Sunday, December 22, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖សង្ឃឹមប៉ុន្មាន%?

ឱក សុគន្ធកញ្ញា ៖សង្ឃឹមប៉ុន្មាន%?

ភ្នំពេញ៖ឱក សុគន្ធកញ្ញា ឈជាតំណែងតារាចម្រៀងស្រីនាំមុខ​គេរបស់ហង្សមាសជាង១០ឆ្នាំ​មកហើយដែលគ្មានតារាស្រីរួម​ទ្រនុំណានៅលើនាងបានបើទោះជាពេជ្រ សោភា នៅតែរឹងមាំ ខណៈដែលសួស វីសា មានសម្ថភាពមិនចាញ់នាងក្ដី។យ៉ាង​ណាក្រោយសុគន្ធកញ្ញា មាន​សា្វ​មី​និង​កូន១គេ​សង្កេតឃើញថាបទចម្រៀងរបស់នាងមានការប្រែប្រួល មិនមែន​ច្រៀង​បទអី​ក៍ផ្ទុះ​ដូច​មុនឡើយ ទើបធ្វើឲ្យមានភាពស្រពិចស្រពិលថាតើនៅឆ្នាំ២០២១-២០២២ នេះ​សុ​គន្ធ​កញ្ញា មានសង្ឃឹម​ប៉ុន្មាន%ទៅ​ដែល​អាចថានាងនៅតែលេខ១នៅផលិតកម្ម​របស់បងថ្លៃ​រប​ស់​នាង​ទៀត?ការលើកឡើងបែបនេះដោយសារតែ​បច្ចុ​ប្បន្នមជ្ឈ​ដ្ឋាន​មហាជនមើលឃើញ​ថា​សម្រាប់តារាចម្រៀងស្រីនៅហង្សមាសគឺមានតែនាងរ៉េត ស៊ូហ្សាណា ម្នាក់ប៉ុណ្ណោះដែល​ស្ទុះឡើង​ក្រៅ​ពីនេះហាក់នៅទ្រឹងទាំងអស់និងពិបាកទប់ទប់ជាមួយអ្នកចម្រៀងGalaxy នាងតន់ ច័ន្ទសី​ម៉ា ដែលកំពុងតែបោះពួយទៅ​មុខយ៉ាងលឿនស្លេវនោះ។ចំពោះឱក សុ​គន្ធ​កញ្ញា វិញថ្មីៗនេះ​នាងបាន​ចេញ២បទជាប់គ្នាគឺបទ”រស់ជាខ្លួនឯង”និង”Bad boy អែបកៀន” ប៉ុន្ដែការគាំទ្រមធ្យម មិនផ្ទុះខ្លាំងដូចមុននោះទេ ហើយអ្វីដែលគូរជាទីបារម្ភថាសុគន្ធកញ្ញា នឹងពិបាកប្រជែងទីផ្សារ​ចម្រៀង​ឲ្យខ្លាំងដូចមុនបាននោះគឺពេលនេះគីឡូ​របស់នាង​មិនទាន់​ស្រកចុះនោះទេ ពោលគឺនៅតែ​មិនអាចយក​រាងស្វែល​មកវិញបានដដែលរហូតមានអ្នក​ខ្លះថានាងបែកសាច់ក្រោយមានប្ដី​និង​កូន១នេះទៀតផង។

  ទោះជាឱក សុគន្ធកញ្ញា មិនទាន់ឡើងខ្លាំងដូចកាលនៅក្រមុំវិញមែន ប៉ុន្ដែលោកមិញ សុធីវណ្ណ ធ្លាប់ប្រាប់ថាការមានស្វាមី​និងកូនមិនប៉ៈ​ពាល់ដល់​​ប្រជាប្រិយភាពតារានោះទេ​ព្រោះធម្មជាតិបង្កើតមនុស្សមកឲ្យមានគូ មិនអាចរស់នៅម្នាក់ឯង​ជារៀង​រហូតបាន​ឡើយ។​លោកសុធីវណ្ណ ថែមទាំងអះអាងថាចំពោះរឿងសុគន្ធកញ្ញា រាងស្ងប់ស្ងាត់ជាងមុននេះគឺមកពី​មិន​ទាន់ដល់​ពេលដែល​ហង្សមាសលើកឡើងវិញ ហើយលោកសូមឲ្យFan របស់សុគន្ធកញ្ញា ជឿរចុះថា១០០%ដាច់ខាតហង្សមាស​នឹងមិន​បណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះនោះទេ។

