ភ្នំពេញ៖កែវ ពេជ្រពិសី បានសម្រាលកូនដំបូងដោយវះកាត់ជោកជ័យកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ នៅមន្ទីពេទ្យអឃីតកោះពេជ្រ ដោយដាក់ឈ្មោះថាដូវ៉ា(Dura)។បើទោះជាការសម្រាលកូនលើកទី១មិនមែនតាមបែធម្មជាតិក្ដី ប៉ុន្ដែពេជ្រពិសី មានសុខភាពល្អហើយស្វាមីនាងលោកពៅ សម្បត្តិ នៅចាំមើលថែរនាងជាប្រចាំតាំងពីមុននាងត្រូវចូលសម្រាលនៅមន្ទីពេទ្យម្លេះ។
កែវ ពេជ្រពិសី បានប្រាប់”នគធំ”តាមទូរស័ព្ទនៅរសៀលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២១ ថាពេលនេះនាងនិងកូនមានសុខភាពល្អដូចគ្នា។ប៉ុន្ដែពិសី ថាដោយសារតែការសម្រាលដោយវះកាត់ទើបធ្វើឲ្យនាងមានសុខភាពចុះខ្សោយជាងមុនបន្ដិចហើយតម្រូវឲ្យមានការថែរទាំសុខភាពឲ្យបានល្អឡើងវិញ។ពេជ្រពិសី វាចារលាយឡំដោយអារម្មណ៍រំភើបថា”ខ្ញុំសម្រាលដូរ៉ា ថ្ងៃទី១៤ខែកញ្ញឆ្នាំ២០២១ វេលាម៉ោង៣,១៩ទាទីថ្ងៃហើយកូនខ្ញុំមានទម្ងន់៣គីឡូ២ខាំ។សម្រាប់ខ្ញុំមិនដែលទទួលអារម្មណ៍បែបនេះទេពីមុនមកអីចឹងភ័យផងអរផង ហើយរំភើបបំផុតពេលដែលឭសម្លេងកូនសម្រាលមកយំ និយាយទៅអារម្មណ៍ពេលហ្នឹងពិបាករៀបរាប់ណាស់ ព្រោះតែពីមុនមកធ្លាប់តែនៅម្នាក់ឯងឥឡូវខ្ញុំមានស្វាមីនិងកូនហើយ”។
កែវ ពេជ្រពិសី បន្ថែមថាព្រោះចិត្តតែរំភើបខ្លាំងពេកពេលឃើញមុខកូននាងស្រក់ទឹកភ្នែកតែម្ដង។នាងថាការសម្រាលដោយវះកាត់ហើយរូបនាងគ្មានឪពុកម្ដាយនៅក្បែរនោះវាមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្ដែនាងមានសាច់ញាត្តិនិងមិត្តភក្ដិជាច្រើនលើកទឹកចិត្តនិងជួយទើបធ្វើឲ្យនាងគ្មានអារម្មណ៍ភ័យខ្លាចពេលសម្រាលវះកាត់នេះ។អ្វីដែលជាកំលាំងចិត្តដ៍ធំបំផុតនោះគឺសា្វមីរបស់នាងលោកសម្បត្តិ នៅក្បែរខ្លួននិងផ្ដល់កំលាំងចិត្តឲ្យនាងគ្រប់ពេលព្រោះតាំងពីផ្ទុះកូវីដមកលោកបាននៅស្រុកខ្មែរ២ឆ្នាំទៅហើយនិយាយទៅប្ដីនាងនៅស្រុកខ្មែរ៩០%ព្រោះមានមុខរបរនៅទីនេះអីចឹងយូៗបានស្វាមីនាងទៅណាដាណាម្ដង។
