Friday, September 20, 2024
Homeតារាខ្មែរតារា៣ដួងគូស្នេហ៍នៅក្រោយខ្នង

តារា៣ដួងគូស្នេហ៍នៅក្រោយខ្នង

ភ្នំពេញ៖ នៅឆ្នាំ២០២១នេះគេឃើញតារាស្រីល្បីល្បាញឈ្មោះ៣ដួងឈនៅផលិតកម្មផ្សេងគ្នាពួកគេត្រូវបានគូស្នេហ៍ជាអ្នកនៅក្រោយខ្នងតែម្ដងទើបធ្វើឲ្យអ្នកចម្រៀងទាំងនោះមិនងាយរបូតដៃធ្លាក់ចុះដល់បាតដោយងាយៗឡើយ។

  ១៖ឱក សុគន្ធកញ្ញាៈអតីតតារាសាន់ដេរូបនេះ​ក្លាយទៅតារាស្រីលំដាប់ជូមុខផលិត​កម្ម​រស្មី​ហង្សមាសរយៈពេលជាង១០ឆ្នាំមក​ហើយដែលតំណែងនេះពិបាកតារា​ស្រីផ្សេងទៀត​យកបានពីនាងព្រោះតែស្វាមីនាងលោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រង ទូរទស្សន៍ហង្ស​មាសនោះ​នៅពីក្រោយខ្នងនាងតែម្ដង។ក្រោយឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី រៀបការ​កាលពី ថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ ធ្វើឲ្យនាងក្លាយទៅជាប្អូនថៅកែហង្សមាស​នោះពេលនេះ​ទោះជានាងមិនទាន់ មានបទផ្ទុះ ដូចមុន មែន ប៉ុន្ដែហង្សមាសអាចលើក​នាងឡើងវិញ​ពេល​ណា​ក៍បានដែរ។ដោយឡែកស្វាមីនាងលោកសុខលី វិញបានប្រគល់តំ ណែង​​ធំឲ្យសុគន្ធកញ្ញា ដល់​ទៅ៤ផ្សេងគ្នាធ្វើជាគ្រូបង្វឹកនិងគណៈកម្មាការមានដូចជា​The Voice Cambodia ,The Voice Kids Cambodia  ,Cambodian Idol និងX Factor Cambodia ។

  ២៖មាស សុខសោភាៈបើទោះជាស្វាមីរបស់មាស សុខសោភា មិនមែនជាអ្នកនិពន្ធ​និង​ដឹកនាំសម្ដែងល្បីឈ្មោះក្ដី ប៉ុន្ដែលោក អ៊ឹត រ៉ាដា ក៍ជាអ្នកនៅក្រោយខ្នងរបស់សោភា ដែរព្រោះ​លោក​ជាអ្នកគ្រប់គ្រងផលិតកម្មផ្ទាល់ខ្លួនរបស់នាងឈ្មោះថាCamtrax ហើយរៀងរាល់អ្នក​ចម្រៀង​រាម រូបនេះឡើងឆាកនិងចេញថតMVលោករ៉ាដា តែងតែជាអ្នករៀប​ចំសម្លៀកបំពាក់​និងដឹកនាង​ទៅតាមបណ្ដារកម្មវិធីសិល្បៈទាំងឡាយ។ស្វាមីរបស់សោភា ជាអ្នកចាក់ភ្លេង​ឲ្យ​នាង​ច្រៀង​ហើយមុនពេលដែលសោភា ចេញ ច្រៀងនិងសម្ដែង​នាងក៍តែងតែស្ដាប់​យោបល់​ប្ដីដែរ។

  ៣៖សុខ ពិសីៈតារាចម្រៀងដែលមានរូបសម្រស់ពិបាករកគូប្រជែងសុខ ពិសី មិនធ្លាប់​ដែល​សារភាពស្នេហ៍លោកឡាយ សុខ ចំរើន ដែលជាថៅកែផលិតកម្មសាន់ដេម្ដងណាឡើយ បើទោះជារឿងស្នេហានាងជាមួយម្ចាស់ ផលិតកម្មនេះល្បីល្បាញពេញ ផ្ទៃប្រទេសយ៉ាងណាក្ដី។ទោះជាយ៉ាងណាមហាជនយល់ថាសុខ ពិសី នឹងដើរតាមគន្លងឱក សុគន្ធកញ្ញា ហើយ​នាង​នឹងព្រម សារភាពស្នេហ៍នៅពេលខាងមុខជាមិនខាន។ពិសី ជាតារាមានឥទ្ធិពលម្នាក់​របស់​សាន់​ដេហើយគេជឿរថាទាំងបទចម្រៀងនិង​ការថតMVក៍មានការសម្រិតសម្រាំងជា​ពិសេសពី​សំណាក់លោកចំរើន ផងដែរ​ទើបធ្វើឲ្យនាងនៅតែរក្សារតំណែង​ជាតារាស្រី​ឈានមុខគេ​នៅ​ផលិត​កម្មមួយនេះ។សំណួរដែលមហាជនចង់ដឹងថាតើពេលណាទើបសុខ ពិសី ហ៊ានរៀបការ​ជាមួយលោក ឡាយ សុខចំរើន ?

                               

RELATED ARTICLES