Friday, January 10, 2025
Homeតារាខ្មែរតារា៥ដួងយកកូនព្រមគ្នាក្រោយភ្ជាប់ពាក្យ

តារា៥ដួងយកកូនព្រមគ្នាក្រោយភ្ជាប់ពាក្យ

  ភ្នំពេញ៖នៅក្នុងសង្គមសិល្បៈគេកត់ឃើញតារាខ្លះចាកចេញស្ងាត់ៗហើយមិនដែលរៀបការម្ដងណាផងស្រាប់តែពេលចេញមុខមកវិញមានកូនកំលោះក្រមុំស្រាងអស់ក៍មាន ខណៈ​តារា​ខ្លះ​ទៀតដើម្បីទប់ស្កាត់គេរិះគន់ថាបាន​រៀបការរួចទៅហើយ​ទាំង​ដែល​គ្មានភស្ដុតាង។សម្រាប់ឆ្នាំ២០២១នេះគេកត់សម្គាល់ឃើញថា​មានតារា៥ដួងបានយកកូនព្រមគ្នា​ក្រោយពីពួកគេ​ភ្ជាប់​ពាក្យ​រួច។

          ១៖នៅ សុនិតាៈតាមព័តមានថានៅ សុនិតា បានភ្ជាប់ពាក្យជាមួយលោកទឹត ថាវរិទ្ធ កាល​ពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៨ ហើយនៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៩ នាងសម្រាល​កូន​ប្រុសបាន១ឈ្មោះថាទឹត សង្រ្កាន្ដតាថាណារិទ្ធ ។សុនិតា បាន​ឡើង​ងារជាជំទាវ​ក្រោយពី​លោកទឹត ថាវរិទ្ធ ឡើងឋានៈឯកឧត្តមមាន​តួនាទីជាអនុរដ្ឋលេខាធិការ​ក្រសួងវប្បធ័មនិង​វិចិត្រ​សិល្បៈ តែអ្នកទាំង២គ្មាន​ដំណឹងរៀបការឡើយ។

          ២៖សូដា នីតាៈមានព័តមានថាសូដា នីតា បានភ្ជាប់ពាក្យជាមួយតារាសម្ដែង​និងមន្រ្ដី​យោធា​លោកស៊ិន សូរិយ៉ា ហៅយុទ្ធ ឋានៈ កាលពីខែកញ្ញាឆ្នាំ២០២០ ហើយនាងបាន​ស​ម្រា​ល​​កូនប្រុសថ្ងៃទី៤ខែមីនាឆ្នាំ២០២១ ដោយដាក់ឈ្មោះថាស៊ិនសូ ម៉េងឃុន ។លោក​យុទ្ធ ឋានៈ ធ្លាប់ប្រាប់ថាលោកចង់រៀបការនៅឆ្នាំ២០២៣ ហើយចំពោះ​មូលហេតុ​ដែល​លោក​និងគូដណ្ដឹង​មិនអាច​រៀប​ការឆាប់ៗបានដោយសារតែរូបលោកនិងនីតា កំពុងកាន់​ទុក្ខព្រម​គ្នាក្រោយម្ដាយ​ក្មេកលោកអ្នកស្រីជុំ សារឿន ទទួលមរណៈ​ភាពកាលពី​ថ្ងៃទី៣១ខែមីនា​ឆ្នាំ​២០​២០។

          ៣៖ពេជ្រ សូលីកាៈតារាហង្សមាសរូបនេះបានភ្ជាប់​ពាក្យជាមួយអាណិកជនខ្មែរមកពី​អូ​ស្រ្ដាលីលោកគឹម ហាន កាល​ពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ និងបានស្រាលកូនប្រុសថ្ងៃទី១៦​ខែឧសភាឆ្នាំ២០២០ដោយសាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។សូលីកា ធ្លាប់ប្រាប់ថានាង​ចង់រៀប​ការនៅឆ្នាំ២០២១ តែពេលនេះត្រូវបានលុបចោលវិញព្រោះតែកូវីដមិនស្ងាត់។

          ៤៖សុផា លីនដាៈតារាសម្ដែងនិងម៉ូឌែលរូបនេះ​បានភ្ជាប់ពាក្យជាមួយអាណិក​ជន​ខ្មែរ​មក​ពីអាមេរិកលោកកាំង ប៊ុណ្ណា កាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២០ ហើយនាង​សម្រាល​កូន​ស្រីថ្ងៃទី៣ខែ​មេសាឆ្នាំ២០​២១ ដោយ​ដាក់​ឈ្មោះថាPenelope។សុផា លីនដា ថានាង​ចង់រៀបការនៅឆ្នាំ២០២១ ដែរ ប៉ុន្ដែចុងក្រោយនាងបានលុបចោល​ទៅវិញដោយសារ​តែ​កូវីដនៅតែផ្ទុះ។

          ៥៖កែវ ពេជ្រពិសីៈក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍លោកចន្ថា ស្រី អាណិកជន​ខ្មែរមកពីអូស្រ្ដាលីកាល​ពី​ឆ្នាំ​២០​១០នោះពេជ្រពិសី ដែលទុកជីវិតជាស្រីមេម៉ាយ​អស់ជិត​១០​ឆ្នាំ​នោះក៍បានសម្រេចចិត្តបើក​បេះដូងទទួលស្នេហ៍​ថ្មីដោយ​ភ្ជាប់​ពាក្យជាមួយលោកពៅ ស​ម្បត្តិ​ កាល​ពីថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ហើយនៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ នាងសម្រាល​បាន​កូន​ប្រុស១ដោយដាក់ឈ្មោះថាដូរ៉ា(Dura)។ពេជ្រពិសី ថាតាមពិតនាងចង់រៀបការ​តាំងពី​ក្រោយ​ភ្ជាប់ពាក្យហើយភ្លាមៗម្លេះ តែ​ដោយសារកូវីដមិនព្រមស្ងាត់ទើបនាងបានលុប​ចោល​ដោយ​ខាតបង់​លុយកក់កម្មវិធី​មួយចំនួន​ទៀត​ផង។ចំពោះរឿង​យក​កុនមុនរៀបការ​នេះពេជ្រ​ពិសី ថាដោយ​សារ​តែពេលនេះនាងមានអាយុច្រើនដែរ​ហើយមិនអាចពន្យាពេល​យកកូន​ត​ទៅ​ទៀត​បានទេ៕

                   ហ៊ឹម វិចិត្រ

RELATED ARTICLES