ដោយ អាចារ្យថាំ
វិសោធនកម្មច្បាប់សញ្ជាតិ លុះត្រាតែរដ្ឋសភា អាចរកបានសំឡេង២,៣ ទើបអនុម័តច្បាប់នេះបាន ប៉ុន្តែគណបក្សប្រជាជនកម្ពុជា (CPP) ដែលឈ្នះឆ្នោត អាណត្តិទី៦ ដណ្តើមបាន ១២៥,១២៥អាសនៈតំណាងរាស្ត្រនោះ មានសំឡេង អនុម័ត៣,៣។
បើត្រូវការអនុម័ត ហៅតំណាតរាស្ត្រ ៩០នាក់ទៅលើកដៃក៏បានដែរ មិន ចាំបាច់ហៅដល់ ១២៥នាក់ ដែលបង្ហាញថា កង់នីតិប្បញ្ញត្តិ សម្រាប់ CPP វិល ទៅមុខយ៉ាងរលូន ចង់ធ្វើច្បាប់អីក៏បានដែរ។
នៅលើសកលលោកនេះ កម្រមានប្រទេសណាមាន “រដ្ឋសភាឯកបក្ស” ដូចកម្ពុជានោះទេ វៀរលែងតែចិន កូរ៉េខាងជើង វៀតណាម ដែលបិទមិនឱ្យ មានបក្សប្រឆាំង។ បើប្រទេសមាន “ពហុបក្ស” ច្បាស់ជាជាប់តំណាងរាស្ត្រខ្លះ ចូលអង្គុយកៅអីរដ្ឋសភា ចាំតែជំទាស់វិសោធនកម្មច្បាប់ ដែលធ្វើឱ្យច្បាប់នោះ មានតម្លៃខ្ពស់។
ដូច្នេះសម្រាប់អាណត្តិទី៧ គួរតែកម្ពុជា លៃលកយ៉ាងណាឱ្យមានកៅអីប្រឆាំង ខ្លះក្នុងរដ្ឋសភា ព្រឹទ្ធសភា ផងទើបល្អ និងដើរស្របទៅតាមបណ្តាប្រទេសនានា ដែលមានពហុបក្ស។ បើកាលណាប្រទេសបើកឱ្យមានពហុបក្ស គេប្រយ័ត្ន បំផុត “ឯកបក្ស” កើតឡើងនៅក្នុងស្ថាប័នទាំង៣។ ទោះបីជាបក្សកាន់អំណាច មានប្រជាប្រិយភាពយ៉ាងណាក៏ដោយចុះ ត្រូវតែមានអ្នកប្រឆាំងខ្លះ ឬមាន តំណាងរាស្ត្រ តំណាងព្រឹទ្ធសភា តំណាងក្រុមប្រឹក្សាធម្មនុញ្ញប្រឆាំងខ្លះជាចាំបាច់។
ព្រះពុទ្ធ បរមគ្រូ ជាសាស្តាឯកនៃលោក គង់មានអ្នកប្រឆាំង ដូចជាទេវទត្ត, នាងចិញ្ចា, ស្តេចសុប្បពុទ្ធ, ពួកនិគ្រន្ថ, ពួកអចេលក៍ ប៉ុន្តែពួកប្រឆាំងនោះ មិន អាចធ្វើអ្វីព្រះពុទ្ធ បាន។ ព្រះយេស៊ូគ្រិស្ត ក៏មានពួកអាចារ្យ ពួកសង្គ្រាជខ្លះ ប្រឆាំង ព្រះអង្គ ចាប់ព្រះយេស៊ូ ទៅចងឆ្កាង តែទីបំផុតព្រះយេស៊ូ នៅតែមានសាវ័ក និងសាសនិកជឿជាក់ចុះចូលពេញពិភពលោក។
