Friday, September 20, 2024
Homeតារាខ្មែរបេប៊ី ៖ទៅមុខរួចទេ?

បេប៊ី ៖ទៅមុខរួចទេ?

  ភ្នំពេញ៖ស្រីស្រស់ជុំ រចនាពេជ្រ ហៅបេប៊ី បានផ្អាកឡើងច្រៀងសម្ដែង​លើឆាកតន្រ្ដីប៉ុស្ដិ៍​ទូរទស្សន៍ជាង​១ឆ្នាំទៅ​ហើយទើប​ធ្វើឲ្យកេររ្ដិ៍ឈ្មោះរបស់នាងស្ងប់ស្ងាត់ខ្លាំង ខណៈដែល​តា​រារួមអាជីពនៅថោន ទាំងឡាយពួកគេចេញច្រៀងរាំជាធម្មតាដោយ​គ្រាន់តែកាត់​បន្ថយសមា​ជិកក្រុមរាំខ្លះនៅលើឆាកប៉ុណ្ណោះនៅរដូវកូវីដនេះ។ប៉ុន្ដែបេប៊ី នាងមិនកំណត់ពេលវេលាកាន់​ក្បាល​មីក្រូឡើងវិញទេ ដែលធ្វើឲ្យឱកាសនៃការប្រជែង​ទីផ្សារចម្រៀងរបស់នាង​កាន់តែ​ពិបាក​ទោះ​ជាពេល​នេះ​នាង​មាស សុខ​សោ​ភា បានដើរចេញជិត១ឆ្នាំដែលអាច​ឲ្យតារា​ថ្មី​ៗនៅផលិត​កម្មនេះ​មានសង្ឃឹមរក​ភាពលេចធ្លោជាងមុនក្ដី តែបេប៊ី នៅតែមិនទាន់​អាចធ្វើ​ព្យុះ​ភ្លៀងបាន​ឡើយ។

  អ្នកស្រីប៊ុន ណារី ម្ដាយរបស់ស្រីស្អាតបេប៊ី មិនចង់និយាយរឿងអ្វីទាំងអស់​ដោយថា​ទាល់​តែចប់ពីកូវីដទើបបេប៊ី អាចចាប់​ផ្ដើមការងារសិល្បៈសារជា​ថ្មីបាន។ប៉ុន្ដែនៅពេលសួរ​រឿងលម្អិតរឿងបេប៊ី បាត់មុខនេះអ្នកស្រីណារី ថាផ្ទះវីឡារបស់គាត់នៅ​ខណ្ឌសែនសុខនោះ​ដាច់ភ្លើងនិយាយ​ទូរស័ព្ទ​មិន​កើតទៅវិញ។ទោះជាយ៉ាងណាការ​ផ្អាកចេញច្រៀងសម្ដែង​លើ​ឆាកតន្រ្ដីនោះ​មិន​មែន​មាន​តែស្រីស្អាតបេប៊ី ម្នាក់ទេពោលគឺតាំងពីផ្ទុះ​កូវីដមកមាន​កំពូល​តា​រាចម្រៀងព្រាប សុវត្ថិ ,ខេមរៈ សិរីមន្ដ ,សុខ ពិសី និងសួស វីសា ជាដើមក៍បាត់​មុខពីការ​ច្រៀងរាំ​តាម​ឆាកជាច្រើន​ខែ​ដូចគ្នា។ចំពោះបេប៊ី វិញនាងមានការខកចិត្ត​ខ្លាំងព្រោះតែ​បាន​បោះ​បង់អាជីព​ជាពិធី​ការិនី​ដែលប្រឹងតស៊ូជាង១០ឆ្នាំទៅ​ហើយដើម្បីមកផ្ដោត​លើការ​ចាប់​អាជីព​ចម្រៀងតែ​មួយមុខ​បំ​ពេញ​ក្ដីស្រម៉ៃចង់ក្លាយទៅជា​តារាចម្រៀងល្បីឈ្មោះម្នាក់​តែ​ពេល​នេះគម្រោងចេញថតMVទាំងឡាយត្រូវបានជាប់គាំង​ព្រោះតែកូវីដ​ទើបធ្វើឲ្យនាងរចនាពេជ្រ ទៅមុខក៍មិនរួចថយ​ក្រោយ​ក៍មិនបាន។

   បេប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងដែលផ្ដើម​អាជីពចម្រៀងចេញពីសម្ដែងដូចជា​នាង​ពេជ្រ សូលីកា ,ទេព បូព្រឹក្ស និងអេនជី ជាដើម។ជុំវិញការបាត់ខ្លួនជា​ច្រើនខែហើយមិន​ដឹង​ថា​វិលវិញពេលណានោះធ្វើឲ្យមានការសង្ស័យថាបេប៊ី ត្រូវគូស្នេហ៍ហួង​ហែង​​​បន្ទាប់​ពីមុននេះ​លេច​ឭ​ទោះជាស្ងាត់ពីអាជីពសិល្បៈមែន​តែតារាសាច់សខ្ចីរូបនេះបានសង់ផ្ទះវីឡារ​ធំ​ស្កឹម​ស្កៃតម្លៃជាង​៣០ម៉ឺនដុល្លារនៅខណ្ឌសែនសុខ។តែអ្នកស្រីណារី ថាកូន​ស្រី​​គាត់គ្មាន​ប្រុស​ស្នេហ៍ណាជួយទេព្រោះ”អ្នកក្រមិនហ៊ាន អ្នក​មាន​មិនចូល”។ម្ដាយបេប៊ី សង្កត់​ថាផ្ទះ​វីឡារ​នោះបានមកពីលក់ផ្ទះ១ល្វែងទល់មុខពលានយន្ដហោះពោចិនតុង ហើយនិង​ដីធ្លី​មួយ​ចំ​នួន​ទៀតនេះដោយសារតែលក់ដីជិត១ហិកតានៅផ្លូវ៥១មិនទាន់ដាច់កុំអីអាចធ្វើអ្វីផ្សេងលើសពីផ្ទះវីឡារទៀតផង៕

RELATED ARTICLES