Saturday, September 21, 2024
Homeតារាខ្មែរនាយចឺម ៖ប្រកាសរកបានសង្សារទី៤

នាយចឺម ៖ប្រកាសរកបានសង្សារទី៤

  ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម បានអួតថាសង្សារថ្មី(ទី៤)​រប​ស់នាយ​មិនដូចសង្សារ​នាយមុនៗ​ដែលពួកគេចូលមក​ជីវិតលោកដើម្បីតែផល​ប្រយោធន៍នោះ​ទេ តែអូនសេង សុខគីម ម្នាក់នេះមិនអាច​ប្រៀបធៀបជាមួយ​ស្រី​ផ្សេងទៀតបានឡើយ ហើយ​នាយសូមសច្ចារ្យថានឹងឈប់មើលទៅស្រីផ្សេងៗទៀត​ហើយព្រោះស្រលាញ់ត្រឹមនួនល្អងម្នាក់​នេះ​ចុងក្រោយហើយ។នាយចឺម ថែមទាំងថាសង្សារថ្មីម្នាក់នេះជាអ្នកនៅពីក្រោយខ្នង​លោក​គ្រប់ពេលវេលា ហើយ​នាយ​ស្នើ​សុំឲ្យ​សង្សារ​ថ្មីកុំជឿរពាក្យសំដីអ្នកដ៍ទៃ ព្រោះអូនសុខគីម គ្រប់​យ៉ាងជារបស់នាយតែម្នាក់គត់…។

ក្រោយនាយចឺម ប្រកាសក្ដែងៗថារកបានសង្សារទី៤នេះអ្នកខ្លះសរសើរនាយចឺម ថា​ក្លាហានរក​បាន​សង្សារថ្មី​ភ្លាម​បញ្ចេញ​ឲ្យគេស្គាល់ភ្លែត អត់ចេះលាក់លៀមនោះទេ។​ប៉ុន្ដែ​ក៍​មាន​អ្នកខ្លះ​ទៀតថា​សម្ដីនាយចឺម ជាព្រាននារីសុទ្ធ តែម្ដង​ព្រោះ​អំឡុង​ពេលដែលនាយ​ភ្ជាប់​ស្នេហ៍​ជាមួយអតីតសង្សារ​ទាំង៣​នាក់កន្លងមកក៍អតីតតារាកំប្លែងCtnរូបនេះ​និយាយបែបនេះ​ដែរ ហេតុ​នេះហើយស្រីៗ​ដែលត្រូវ​នាយ​ចឺម សុំស្នេហាលើកដំបូងច្បាស់ជាលង់និងរំភើប​ដោយសារតែសម្ដីនាយចឺម ជាមិនខាន ព្រោះ​ពូកែនិយាយពេក។

  ដោយឡែកនាងសេង សុខគីម ដែលជាតារាសម្ដែងជើងថ្មីហើយគ្មានស្ទាក់ស្ទើ​ចិត្ត​ប្រ​គល់​កាយ៉ាទៅឲ្យ​នាយចឺម ថ្នាក់ថ្នមនោះ​បានចេញសារតបទៅនាយចឺម ថា”អូនមិនខ្លាច​និងនៅពី​ក្រោយបងឈរមើលភាពជោគជ័យរបស់បងឡើយ អ្វីដែលអូនខ្លាចគឺ ពេលបង​ជោគ​ជ័យ​នៅពីក្រោយបងមិនមែនអូន”។

