Friday, September 20, 2024
Homeតារាខ្មែរអបអរសាទកែវ ពេជ្រពិសី ៖សម្រាលកូនវះ​កាត់​ដោយជោគជ័យ

អបអរសាទកែវ ពេជ្រពិសី ៖សម្រាលកូនវះ​កាត់​ដោយជោគជ័យ

ភ្នំពេញ៖កែវ ពេជ្រពិសី បានសម្រាលកូនដំបូងដោយវះកាត់​ជោកជ័យកាលពីថ្ងៃ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ២០២១ នៅ​មន្ទី​ពេទ្យអ​ឃីត​កោះ​ពេជ្រ ដោយដាក់ឈ្មោះ​ថាដូវ៉ា(Dura)។​បើ​ទោះជាការ​ស​ម្រាល​កូនលើកទី១មិនមែនតាមបែធម្មជាតិក្ដី ប៉ុន្ដែពេជ្រពិសី ​​​​​​មានសុខភាពល្អ​ហើយស្វាមី​នាងលោកពៅ សម្បត្តិ នៅចាំមើលថែរនាងជាប្រចាំតាំងពីមុននាង​ត្រូវចូល​ស​ម្រា​ល​​នៅ​មន្ទី​ពេទ្យម្លេះ។

   កែវ ពេជ្រពិសី បានប្រាប់”នគធំ”តាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ថាពេលនេះនាងនិងកូនមានសុខ​ភាព​ល្អដូចគ្នា។ប៉ុន្ដែពិសី ថាដោយសារតែការស​ម្រាល​ដោយវះ​កាត់​ទើបធ្វើឲ្យនាងមានសុខភាពចុះខ្សោយ​ជាងមុនបន្ដិចហើយ​តម្រូវឲ្យមានការថែរ​ទាំ​សុខភាពឲ្យបានល្អឡើងវិញ។ពេជ្រពិសី វាចារលាយឡំដោយអារម្មណ៍​រំភើបថា”ខ្ញុំ​សម្រាល​ដូរ៉ា ថ្ងៃ​ទី១៤ខែកញ្ញឆ្នាំ២០២១ វេលាម៉ោង៣,១៩ទាទីថ្ងៃហើយកូនខ្ញុំ​មានទម្ងន់​៣គីឡូ​២ខាំ។​សម្រាប់ខ្ញុំមិនដែល​ទទួលអារម្មណ៍​បែបនេះ​ទេពីមុនមកអីចឹងភ័យផងអរផង ហើយរំភើប​បំ​ផុតពេលដែលឭសម្លេង​កូន​សម្រា​លមកយំ និយាយទៅអារម្មណ៍ពេល​ហ្នឹង​ពិ​បាក​​រៀប​រាប់​ណាស់ ព្រោះតែពីមុនមក​​ធ្លាប់តែ​នៅ​ម្នាក់ឯងឥឡូវខ្ញុំមានស្វាមីនិងកូនហើយ”។

   កែវ ពេជ្រពិសី បន្ថែមថាព្រោះចិត្តតែរំភើបខ្លាំងពេក​ពេលឃើញមុខកូននាង​ស្រក់ទឹក​ភ្នែកតែម្ដង។នាងថាការសម្រាល​ដោយ​វះ​​កាត់​ហើយ​រូបនាងគ្មានឪពុកម្ដាយនៅក្បែរនោះវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្ដែនាងមានសាច់ញាត្តិនិង​មិត្តភក្ដិ​ជា​ច្រើន​​លើក​ទឹកចិត្ត​និងជួយទើបធ្វើឲ្យនាងគ្មានអារម្មណ៍ភ័យខ្លាចពេលសម្រាលវះកាត់នេះ។អ្វីដែលជាកំលាំងចិត្តដ៍ធំបំផុត​នោះ​គឺសា្វមីរបស់នាងលោកសម្បត្តិ នៅក្បែរខ្លួននិងផ្ដល់កំលាំងចិត្ត​ឲ្យ​នាង​គ្រប់​ពេល​ព្រោះតាំងពីផ្ទុះកូវីដមក​លោកបាននៅស្រុក​ខ្មែរ​២ឆ្នាំ​ទៅហើយនិយាយទៅប្ដីនាងនៅ​ស្រុកខ្មែរ៩០%ព្រោះមានមុខរបរនៅទីនេះអីចឹងយូៗ​បានស្វាមីនាងទៅណាដា​ណា​ម្ដង។

