្នាំ២០២២ ខាងមុខនេះដែលពេលនោះ​កូនក្រមុំនាងនឹងធ្វើជាអ្នកកំដឲ្យនាងតែម្ដង។

ទោះជាយ៉ាងណាដោយសារតែកូវីដ មិនទាន់ស្ងាត់ហើយចំពេល​ដែលអ្នក​នាង​ចិន្ដា​ កំពុងតែកាន់ទុក្ខជូនម្ដាយនាងអ្នកស្រីខឹម ផល្លី ដែលទទួលមរណភាពកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០២១ នោះគេជឿរថា​ពិធីការិនី​ជើងចាស់រូបនេះនឹង អាចផ្អឹមរឿង គម្រោងគ្រងឈុតកូនក្រមុំនេះជាមិនខាន៕

RELATED ARTICLES