  គូរបញ្ជាក់ថានាយចឺម ទើបតែផ្អាកល្អូកល្អិនស្នេហ៍ជាមួយសង្សារទី៣នាងហ្វា ហ្វា ម៉ា​រយៈខ្លីប៉ុណ្ណោះ តែថ្មីៗនេះនាយ បាន​ប​ណ្ដើ​រនាងសុខគីម ទៅជប់លៀងនាងវីរៈនិច្ច មុនការប្ដី​ទើប​ធ្វើឲ្យគេសង្ស័យថានាយចឺម និងនាងហ្វា ហ្វា ចែកផ្លូវគ្នាទៅហើយ​។ការលើកឡើងនោះគឺពិតជាមិនខុសមែនព្រោះនាយចឺម និងនាងហ្វា  ប្រេះឆាគ្នាមែនហើយអ្វីដែលគូរឲ្យ​ភ្ញាក់ផ្អើលគឺ​គ្រាន់តែ​បែ​ក​​ពី​នាង​ហ្វា ហ្វា មិន​បាន​ប៉ុន្មាន​នាទីផងនាយចឺម ដែលគ្មានទុក្ខស្នេហ៍នេះរកបានសង្សារ​ថ្មីខ្ចី​ល្វក់​តែម្ដង ដែល​មើលទៅ​សម្រ​ស់​សង្សារទី៤លោកចឺម មិនចាញ់អតីតសង្សារទាំង៣​របស់លោកមេសា ឡើយ។

  សូមរំលឹកថានាយចឺម បានប្រេះឆាស្នេហ៍ស្រីស្អាតដល់ទៅ៣លើកមក​ហើយក្នុងនោះ​សុទ្ធ​តែ​ជាតារាសម្ដែងទាំងអស់​មានដូច​ជានាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី ។អតីតអ្នកកំប្លែងCtnរូបនេះធ្លាប់រងភាពអាម៉ាស​ព្រោះ​ត្រូវ​កីឡាករ​បាល់​​ទាត់​ឈ្មោះង៉ែត លីទី វាយបែកក្បាលដេរអស់៥ថ្នេរកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅ​ខេត្តប៉ៃ​លិន​ដោយចោទ​ថា​នា​យ​ចឺម បានឆាត​ទៅញ៉ែរសង្សាររបស់ខ្លួនឈ្មោះស្រីលាភ ។ប៉ុន្ដែ​នាយ​ចឺម ហាក់មិនក្វល់ក្វាយច្រើនឡើយហើយពេលនេះនាយ​កំពុងតែមានក្ដីសុខខ្លាំងជាមួយ​សង្សារថ្មី ខណៈទស្សនិកជនរងចាំមើលថាតើនាយចឺម ពិតជាស្នេហ៍តែនាងសុខគីម ម្នាក់និង​ជា​លើក​ចុងក្រោយដូច​នាយ សន្យាជាមួយស្រីស្អាតនេះមែនមែនឬយ៉ាងណា?​គេចាំបានថាកាលពី​ថ្ងៃទី​៩​ខែមករា​ឆ្នាំ២០២១​ថ្ងៃ​នា​យ​​​ចឺម ឡើង​ផ្ទះ​វីឡារ​នៅខេត្ត​កំពង់ស្ពឺដែលនាយសង់ជូន​ម្ដាយ​នោះ​នាង​ហ្វា ហ្វា បានទៅបង្ហាញខ្លួន​ដូចជា​ភរិយារបស់នាយ​ ទៅហើយ ប៉ុន្ដែពេលនោះនាយ​ចឺម ថា​មិនអាច​និយាយរឿងរៀបការជាមួយ​ហ្វា ហ្វា ថារៀបចំនៅពេលណាបាននោះទេ​ព្រោះ​ប្ដីប្រពន្ធខ្លះគង់មានបែកគ្នា ចុះទម្រាំនាយ​និង​ហ្វា ត្រឹម​ជាសង្សារមិនដឹងថាមានរឿង​អ្វីកើត​ឡើង​​ឡើយ។ឥឡូវដូចនាយចឺម អះអាងមែន​ព្រោះទោះជានាងហ្វា ហ្វា ស្អាតយ៉ាងណាក៍​នាយ​​ចឺម ស្រវ៉ា​ទៅអោបសង្សារទី៤ ហើយថែមទាំង​សរសើរថា​រក​ស្រីណាមិនបានដូចអូនសុខ​គីម ទៀតផងហេតុនេះហើយគេចាំមើល​ថាតើ​នាយ​ចឺម នឹងក្លាហានហ៊ានដឹកដៃសង្សារ​ទី៤​ចូល​រោង​​​ការ​ដែរឬទេ?ឬមួយនាយចង់ស្វែងរកសង្សារចុងក្រោយទី៥?

                                                                              

RELATED ARTICLES