   អំឡុងពេលដែលឱក សុគន្ធកញ្ញា នៅតែមិនទាន់អាចធ្វើព្យុះភ្លៀងទីផ្សារចម្រៀង​ដូច​មុននេះ ប្អូនថ្លៃថៅកែហង្សមាសរូបនេះ​នឹងត្រៀមវាយលុក២ច្រកទៀត​នោះ​គឺមានព័តមានថា​នាងនឹងដឹកដៃលោកខេមរៈ សិរីមន្ដ ថតភាពយន្ដជាលើកទី១ឲ្យ​ហង្ស​មាសបន្ទាប់ពីនាងបាន​ខក​ខានការ​សម្ដែងភាពយន្ដរឿង”ខ្ញុំមានញ្ញាណលើស”ជំនួសដោយសុខ ស្រីនាង កាលពីឆ្នាំ​២០២០​។​រឿង​មួយទៀតដែលស្វាមីសុគន្ធកញ្ញា បានត្រៀមខ្លួនរួចជាស្រេចឲ្យសុគន្ធកញ្ញា លេចធ្លោ​ឡើងវិញ​នោះគឺតាមរយៈការ​ចេញ​មុខធ្វើជាគ្រូបង្វឹក និងគណៈកម្មាការពីបណ្ដារ​កម្មវិធី​ដល់​ទៅ​៤ព្រមគ្នានៅរដូវកាលថ្មីក្នុងពេលឆាប់ៗនេះគឺThe Voice Cambodia​​ ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ហើយពេលសុគន្ធកញ្ញា លេចមុខពីកម្មវិធី​ខាងលើនោះទោះជានាងគ្មានបទចម្រៀងល្បីៗទៀតក៍អាចទប់លំនឹងបានខ្លះជាមិនខាន។

  អ្នករៀបចំប្រគុំតន្រ្ដីម្នាក់បានលើកឡើងថានៅពេលនេះមិនមែនតែឱក សុគន្ធកញ្ញា ម្នាក់ទេ ដែលមិន​សូវលេចធ្លោ ប៉ុន្ដែមាស សុខសោភា ,ពេជ្រ សោភា ,សួស វីសា ,សុគន្ធ និសា និងសុខ ពិសី ជាដើមក៍មានវាសនាស្រដៀងគ្នាដែរ ព្រោះថាកូវីដបាន​យា​យី​ឲ្យConcerts ធំៗនៅតាមបណ្ដារខេត្តលុបចោល២ឆ្នាំជាប់គ្នាអី​ចឹងធ្វើឲ្យតារាល្បីៗមានបទចម្រៀងហើយ​ត្រូវបង្ខំ​ចិត្តផ្អឹប​ទុក​មួយអន្លើសិន ព្រោះបទចម្រៀងខ្លះបែបសប្បាយៗរឹតតែមិន​ហ៊ានចេញ​ទៅទៀត ខ្លាចខុសពេលវេលាដោយ​សារតែពលរដ្ឋ​កំ​ពុង​តែមាន​ទុក្ខរឿងកូវីដ ហេតុនេះហើយ​បាន​ជា​ពួកគេលែងសូវល្បីដូចមុន។អ្នកដឹកនាំ​ការប្រគុំតន្រ្ដីធំៗរូបនោះបន្ថែមថា​ចាប់​ពីឆ្នាំ២០​២២​ទៅកូវីដ ធូរស្បើយហេតុនេះតារាល្បីៗក៍ចាប់ផ្ដើមចេញបទ​ចម្រៀងប្រជែងទីផ្សារចម្រៀង​ឡើងវិញដែរ ហើយ​ត្រូវ​ការ​រងចាំរហូតដល់ខែ១២ខែធ្នូឆ្នាំ២០២២ ទើបអាចវាយតម្លៃបាន​ហើយ​​​ថា​តារា​ណាឡើងខ្លាំង តារាណាចុះខ្សោយ?

      ថ្វីត្បិតតែឱក សុគន្ធកញ្ញា មិនសូវខ្លាំងដូចមុនមែន តែតារាកូន១រូបនេះធ្វើឲ្យមិត្តរួម​អា​ជីពពិបាកធ្វើដូចនាងបាន​ព្រោះពេល​នេះ​នាង​ជាតារាម្នាក់ដែលជោគជ័យទាំងស្នេហានិងអាជីពចម្រៀងព្រមគ្នាតែម្ដង ហើយតាំងពីរៀបការប្ដីនិងមានកូន១ជីវិតនាង​ពោពេញទៅដោយ​សុ​ភមង្គល​ ស្របពេលដែល​ស្វាមី​នាងលោកសុខលី ដែលធ្លាប់តែលេចឭថាមានសង្សារ​ជា​តារា​ច្រើន​ដួង​កាល​នៅលីវ​នោះពេលនេះ​លោក​ស្រលាញ់តែសុគន្ធកញ្ញា ម្នាក់គត់​និងហៅ​នាង​ថា​ជា”ឧត្តមភរិ​យាៗ”ទៀតផង​ទើបធ្វើឲ្យ​សុ​គន្ធកញ្ញា មានក្ដីសុខបំផុតក្នុងជីវិត៕

RELATED ARTICLES