កែវ ពេជ្រពិសី មិនទាន់អាចកំណត់បានទេថាតើនឹងត្រូវការសម្រាកប៉ុន្មានខែទើបអាចរឹងដៃរឹងជើងហើយវិលទៅរកស៊ីឬធ្វើការងារផ្សេងៗបានដូចដើមវិញ ព្រោះនាងថាការសម្រាលកូនលើកទី១នេះនាងពិតជាពិបាកសន្និដ្ឋានបានព្រោះតែមិនធ្លាប់មានបទពិសោធន៍។យ៉ាងណានាងថាការទទួលបានកូនបុ្រសនៅពេលនេះគឺជាកាដូធំបំផុតមិនអាចកាត់ថ្លៃបានទេសម្រាប់ជីវិតនាងហើយនាងមានតែចិញ្ចឹមបីបាច់ថែរក្សារកូនឲ្យបានល្អនៅ ព្រោះបានត្រៀមខ្លួនរួចជាស្រេចដូចជាការទិញសម្ភារៈទុកឲ្យកូនតាំងពីមុនសម្រាលម្លេះ។
កែវ ពេជ្រពិសី បានភ្ជាប់ពាក្យជាមួយអាណិកជនខ្មែរមកពីកាណដាលោកពៅ សម្បត្តិ កាលពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ហើយក្រោយមានគូដណ្ដឹងភ្លាមៗនាងបានត្រៀមខ្លួនរៀបការជាមួយលោកសម្បត្តិ តាមរយៈការកក់ទីតាំងរៀបការនិងសម្ភារៈផ្សេងៗ។ប៉ុន្ដែដោយសារតែកូវីដទើបពេជ្រពិសី បានលុបចោលមង្គលការហើយថែមទាំងខាតបង់ប្រាក់កក់អស់មួយចំនួនទៀតផង ហើយការសម្រេចចិត្តយកកូននៅពេលនេះព្រោះនាងនិងស្វាមីបានចុះអេតាស៊ីវិលរួចហើយនិងមិនអាចពន្យាពេលយកកូនតទៅទៀតបាននោះទេព្រោះនាងថាអាយុកាន់តែច្រើនដែរហើយ។យ៉ាងណាមុនសម្រេចចិត្តជ្រើសរើសគូស្នេហ៍ថ្មីជាអ្នកជំនួញលោកពៅ សម្បត្តិ នេះពេជ្រពិសី បានទុកជីវិតជាស្រ្ដីមេម៉ាយជិត១០ឆ្នាំក្រោយពីនាងបានប្រេះឆាស្នេហ៍ជាមួយបុរសមកអូស្រា្ដលីកាលពីឆ្នាំ២០១០។ពេជ្រពិសី ដែលមានជម្រើសស្នេហ៍បុរសជាច្រើនក្នុងស្រុកតែនាងបែជាជ្រើសរើសលោកសម្បត្តិ ជាស្វាមីនោះដោយនាងអះអាងថាព្រោះតែឪពុករបស់ដូរ៉ា រូបនេះស្រលាញ់នាងនិងក្រុមគ្រួសារដោយស្មោះត្រង់តាមរយៈការភ្ជាប់ពាក្យត្រឹមត្រូវតាមប្រពៃណីខ្មែរហើយលោកផ្ដល់ភាពកក់ក្ដៅឲ្យនាង។ប៉ុន្ដែពេជ្រពិសី ថាក្រោយមានស្វាមីនិងកូន១នេះមកនាងមិនទាន់កំណត់ថាថ្ងៃអនាគតនឹងចេញទៅរស់នៅប្រទេសកាណាដាតាមប្ដីឬយ៉ាងណានោះទេព្រោះថាចិត្តនាងពេលនេះចង់នៅស្រុកកំណើតច្រើនជាងស្រុកគេ។តែនាងថាក៍អាចសម្របខ្លួនតាមស្វាមីបានដែរប្រសិនបើថ្ងៃក្រោយប្ដីចង់ឲ្យទៅនៅកាណានោះ គឺនឹងធ្វើទៅតាមពេលវេលា ៕