ដូច្នេះរាល់វិសោធនកម្មច្បាប់ ដែលល្អឥតខ្ចោះ លុះត្រាតែមានមតិជំទាស់ ខ្លះចូលរួមអនុម័ត ទើបល្អ។ បើ CPP ដាក់ផែនការឱ្យតំណាងរាស្ត្រខ្លះចេញមុខ ជំទាស់ ក៏នៅតែគេដឹងថា មិនមែនមតិជំទាស់ពិតៗ។ បើឱ្យឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ជួយជំទាស់ក្រៅរង្វង់រដ្ឋសភា ក៏មិនល្អមើលដែរ។
ករណី “CPP មានសំឡេង៣,៣” ឬ១២៥,១២៥ ដូចសព្វថ្ងៃ គ្រាន់តែជា មោទនភាពសម្រាប់អ្នកគាំទ្រ CPP ប៉ុណ្ណោះ ប៉ុន្តែពួកប្រឆាំង គេចាំតែរិះគន់អត់ ឈប់។ អន្តរជាតិ ក៏លែងរវល់យកចិត្តទុកដាក់នូវរាល់វិសោធនកម្មច្បាប់ ព្រោះ គេដឹងថា សំឡេង៣,៣ នេះ ជភភ ចង់ធ្វើអ្វីក៏បានដែរ អ៊ីចឹងគេមិនសូវចាប់-អារម្មណ៍។
ផ្ទុយទៅវិញ បើមានកៅអីប្រឆាំងខ្លះ នៅក្នុងរដ្ឋសភា ព្រឹទ្ធសភា ទោះជា ការអនុម័តមិនឈ្នះ CPP ក៏អន្តរជាតិចាប់អារម្មណ៍តាមដាន ជួនកាលគេ “ផ្តល់ ជំនួយ” លើកទឹកចិត្តក្នុងការកែលម្អច្បាប់ទៀតផង។ បើអត់មានសំឡេងប្រឆាំង ផង ឬថា យកតំណាងរាស្ត្រ CPP ឱ្យប្រឆាំង ក៏មិនសូវល្អមើលប៉ុន្មានដែរ គេ អាចចោទថា ជាឆាកល្ខោនដែលត្រូវយកមកលេងតែម្តង។
តាមការឃ្លាំមើល មន្ត្រី CPP ក៏ដូចអ្នកគាំទ្រ CPP អត់ចង់បានសំឡេង ប្រឆាំង មករញ៉េរញ៉ៃអ្វីទេ ប៉ុន្តែភ្លេចគិតថា ពួកបស្ចិមលោក មិនចូលចិត្តរបៀប របបឯកបក្ស។ ប្រទេសយើង កាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស មិនអាច ធ្វើដូចវៀតណាម បានឡើយ សូម្បីតែនៅរុស្ស៊ី ដើមដំណើតឡេនីន ក៏គេបើកឱ្យ មានពហុបក្សដែរ តែពួកប្រឆាំង មិនឈ្នះលោកពូទីន។
ចំណុចសំខាន់នៅត្រង់រកគណបក្សប្រឆាំងខ្លាំង ចូលប្រកួតមិនទាន់បាន ព្រោះបក្សតូចៗរាប់សិបនោះ កុំសង្ឃឹមថា បានកៅអីខ្លះក្នុងរដ្ឋសភា សម្រាប់ជួយ កែលម្អច្បាប់ប្រជាធិបតេយ្យ។ គ.ជ.ប ដឹងតែបូកសរុប ប្រកាសលទ្ធផល ដោយ មិនលម្អៀង ដូច្នេះបើ CPP ជាប់ ១២៥,១២៥ នៅអាណត្តិទី៧ទៀត មិនសូវ ចំណេញទេ។ ចង់ចំណេញ ទទួលបានការគាំទ្រពីអន្តរជាតិ ធ្វើឱ្យច្បាប់មានតម្លៃ ខ្ពស់ លុះត្រាតែរដ្ឋសភា មានកៅអីប្រឆាំងខ្លះ ទើបល្អ”៕