Saturday, September 21, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖ថាមិនបានចោទនាងខ្ញុង លេងល្បែងតាមOnline ដូចគេថាទេ!

លោកគួច ខេវិន ៖ថាមិនបានចោទនាងខ្ញុង លេងល្បែងតាមOnline ដូចគេថាទេ!

ភ្នំពេញ៖អ្នកផលិតកម្មវិធីទូរទស្សន៍ជាន់ខ្ពស់លោកគួច ខេវិន ថាលោកមិបានដាក់បន្ទុកឬចោទ​ប្រកាន់​ថាអ្នកនាងខ្ញុង ជំ​ពាក់​បំណុលគេសរុបដល់ទៅ៥៧២០០០ដុល្លារនោះ បណ្ដាល​មកពី​នាង​លេង​ល្បែងនោះឡើយ។លោកស្នើរសុំកុំ​ឲ្យអ្នក​លេង​បណ្ដា​ញ​សង្គមឬអ្នកសារព័តមាន​តាមOnline មេ​ត្តាកុំយកសម្ដីរបស់លោកទៅឆាឬស្ងោរឲ្យ​ខុសពីភាពដើម​ព្រោះលោក​គ្រាន់តែ​ធ្លាប់​តែឭគេអាចលេងល្បែ​ង​តាមOnline តែឥឡូវមានខ្ចីលុយតាមOnlineទៀត។លោកខេវិន ថ្លែងសារ​ថា”ខ្ញុំពុំ​ធ្លាប់​បានគិត ហើយរិត​តែគ្មានបំណងណាមួយ សូម្បីតែបន្តិបន្តួច យកមាត់​ទៅពោល​ពាក្យ​ពេប​ជ្រាយ មើលងាយ ទំលាយរឿងអ្វីរបស់​នរណាម្នាក់​ព្រោះ​​វា​គ្មានប្រយោជន៍​។ ក្នុងករណីនាង​ខ្ញុងដែលគេឯងរំជើបរំជួលផ្អើលឯលិច កក្រើកឯកើតខ្ញុំមិនបាននិយាយថា​នាង​លេង​ល្បែង​អនឡាញ នោះឡើយ។ ខ្ញុំធ្លាប់ឮថាគេអាចលេងល្បែងតាមអនឡាញ តែ​ឥឡូវមានរហូត​ដល់​ខ្ចី​លុយតាមអន​ឡាញ​ទៀ​ត?​​ក្រៅពីសម្តែងក្តីអាណិតចំពោះនាង ខ្ញុំបាន​ជួយនាងទៅ​តាម​សទ្ធា​របស់ខ្ញុំថែម ទៀតទោះជាមាន​អ្នកចំអកឡក​ឡាយ​ក៏​ដោយ​ចុះ ។ ខ្ញុំសូមឲ្យ​បងប្អូន​មេត្តា​កុំយកសម្តីរបស់ខ្ញុំទៅឆា ស្ងោរ ឲ្យបាត់ភាពដើម​និងកុំកាឡៃ​ឲ្យមានន័យ​ផ្សេង ហើយក៏សុំ​ឲ្យ​បង​ប្អូនកុំក្រសោបអ្នកសិល្បៈដ៏​ច្រើនចូលទៅក្នុងរឿងរ៉ាវរបស់អ្នកសិល្បៈ​ម្នាក់ ពីរនោះ ព្រោះ​អ្នកសិល្បៈម្នាក់ៗ​មិនដូចគ្នាគ្រប់​យ៉ាង​នោះឡើយ​! អរគុណបាទ”។

ដោយឡែកអ្នកនាងស្រេង សុកាន់ដា ហៅខ្ញុង បានប្រាប់អ្នកយកព័តមានយើង​ក្នុង​ជំនួបផ្ទាល់កាលពីថ្ងៃទី២០ខែតុលា​ថានាង​ហ៊ាន​ស្បថរឿងដែលនាងជំពាក់​បំណុលចំនួន៥៧២០០០ដុល្លារនោះមិនមែន​នាងយកលុយទាំងនោះ​ទៅលេងល្បែងស៊ី​សង​តាម​Onlineឡើយ។នាងថាការដែលនាងធ្លាក់ខ្លួនចូលទៅក្នុងបំណុលនោះដោយ​សារតែរកស៊ីខាតនិងយក​លុយមកប្រើខុស​គោល​ដៅ។នាងបន្ថែមថាពិតជាបានខ្ចីលុយចិនតាមOnlineជាមួយការប្រាក់ខ្ពស់មែន តែមិនមែនលេងល្បែងនោះទេ។ចំណែក​រឿង​ដែ​ល​មហាជនមិនសូវជឿរជាក់លើអ្នកនាង​ខ្ញុង ថា​ជំពាក់លុយគេដល់ទៅជាងកន្លះលានដុល្លារ​ហើយម៉េចបានប្ដីនាងនាយកៃដ មិនដឹង​នោះ​​ត្រូវបាន​អតីត​តារា​កំប្លែងCtnរូបនេះបញ្ជាក់ថាមកពីនាងលាក់ប្ដីមិនឲ្យដឹង ព្រោះខ្លាច​ប្ដី​ខឹង។

លោកគួច ខេវិន ថាក្នុងគ្រាដែលអ្នកនាខ្ញុង ជួបរឿងលំបាកព្រោះបំណុលវ័នកនេះ​លោក​​​ក៍បានជួយប្រាក់កាសដល់នាងផង​ដែរតាមលទ្ធភាព តែលោកមិនបញ្ជាក់ថាចំនួន​លុយ​ដែលលោកឧបត្ថម្ភនោះ​ប៉ុន្មានឡើយ៕

RELATED ARTICLES