Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិថៃបង្កើន​ សន្តិសុខ​ក្នុង ក្រុងបាងកក ​ក្រោយដំណឹង បំផ្ទុះគ្រាប់បែក​

ថៃបង្កើន​ សន្តិសុខ​ក្នុង ក្រុងបាងកក ​ក្រោយដំណឹង បំផ្ទុះគ្រាប់បែក​

ថៃ៖ ទីភ្នាក់ងារព័ត៌ មានវៀតណាម(VNA) រាយការណ៍ថាអាជ្ញាធរ មានសមត្ថកិច្ច របស់ថៃបាន បង្កើនសន្តិសុខ ក្នុងរាជធានី បាងកកចាប់តាំងពីថ្ងៃ ព្រហស្បត្តិ៍ តាមរយៈការ ក្រើនរំលឹក ពីលទ្ធភាព នៃការបំផ្ទុះគ្រាប់បែក ក្នុងរថយន្តកណ្តាល ក្រុងនេះ។

អាជ្ញាធរបាន គូសបញ្ជាក់ ថាការវាយប្រហារ ដែលអាចធ្វើទៅ បានគឺភាគច្រើន ជាប់ពាក់ព័ន្ធនិង ក្រុមបះបោរ នៅតំបន់ភាគ ខាងត្បូងប្រទេសជា ជាងបណ្តាញ ភេរវកម្មបរទេស។

លោក Thitira Nongpharpitak ប្រធានការិយាល័យ ស៊ើបអង្កេតកណ្តាល (CIB) បានថ្លែងថា សន្តិសុខនៅទូទាំង ក្រុងបាងកកត្រូវបានបង្កើន បន្ទាប់ពីមានការ ក្រើនរំលឹកពី លទ្ធភាពវាយ ប្រហារដោយ បំផ្ទុះគ្រាប់បែក ក្នុងរថយន្តរួចមក ។

លោកក៏បាន ដឹកនាំដោយ ផ្ទាល់ជាមួយ និងនាយកដ្ឋាន បង្ក្រាបឧក្រិដ្ឋកម្មដើម្បី ធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងយក ចិត្តទុកដាក់ជាមួយនិង ការិយាល័យ ប៉ូលិសក្រុង ដើម្បីត្រួតពិនិត្យ ការ បំលាស់ទីឬធ្វើ ដំណើរជា ឯកជនដែលមាន ការសង្ស័យ ។

ជាងនេះទៅ ទៀតការិយាល័យ ស៊ើបអង្កេតកណ្តាល ថែមទាំងបាន ទាក់ទងទៅ ទីភ្នាក់ងារស៊ើប ការណ៍សម្ងាត់ អ៊ីស្រាអែល Mossad និងបានបញ្ជាក់ថាពុំ មានរបាយ ការណ៍អំពី បណ្តាញ ភេរវកម្មបរទេសក្នុង ប្រទេសថៃនោះ ឡើយ ។

ចំណែកប្រធាន ការិយាល័យប៉ូលិស ក្រុងលោក Sanit Mahathavorn បានអះអាងជា ថ្មីម្តងទៀតជា សាធារណៈថា នឹងចាត់ វិធានការដើម្បីដោះ ស្រាយនិង ការវាយ ប្រហារណា មួយដែល អាចធ្វើទៅ បានឬកើត មានឡើង។ កង កម្លាំងប្រតិ បត្តិការពិសេស បានចុះអនុវត្តស្រាវជ្រាវតាម គោលដៅមួយ ចំនួនក៏ដូចជា តំបន់ដែល មានជនមូស្លីមច្រើន មកពីភាគ ខាងត្បូងកាល ពីប៉ុន្មានថ្ងៃមុននេះ ។

គួររំលឹកផង ដែរថាកាល ពីរាត្រីថ្ងៃទី២ វិច្ឆិកាមានការ វាយប្រហារ បន្តបន្ទាប់គ្នា ចំនួន១៩លើក ក្នុងតំបន់ភាគ ខាងត្បូងប្រទេសថៃដែលបាន សម្លាប់មនុស្ស ៣នាក់និងរបួស ជាច្រើននាក់ ។

 

 

 

RELATED ARTICLES