Tuesday, April 30, 2024
Homeតារាខ្មែរលី ម៉ារីណា ឆេះដុំ ប្រពន្ធលោកធំ ព្រមានប្តឹង

លី ម៉ារីណា ឆេះដុំ ប្រពន្ធលោកធំ ព្រមានប្តឹង

ភ្នំពេញ ៖ តារាសម្តែងសម្រស់មិនចាញ់ ក្មេង អ្នកនាង លី ម៉ារីណា ថ្មីៗនេះ បានកើត មានអារម្មណ៍ឆេះដុំយ៉ាងខ្លាំង បន្ទាប់ពីមាន ស្ត្រីម្នាក់ អួតថា ខ្លួនជាប្រពន្ធលោកធំធ្វើការ នៅក្រសួងមហាផ្ទៃ ព្រមានប្តឹង ពីរឿងទិញ អាវតម្លៃ១២ដុល្លារ ពីអ្នកនាង យកទៅពាក់ តែមិនពេញចិត្ត (អាវបែកព្រួយ)។

មូលហេតុដែលនាំឱ្យស្ត្រីដែលអះអាងថា ជាប្រពន្ធលោកធំនៅក្រសួងមហាផ្ទៃ គំរាមប្តឹង អ្នកនាង លី ម៉ារីណា នោះ គឺស្ត្រីរូបនោះ បាន អះអាងថា អាវដែលទិញពីអ្នកនាងលី ម៉ារីណា តម្លៃ១២ដុល្លារ ពាក់រួច បែកព្រុយ ហើយ ដោយសារតែរឿងមួយនេះ ទើបធ្វើឱ្យអ្នកនាង លី ម៉ារីណា ឆេះដុំយ៉ាងខ្លាំង រហូតដល់ទម្លាយ រឿងរ៉ាវមួយនេះ នៅក្នុងវីដេអូឡាយរបស់ ខ្លួន ដើម្បីលាតដ្រាងឱ្យមហាជនបានដឹងថា ស្ត្រីរូបនោះបានគំរាមប្តឹងរូបអ្នកនាង ដោយ បាននិយាយថា “ខ្ញុំនឹងបង្ហោះអនឡាញអ្នកឯង ឱ្យផ្អើលពេញស្រុកខ្មែរតែម្តង ប្តីខ្ញុំធ្វើការនៅ ក្រសួងមហាផ្ទៃ ខ្ញុំនឹងដាក់ពាក្យបណ្តឹង បើអ្នក ឯងមិនសងខ្ញុំទេ ព្រោះខោអាវហ្នឹង ខ្ញុំពាក់ ហើយ វាបែកព្រុយ…”។

ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះ អ្នក នាង លី ម៉ារីណា បានធ្វើការពន្យល់តាមរយៈ ការឡាយវីដេអូរបស់ខ្លួនថា កាលទៅស្រុក ក្រៅ អ្នកនាងក៏ធ្លាប់ទិញប៉ះអាវប្រភេទហ្នឹង ដែរ ហើយសាច់ហ្នឹង បើយកទៅបោកជាមួយ ច្រាស គឺធានាថាបែកព្រុយស្ញាញតែម្តង។ ដោយ ឡែក សម្រាប់ម៉ូដអាវដែលអ្នកនាងកំពុងលក់ រាល់ថ្ងៃនេះ អ្នកនាង ម៉ារីណា បញ្ចាក់ថា រោងចក្រគេផលិតមកអ៊ីចឹង សាច់វាទន់ត្រជាក់ ស្រួលពាក់មែន ប៉ុន្តែវាលក្ខណៈបែកព្រុយ។ ហេតុនេះ ប្រសិនបើយើងទិញទៅ គិតថាមិន ពេញចិត្ត យើងគួរណាចាំក្នុងចិត្ត ឈប់ទិញ ទៀតទៅ ប៉ុន្តែមិនគួរណាក្តៅក្រហាយដល់ថ្នាក់ នេះសោះ។

អ្នកនាង ម៉ារីណា បានបញ្ជាក់បន្ថែមថា “សូមផ្ញើទៅកាន់ស្ត្រីឈ្មោះនីកា ដែលអះអាង ក្តែងៗថា ជាប្រពន្ធលោកធំម្នាក់ ធ្វើការនៅ ក្រសួងមហាផ្ទៃ ហាក់អន់ចរិត គ្មានសេចក្តីថ្លៃ ថ្នូរជាមនុស្ស ឱ្យបានដឹងច្បាស់ថា ខ្ញុំបានសាង កេរ្តិ៍ឈ្មោះរហូតដល់អាយុ៤១ឆ្នាំនេះ គឺមិនមែន មកបំផ្លាញកិត្តិយសត្រឹមអាវតម្លៃ១២ដុល្លារ ហ្នឹងឡើយ”។

អ្នកនាង ម៉ារីណា បន្តថា “ខ្ញុំបានស្គាល់ ប្រពន្ធពូៗ ឬមិត្តភក្តិធ្វើការនៅក្រសួងមហាផ្ទៃ ច្រើនណាស់ តែពួកគាត់ហាក់ដូចជាមានសេចក្តី ថ្លៃថ្នូរ អត្តចរិតល្អគួរឱ្យគោរពណាស់ មិនមែន ចេញមកចរិតពាលៗ ដូចស្ត្រីរូបនេះឡើយ..”។

ជុំវ៉ិញរឿងរ៉ាវចម្រូងចម្រាសខាងលើនេះ មិនទាន់មានការបកស្រាយបំភ្លឺពីភាគីស្ត្រីឈ្មោះ នីកា ដែលជាគូវិវាទរបស់អ្នកនាងលី ម៉ារីណា នៅឡើយ៕

RELATED ARTICLES