ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម បានអួតថាសង្សារថ្មី(ទី៤)របស់នាយមិនដូចសង្សារនាយមុនៗដែលពួកគេចូលមកជីវិតលោកដើម្បីតែផលប្រយោធន៍នោះទេ តែអូនសេង សុខគីម ម្នាក់នេះមិនអាចប្រៀបធៀបជាមួយស្រីផ្សេងទៀតបានឡើយ ហើយនាយសូមសច្ចារ្យថានឹងឈប់មើលទៅស្រីផ្សេងៗទៀតហើយព្រោះស្រលាញ់ត្រឹមនួនល្អងម្នាក់នេះចុងក្រោយហើយ។នាយចឺម ថែមទាំងថាសង្សារថ្មីម្នាក់នេះជាអ្នកនៅពីក្រោយខ្នងលោកគ្រប់ពេលវេលា ហើយនាយស្នើសុំឲ្យសង្សារថ្មីកុំជឿរពាក្យសំដីអ្នកដ៍ទៃ ព្រោះអូនសុខគីម គ្រប់យ៉ាងជារបស់នាយតែម្នាក់គត់…។
ក្រោយនាយចឺម ប្រកាសក្ដែងៗថារកបានសង្សារទី៤នេះអ្នកខ្លះសរសើរនាយចឺម ថាក្លាហានរកបានសង្សារថ្មីភ្លាមបញ្ចេញឲ្យគេស្គាល់ភ្លែត អត់ចេះលាក់លៀមនោះទេ។ប៉ុន្ដែក៍មានអ្នកខ្លះទៀតថាសម្ដីនាយចឺម ជាព្រាននារីសុទ្ធ តែម្ដងព្រោះអំឡុងពេលដែលនាយភ្ជាប់ស្នេហ៍ជាមួយអតីតសង្សារទាំង៣នាក់កន្លងមកក៍អតីតតារាកំប្លែងCtnរូបនេះនិយាយបែបនេះដែរ ហេតុនេះហើយស្រីៗដែលត្រូវនាយចឺម សុំស្នេហាលើកដំបូងច្បាស់ជាលង់និងរំភើបដោយសារតែសម្ដីនាយចឺម ជាមិនខាន ព្រោះពូកែនិយាយពេក។
ដោយឡែកនាងសេង សុខគីម ដែលជាតារាសម្ដែងជើងថ្មីហើយគ្មានស្ទាក់ស្ទើចិត្តប្រគល់កាយ៉ាទៅឲ្យនាយចឺម ថ្នាក់ថ្នមនោះបានចេញសារតបទៅនាយចឺម ថា”អូនមិនខ្លាចនិងនៅពីក្រោយបងឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែលអូនខ្លាចគឺ ពេលបងជោគជ័យនៅពីក្រោយបងមិនមែនអូន”។
គូរបញ្ជាក់ថានាយចឺម ទើបតែផ្អាកល្អូកល្អិនស្នេហ៍ជាមួយសង្សារទី៣នាងហ្វា ហ្វា ម៉ារយៈខ្លីប៉ុណ្ណោះ តែថ្មីៗនេះនាយ បានបណ្ដើរនាងសុខគីម ទៅជប់លៀងនាងវីរៈនិច្ច មុនការប្ដីទើបធ្វើឲ្យគេសង្ស័យថានាយចឺម និងនាងហ្វា ហ្វា ចែកផ្លូវគ្នាទៅហើយ។ការលើកឡើងនោះគឺពិតជាមិនខុសមែនព្រោះនាយចឺម និងនាងហ្វា ប្រេះឆាគ្នាមែនហើយអ្វីដែលគូរឲ្យភ្ញាក់ផ្អើលគឺគ្រាន់តែបែកពីនាងហ្វា ហ្វា មិនបានប៉ុន្មាននាទីផងនាយចឺម ដែលគ្មានទុក្ខស្នេហ៍នេះរកបានសង្សារថ្មីខ្ចីល្វក់តែម្ដង ដែលមើលទៅសម្រស់សង្សារទី៤លោកចឺម មិនចាញ់អតីតសង្សារទាំង៣របស់លោកមេសា ឡើយ។
សូមរំលឹកថានាយចឺម បានប្រេះឆាស្នេហ៍ស្រីស្អាតដល់ទៅ៣លើកមកហើយក្នុងនោះសុទ្ធតែជាតារាសម្ដែងទាំងអស់មានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី ។អតីតអ្នកកំប្លែងCtnរូបនេះធ្លាប់រងភាពអាម៉ាសព្រោះត្រូវកីឡាករបាល់ទាត់ឈ្មោះង៉ែត លីទី វាយបែកក្បាលដេរអស់៥ថ្នេរកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅខេត្តប៉ៃលិនដោយចោទថានាយចឺម បានឆាតទៅញ៉ែរសង្សាររបស់ខ្លួនឈ្មោះស្រីលាភ ។ប៉ុន្ដែនាយចឺម ហាក់មិនក្វល់ក្វាយច្រើនឡើយហើយពេលនេះនាយកំពុងតែមានក្ដីសុខខ្លាំងជាមួយសង្សារថ្មី ខណៈទស្សនិកជនរងចាំមើលថាតើនាយចឺម ពិតជាស្នេហ៍តែនាងសុខគីម ម្នាក់និងជាលើកចុងក្រោយដូចនាយ សន្យាជាមួយស្រីស្អាតនេះមែនមែនឬយ៉ាងណា?គេចាំបានថាកាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២១ថ្ងៃនាយចឺម ឡើងផ្ទះវីឡារនៅខេត្តកំពង់ស្ពឺដែលនាយសង់ជូនម្ដាយនោះនាងហ្វា ហ្វា បានទៅបង្ហាញខ្លួនដូចជាភរិយារបស់នាយ ទៅហើយ ប៉ុន្ដែពេលនោះនាយចឺម ថាមិនអាចនិយាយរឿងរៀបការជាមួយហ្វា ហ្វា ថារៀបចំនៅពេលណាបាននោះទេព្រោះប្ដីប្រពន្ធខ្លះគង់មានបែកគ្នា ចុះទម្រាំនាយនិងហ្វា ត្រឹមជាសង្សារមិនដឹងថាមានរឿងអ្វីកើតឡើងឡើយ។ឥឡូវដូចនាយចឺម អះអាងមែនព្រោះទោះជានាងហ្វា ហ្វា ស្អាតយ៉ាងណាក៍នាយចឺម ស្រវ៉ាទៅអោបសង្សារទី៤ ហើយថែមទាំងសរសើរថារកស្រីណាមិនបានដូចអូនសុខគីម ទៀតផងហេតុនេះហើយគេចាំមើលថាតើនាយចឺម នឹងក្លាហានហ៊ានដឹកដៃសង្សារទី៤ចូលរោងការដែរឬទេ?ឬមួយនាយចង់ស្វែងរកសង្សារចុងក្រោយទី៥?