Thursday, January 9, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖មានសង្ឃឹមវិញហើយ!

ឱក សុគន្ធកញ្ញា ៖មានសង្ឃឹមវិញហើយ!

   ភ្នំពេញ៖ឧបស័ក្កដ៍ធំបំផុតរបស់ឱក សុគន្ធកញ្ញា ក្នុងការវាយលុកទីផ្សារចម្រៀង​ក្រោយ​ពេល​មានប្ដី​និងកូន១នេះគឺនាងឡើង​គីឡូជ្រុលបន្ដិចដែលមើលទៅបែកសាច់ខុសកាលពី​នៅលីវ​ទើប​ធ្វើ​ឲ្យរំខានការច្រៀងរាំលើឆាកតន្រ្ដីមិនសូវមាន​ភាពទាក់​ទាញ​។តែ​កាលពីថ្ងៃទី៩​ខែកញ្ញា​សុ​គន្ធ​កញ្ញា បានចេញរូបភាព៣សន្លឹករបស់នាង​ដែលម្ដងនេះប្លែកជាងរាល់លើកព្រោះ​នាង​បាន​វិល​ទៅរករាងស្វែលវិញស្ទើតែដូចដើម បន្ទាប់ពីប្អូនថ្លៃថៅកែហង្សមាសរូបនេះព្យាយាម​ហាត់​ប្រាណ​​និងសម្រកគីឡូជាច្រើន​ខែមក​ហើយ។តាម​រយៈការស្រកគីឡូនេះ​ធ្វើឲ្យFan​សុគន្ធកញ្ញា រីករាយជំនួសIdol របស់ពួកគេ ខណៈដែលថ្ងៃខួបកំណើត​គមប្រប់​អាយុ​​​៣៥ឆ្នាំ​​របស់តារាហង្ស​មាសរូបនេះនឹងមកដល់នៅថ្ងៃទី១៤ខែកញ្ញា​ខាងមុខនេះដែលពេល​នោះគេ​ជឿរថាតារាកូន១​នឹង​ទទួល​បាន​កាដូធំពីស្វាមីរបស់នាងលោកអ៊ឹង សុខលី ជាមិនខាន។

   ឱក សុគន្ធកញ្ញា ស្ថិតក្នុងចំណោមតារាដែល​មានកូន១ហើយប្រែប្រួល​រូបរាងមិនដូច​កាល​នៅលីវមានដូចជាសួស វីសា ,ឌុច លីដា និងពេជ្រ សូលីកា ជាដើមហើយ​ដោយសារ​តែកូវីដមិនសូវមានការងារសិល្បៈច្រើនដូចមុនទើបសុគន្ធកញ្ញា សម្ងំនៅតែ​ផ្ទះនោះធ្វើឲ្យ​គីឡូ​របស់នាងកាន់តែឡើងស្រឺតៗតែម្ដងនៅរយៈពេលជិត២ឆ្នាំនេះ។ទោះជាយ៉ាងណាភាពកាម៉ាប់​គឺជាសត្រូវនៃ​អាជីពរបស់នាងទើបពេលនេះសុគន្ធកញ្ញា ប្រឹងងាកមកផ្ដោត​លើ​ការថែរាង​ឲ្យ​ស្វែលមកវិញស្ទើតែមានរូបរាង​ដូចកាលនាង​នៅ​ក្រមុំទៅហើយ។

  ឱក សុគន្ធកញ្ញា មិនទាន់មានទីផ្សារចម្រៀងផ្ទុះខ្លាំងដូចកាល​នៅលីវឡើយព្រោះ​ជា​ច្រើនខែមកនេះមិនទាន់​មានបទល្បីៗដូច​មុន។ទោះជាយ៉ាងណាក្រោយសម្រកទម្ងន់បានដោយជោគជ័យនេះមានព័តមានថាសុគន្ធកញ្ញា នឹងត្រៀមចាប់ដៃគ្នា​ជាមួយ​លោក​​ខេម ប៊ុនថៃ ថតភាពយន្ដដំបូងឲ្យហង្សមាសនាពេលខាងមុខនេះដែរ ក្រោយនាងអាកខានធ្វើជា​តួឯក​រឿង”ខ្ញុំមាន​ញាណ​លើស”ដែលពេលនោះនាងពពោះកូនដំបូងហើយត្រូវបានអ្នកដឹកនាំដាក់សុខ ស្រីនាង ជំនួសវិញ។

ដោយសារតែរាង​ចង់ស្វែល​ដូច​ដើមនេះគេមានជំនឿរថាសុគន្ធកញ្ញា នឹងត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុក​ទាំងទីផ្សារ​ចម្រៀងនិងភាពយន្ដ​ដើម្បីសា្ដរ​មុខ​មាត់ឡើងវិញព្រោះពេលនេះនាងរឹងដៃរឹងជើងឡើងវិញមែនទែនហើយ ស្របពេល​កូន​ប្រុសរបស់​នាងមានវ័យជិត២ឆ្នាំ។អ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់អះអាង​ថា​ឱក សុគន្ធកញ្ញា ត្រូវបាន​ហង្សមាស​ឲ្យសម្រាក​សិនក្រោយនាង​ស​ម្រា​ល​​​​​កូន​​រួច​នោះតែ​មិន​យូទេនាងនឹង​បុក​ទីផ្សារចម្រៀងឡើងវិញហើយក្រោយមានប្ដីនិងកូន១​នេះលោកយល់ថា​សុ​គន្ធ​កញ្ញា នឹង​ខ្លាំង​លើសដើមព្រោះ​ថាពេលនេះនាងបានក្លាយទៅជាមាជិក​របស់គ្រួសារថៅកែ​ហង្ស​មាស​ទៅ​ហើយអីចឹងFanរបស់​នាង​កុំ​ព្រួ​យ​ថាសុគន្ធកញ្ញា ធ្លាក់កូដឲ្យសោះ៕

RELATED ARTICLES