ព័ត៌មានទាន់ហេតុការណ៍បំផុត
បង់ក្លាដែស៖ កងកម្លាំងសន្តិ សុខម្នាក់ត្រូវ បានសម្លាប់និង ៣នាក់ផ្សេង ទៀតរងរបួសក្នុង ការវាយប្រហារ ដោយការចាក់ និងកាំបិតកាលពីរាត្រីថ្ងៃ អាទិត្យនៅ ព្រលាន យន្តហោះ អន្តរជាតិ Hazrat Shahjalal ក្នុង រដ្ឋធានីដាកា ប្រទេសបង់ក្លាដែស ។
អ្នកដែលស្លាប់ បាត់បង់ជីវិតត្រូវ បានគេដឹងអត្តសញ្ញាណ ហើយគឺមាន ឈ្មោះ Md Sohagh Ali អាយុ២៨ឆ្នាំ ជាសមាជិកម្នាក់ របស់ក្រុម Ansar ដែលជាកងកម្លាំង ពិសេសស្ម័គ្រ ចិត្តដែលរៀប ចំសម្រាប់ រក្សាសន្តិសុខ ផ្ទៃក្នុងនិង ការអនុវត្តច្បាប់ ក្នុងប្រទេស ។
មន្ត្រីប៉ូលិសរដ្ឋធានី ដាកាដែលសុំ មិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បុរសម្នាក់ បានកាន់កាំបិត ចុងស្រួចមួយ ចាក់កងកម្លាំង សន្តិសុខម្នាក់ដែល យាមនៅទ្វារ ចូលកន្លែង អង្គុយចាំ ជើងហោះ ហើរឬចេញ ដំណើរក្នុង អាកាសយានដ្ឋាន នេះកាលពី រាត្រីថ្ងៃអាទិត្យ ។
សមាជិករបស់ កងកម្លាំង ពិសេសលោក Ali ត្រូវបានជន ដៃដល់ចាក់ លិចគាប់មួយ កាំបិតចំដើមទ្រូង របស់គាត់ ក្រោយមកក៏ បានស្លាប់នៅមន្ទីរពេទ្យ តែម្តង ។
ប្រភពដដែលបាន បន្តថាជនដៃ ដល់ក៏បានវាយ ប្រហារលើកង កម្លាំងសន្តិសុខ៣នាក់ ទៀតឲ្យរងរបួស ផងដែរក្នុង ហេតុការណ៍នេះ ។
ជាងនេះទៅ ទៀតមន្ត្រី អនុវត្តច្បាប់ បានបាញ់ទៅ លើជននោះនិង បានចាប់ខ្លួនទាំងរស់ទៀតផង។
បច្ចុប្បន្នក្រុម ចលនាដែល នៅពីក្រោយការ វាយប្រហារនេះ គឺមិនទាន់ត្រូវបាន គេស្គាល់នៅឡើយទេ ។ រហូតមក ដល់ពេលនេះយើងបានដឹងថាលោក Ali និងកងកម្លាំង សន្តិសុខ ដទៃទៀត ត្រូវបានវាយ ប្រហារនោះ គឺដោយ វិវាទនៅ ពេលដែល ពួកគេបានរារាំងជនដៃដល់មិនឲ្យ ចូលព្រ លានយន្តហោះ ដោយមានឯកសារ មិនត្រឹមត្រូវ។