តារាចម្រៀងសាច់សខ្ចីដូចបណ្ដូលចេកសុខ ពិសី បានបាត់បង់ដៃគូសំខាន់លោកខេម ប៊ុនថៃ ជាង៣ឆ្នាំទៅហើយក្រោយតារាកូន៣ទៅជ្រកនៅហង្សមាសធ្វើឲ្យពិសី ងាកមកចាប់ដៃគូច្រៀងសម្ដែងជាមួយអ្នកចម្រៀងប្រុសជាច្រើននាក់នៅសាន់ដេក្នុងនោះមានដូចជាឆាយ វីរៈយុទ្ធ,ខាន់ ជេមស៍, បូទី និងនាយចឺម ជាដើម។
យ៉ាងណាការចាប់ដៃគូជាមួយនាយចឺម ត្រូវបានគេមើលឃើញថាពិសី ហាក់ដូចជាផ្ដល់ជំនួយឲ្យនាយចឺម ឲ្យកាន់តែល្បីថែមទៀតហើយក៍បញ្ជាក់ថាតារាស្រីរូបនេះពិតជាមិនប្រកាន់ដៃគូមែន។ទោះជាយ៉ាងណាការលេងឈុតស្នេហារវាងពិសី និងនាយចឺម ហាក់មិនសូវសាកសមគ្នានោះទេព្រោះតែអ្នកទាំង២មានអាយុខុសគ្នាហើយបទពិសោធន៍នៅក្នុងសិល្បៈពិសី ក៍ជារៀមច្បងនាយចឺម ដែលបានប្រឡូកអាជីពចម្រៀងតាំងពីនាយចឺម នៅតូចម្លេះ។
ក្នុងជំនួបផ្ទាល់កន្លងមកសុខ ពិសី បានឲ្យដឹងថានាយចឺម ជាតារាម្នាក់មានសម្ថភាពហើយនាងមិនដែលប្រកាន់ក្នុងការច្រៀងជាដៃគូឡើយពោលគឺឲ្យតែផលិតកម្មតម្រូវគឺអាចធ្វើបានទាំងអស់។ពិសី ថាទោះជាតារានោះល្បីឬមិនសូវល្បីក៍នាងពេញចិត្តក្នុងការច្រៀងសម្ដែងដែរបើផលិតកម្មឬមានកម្មវិធីតម្រូវ។
ទស្សនិកជនកត់សម្គាល់ថាការដែលស្រីស្អាតសុខ ពិសី ទុកចិត្តនាយចឺម នោះព្រោះអតីតតារាកំប្លែងCTNដែលធ្លាប់លេចឭថាមានតារាស្រីមួយចំនួនញាក់សាច់ទទ្រើតគ្រប់គ្នាព្រោះមានឈុតអោបថើបល្មមៗតែនាយចឺម គិតតែពីគ្រញិចលើសអ្នកដឹកនាំបញ្ជារនោះពេលប៉ៈពិសី នាយចឺម បែជាលោកមេសា ស្លូតសុភាពមិនហ៊ានកេងចំណេញលើរៀមច្បងផ្ដែសផ្ដាសឡើយ។ទាំងនេះហើយដែលពិសី ពេញចិត្តច្រៀងនិងសម្ដែងជាមួយពិសី ហើយថ្មីៗនេះតារាទាំង២សម្ដែងរួមគ្នាតាមរយៈបទជាសាច់រឿងដែលពិសី ចេញបទ”ទៅៗកុំត្រឡប់មកវិញ” ខណៈនាយចឺម ចេញបទ”លាហើយ”។
ក្រៅពីសុខ ពិសី តារាចម្រៀងដែលធ្លាប់អះអាងថាមិនប្រកាន់ដៃគូមានដូចជាពេជ្រ សោភា និងលោកខេម ជាដើម។ចំពោះសុខ ពិសី វិញនៅតែរក្សារលំនឹងជាតារាស្រីជូរមុខគេនៅសាន់ដេទោះជានាងបាត់បង់ដៃគូពិសេសលោកខេម ប៊ុនថៃ ក្ដី។ដោយឡែករឿងស្នេហាពិសី និងថៅកែសាន់ដេលោកឡាយ សុខចំរើន នៅតែគ្មានតម្រុយពួកគេដឹកដៃគ្នាចូលរោងការឡើយក្រោយធ្លាយរឿងស្នេហាដ៍រសើបនេះជិត១០ឆ្នាំ៕