ភ្នំពេញ៖បើទោះជាមិនទាន់ដល់ថ្ងៃខួបកំណើតពិតតែឱក សុគន្ធកញ្ញា ទទួលបានសារជូនពរពីអ្នកគាំទ្ររបស់នាងជាបណ្ដើរៗទៅហើយ ខណៈដែលគេរងចាំមើលថាតើនៅថ្ងៃពិសេសរបស់នាងនោះប្អូនថ្លៃថៅកែហង្សមាសរូបនេះនឹងទទួលបានកាដូអ្វីខ្លះពីស្វាមីរបស់នាងលោកអ៊ឹង សុខលី ។

យ៉ាងណាគេជឿរថាសុគន្ធកញ្ញា នឹងត្រូវលោកសុខលី Surprise ដាក់នាងនូវកាដូធំជាងឆ្នាំមុនៗជាមិនខាន ខណៈពេលដែល សុគន្ធកញ្ញា ប្រារពខួបគម្រប់៣៤ឆ្នាំកាលពីឆ្នាំមុននោះនាងត្រូវបានប្ដីធ្វើខួបឲ្យលើកោះសង្សារដោយមានព្រះសង្ឃនិមន្ដទៅ សូត្រធ័មប្រោះព្រំលើករាសីឲ្យនាងទៀតផង។សម្រាប់ខួបឆ្នាំនេះវិញសុគន្ធកញ្ញា នៅតែមិនអាចធ្វើការជួបជុំទ្រង់ទ្រាយធំបាន ដូចឆ្នាំមុនដដែលព្រោះកូវីដមិនទាន់ស្ងាត់ ប៉ុន្ដែនាងនឹងត្រូវស្វាមីរៀបចំធ្វើឲ្យជាលក្ខណៈគ្រួសារជាមិនខានដើម្បីបង្ហាញពី ក្ដីស្រលាញ់និងការយកចិត្តទុកដាក់ចំពោះរូបនាងព្រោះតាំងពីរៀបការហើយជាង២ឆ្នាំនេះលោកសុខលី បានហៅសុគន្ធកញ្ញា ថាជា”ឧត្តមភរិយា”ដែលពាក្យនេះធ្វើឲ្យសុគន្ធកញ្ញា មានក្ដីសុខបំផុតក្នុងជីវិត។

ឱក សុគន្ធកញ្ញា កើតនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ១៩៨៦ ដែលខួបឆ្នាំនេះនាងឈានចូលវ័យ៣៥ឆ្នាំហើយដែលនាងនឹងប្រារពនៅថ្ងៃទី១៤កញ្ញា ខាងមុខនេះ។Fanរបស់អ្នកចម្រៀងហង្សមាសបានរូបនេះបានត្រឹមតែជូនពរនាងពីចម្ងាយប៉ុណ្ណោះព្រោះតែកូវីដទើបធ្វើឲ្យពួកគេមិនអាចយកនំខេកទៅជូននាងដោយផ្ទាល់បាន។យ៉ាងណាសារដែលអ្នកគាំទ្រសុគន្ធកញ្ញា ផ្ញើរទៅនាងដោយចាត់ទុកថាជា”Idol”នោះគ្មានអ្វីក្រៅតែពីជូនពរឲ្យសុគន្ធកញ្ញា មានសម្រស់កាន់តែស្អាតនិងល្បីល្បញថែមទៀតនោះឡើយ។

ឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ និងសម្រាលកូនថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie ។ក្រោយមានស្វាមីនិងកូន១នេះសុគន្ធកញ្ញា មិនទាន់មានសន្ទុះទីផ្សារចម្រៀងខ្លាំងដូចមុនឡើយព្រោះគ្មានបទផ្ទុះ។

ប៉ុន្ដែស្វាមីនាងបានរៀបជើងព្រួលរួចជាស្រេចដើម្បីកុំឲ្យនាងធ្លាក់ចុះនោះគឺការប្រគល់តំណែងធំទាំង៤ផ្សេងគ្នាឲ្យធ្វើជាគ្រូ បង្វឹកនិងគណៈកម្មារការកម្មវិធីThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ដែលនឹងតំណើរការរដូវកាលថ្មីនាពេលស្ងាត់កូវីដខាងមុខនេះ។ការចេញមុខព្រមគ្នាពីបណ្ដារកម្មវិធី ខាងលើនេះមកវិញ សុ គន្ធកញ្ញា ស្ទើតែអាចធានាបាននូវសុវត្ថិភាពថាទោះជានាងគ្មានបទល្បីៗក៍អាចទប់ជំហបានដែរ៕