   កែវ ពេជ្រពិសី មិនទាន់អាចកំណត់បានទេថាតើនឹងត្រូវការសម្រាក​ប៉ុន្មានខែទើបអាច​រឹង​ដៃរឹងជើង​ហើយវិលទៅរក​ស៊ីឬធ្វើ​ការងារ​ផ្សេងៗបានដូចដើមវិញ ព្រោះនាង​ថាការ​ស​ម្រា​ល​កូន​លើក​ទី១នេះនាងពិតជាពិបាកសន្និដ្ឋាន​បានព្រោះតែមិនធ្លាប់មាន​បទពិសោ​ធ​ន៍។​យ៉ាងណានាងថាការទទួលបានកូនបុ្រសនៅពេលនេះគឺជាកាដូធំ​បំផុតមិនអាចកាត់ថ្លៃបានទេ​សម្រាប់ជីវិតនាង​ហើយ​នាងមាន​តែចិញ្ចឹមបីបាច់ថែរក្សារកូនឲ្យបានល្អនៅ ព្រោះបាន​ត្រៀម​ខ្លួនរួចជាស្រេចដូច​ជាការទិញសម្ភារៈ​ទុក​ឲ្យកូនតាំង​ពី​មុនសម្រាលម្លេះ។

   កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណដាលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ហើយក្រោយមានគូដណ្ដឹងភ្លាមៗនាង​បានត្រៀមខ្លួន​រៀប​ការជាមួយលោកសម្បត្តិ តាមរយៈការកក់ទីតាំងរៀបការនិងសម្ភារៈ​ផ្សេងៗ។ប៉ុន្ដែដោយ​សារតែកូវីដទើបពេជ្រពិសី បានលុបចោលមង្គលការ​ហើយថែមទាំងខាតបង់ប្រាក់កក់​អស់​មួយ​ចំនួន​ទៀត​ផង ហើយការសម្រេចចិត្តយកកូន​នៅពេលនេះព្រោះនាង​និងស្វាមីបាន​ចុះ​អេតាស៊ីវិល​រួចហើយនិង​មិនអាចពន្យាពេលយក​កូនតទៅទៀត​បាននោះទេព្រោះ​នាងថា​អា​យុកាន់តែច្រើនដែរហើយ។យ៉ាងណាមុនសម្រេចចិត្តជ្រើសរើស​គូស្នេហ៍ថ្មីជាអ្នក​ជំនួញ​លោកពៅ សម្បត្តិ នេះពេជ្រពិសី បានទុកជីវិតជាស្រ្ដីមេម៉ាយជិត១០ឆ្នាំក្រោយពី​នាងបាន​ប្រេះឆា​ស្នេហ៍​ជាមួយ​បុរសមក​អូស្រា្ដលីកាលពីឆ្នាំ២០១០។ពេជ្រពិសី ដែលមានជម្រើសស្នេហ៍​បុ​រសជា​ច្រើនក្នុង​ស្រុក​តែនាងបែជាជ្រើសរើសលោកសម្បត្តិ ជាស្វាមីនោះដោយនាងអះ​អាង​ថាព្រោះតែ​ឪពុក​របស់ដូរ៉ា រូបនេះស្រលាញ់នាងនិងក្រុមគ្រួសារដោយ​ស្មោះត្រង់តាម​រយៈការ​ភ្ជាប់​ពាក្យត្រឹម​ត្រូវតាមប្រពៃណីខ្មែរហើយលោកផ្ដល់ភាពកក់ក្ដៅឲ្យនាង។ប៉ុន្ដែពេជ្រពិសី ថាក្រោយមានស្វាមី​និងកូន១នេះមក​នាងមិន​ទាន់កំ​ណត់​ថាថ្ងៃអនាគតនឹងចេញទៅរស់​នៅប្រទេស​កាណាដាតាមប្ដីឬ​យ៉ាងណានោះទេ​ព្រោះថា​ចិត្តនាង​ពេលនេះ​ចង់នៅស្រុក​កំណើតច្រើន​ជាង​ស្រុកគេ។តែនាងថាក៍អាចសម្របខ្លួនតាម​ស្វាមីបានដែរប្រសិនបើថ្ងៃក្រោយ​ប្ដីចង់ឲ្យទៅ​នៅកា​ណា​នោះ គឺនឹងធ្វើទៅតាមពេលវេលា ៕

RELATED ARTICLES