ភ្នំពេញ៖ នៅឆ្នាំ២០២១នេះគេឃើញតារាស្រីល្បីល្បាញឈ្មោះ៣ដួងឈនៅផលិតកម្មផ្សេងគ្នាពួកគេត្រូវបានគូស្នេហ៍ជាអ្នកនៅក្រោយខ្នងតែម្ដងទើបធ្វើឲ្យអ្នកចម្រៀងទាំងនោះមិនងាយរបូតដៃធ្លាក់ចុះដល់បាតដោយងាយៗឡើយ។
១៖ឱក សុគន្ធកញ្ញាៈអតីតតារាសាន់ដេរូបនេះក្លាយទៅតារាស្រីលំដាប់ជូមុខផលិតកម្មរស្មីហង្សមាសរយៈពេលជាង១០ឆ្នាំមកហើយដែលតំណែងនេះពិបាកតារាស្រីផ្សេងទៀតយកបានពីនាងព្រោះតែស្វាមីនាងលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រង ទូរទស្សន៍ហង្សមាសនោះនៅពីក្រោយខ្នងនាងតែម្ដង។ក្រោយឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពី ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ ធ្វើឲ្យនាងក្លាយទៅជាប្អូនថៅកែហង្សមាសនោះពេលនេះទោះជានាងមិនទាន់ មានបទផ្ទុះ ដូចមុន មែន ប៉ុន្ដែហង្សមាសអាចលើកនាងឡើងវិញពេលណាក៍បានដែរ។ដោយឡែកស្វាមីនាងលោកសុខលី វិញបានប្រគល់តំ ណែងធំឲ្យសុគន្ធកញ្ញា ដល់ទៅ៤ផ្សេងគ្នាធ្វើជាគ្រូបង្វឹកនិងគណៈកម្មាការមានដូចជាThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ។




២៖មាស សុខសោភាៈបើទោះជាស្វាមីរបស់មាស សុខសោភា មិនមែនជាអ្នកនិពន្ធនិងដឹកនាំសម្ដែងល្បីឈ្មោះក្ដី ប៉ុន្ដែលោក អ៊ឹត រ៉ាដា ក៍ជាអ្នកនៅក្រោយខ្នងរបស់សោភា ដែរព្រោះលោកជាអ្នកគ្រប់គ្រងផលិតកម្មផ្ទាល់ខ្លួនរបស់នាងឈ្មោះថាCamtrax ហើយរៀងរាល់អ្នកចម្រៀងរាម រូបនេះឡើងឆាកនិងចេញថតMVលោករ៉ាដា តែងតែជាអ្នករៀបចំសម្លៀកបំពាក់និងដឹកនាងទៅតាមបណ្ដារកម្មវិធីសិល្បៈទាំងឡាយ។ស្វាមីរបស់សោភា ជាអ្នកចាក់ភ្លេងឲ្យនាងច្រៀងហើយមុនពេលដែលសោភា ចេញ ច្រៀងនិងសម្ដែងនាងក៍តែងតែស្ដាប់យោបល់ប្ដីដែរ។




៣៖សុខ ពិសីៈតារាចម្រៀងដែលមានរូបសម្រស់ពិបាករកគូប្រជែងសុខ ពិសី មិនធ្លាប់ដែលសារភាពស្នេហ៍លោកឡាយ សុខ ចំរើន ដែលជាថៅកែផលិតកម្មសាន់ដេម្ដងណាឡើយ បើទោះជារឿងស្នេហានាងជាមួយម្ចាស់ ផលិតកម្មនេះល្បីល្បាញពេញ ផ្ទៃប្រទេសយ៉ាងណាក្ដី។ទោះជាយ៉ាងណាមហាជនយល់ថាសុខ ពិសី នឹងដើរតាមគន្លងឱក សុគន្ធកញ្ញា ហើយនាងនឹងព្រម សារភាពស្នេហ៍នៅពេលខាងមុខជាមិនខាន។ពិសី ជាតារាមានឥទ្ធិពលម្នាក់របស់សាន់ដេហើយគេជឿរថាទាំងបទចម្រៀងនិងការថតMVក៍មានការសម្រិតសម្រាំងជាពិសេសពីសំណាក់លោកចំរើន ផងដែរទើបធ្វើឲ្យនាងនៅតែរក្សារតំណែងជាតារាស្រីឈានមុខគេនៅផលិតកម្មមួយនេះ។សំណួរដែលមហាជនចង់ដឹងថាតើពេលណាទើបសុខ ពិសី ហ៊ានរៀបការជាមួយលោក ឡាយ សុខចំរើន ?



