Wednesday, May 6, 2026
Homeចរាចរណ៍បើកឡានបុករបាំងថ្ម រត់ចោលឡាន

បើកឡានបុករបាំងថ្ម រត់ចោលឡាន

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ ចំនួន១កង់ ចំណែករថយន្ត ខូចខាតមួយកំណាត់មុខ យ៉ាងដំណំ រួចបានគេចចេញពីកន្លែងកើតហេតុបាត់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្ត ១ គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-6848 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើង ទៅត្បូង ក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុខាងលើ ដោយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់ចំនួន ១កង់ ចំណែករថយន្តបង្កហេតុ ខូចខាតផ្នែកខាងមុខ យ៉ាងដំណំ សំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ហើយភ្លាមនោះ តៃកុងរថយន្ត បានគេចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញចរាចរណ៍ បានចុះមកវាស់វែងស្ទូចយករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES