ភ្នំពេញ៖រយៈពេលជាង២ឆ្នាំមកហើយដែលប្អូនថ្លៃថៅកែហង្សមាសតារាចម្រៀងឱក សុគន្ធកញ្ញា មិនដែលចេញច្រៀងសម្ដែងនៅប៉ុស្ដិ៍ណាផ្សេងក្រៅពីហង្សមាសដែលជាទូរទស្សន៍ក្រោមការគ្រប់គ្រងរបស់ស្វាមីនាងលោកអ៊ឹង សុខលី នោះឡើយហេតុនេះហើយទើបមានការសង្ស័យថាតារាកូន១រូបនេះអាចត្រូវបានប្ដីនាងហាមចេញច្រៀងប៉ុស្ដិ៍ផ្សេងក្រៅពីក្រុមហ៊ុនរបស់ខ្លួន។ទោះជាយ៉ាងណាដំណឹងនេះត្រូវបានអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅប៉ុស្ដិ៍ហង្សមាសម្នាក់បដិសេធដោយលោកអះអាងថាគ្មានអ្នកណាហាមឃាត់សុគន្ធកញ្ញា មិនឲ្យឡើងប៉ុស្ដិ៍ដ៍ទៃនោះទេ ប៉ុន្ដែអាចមកពីប៉ុស្ដិ៍ខ្លះមិនហ៊ានឲ្យតម្លៃដែលបានកំណត់ទើបអត់ហៅច្រៀងច្រើនជាង។លោកថាតារាហង្សមាសទាំងអស់ចង់ចេញច្រៀងប៉ុស្ដិ៍ណាក៍បានថៅកែមិនដែលហាមឃាត់នោះឡើយ។



ប៉ុន្ដែផ្ទុយពីការអះអាងរបស់អ្នកដឹកនាំប្រគុំតន្រ្ដីនៅហង្សមាសនោះព្រោះអ្នកផលិតកម្មវិធីនៅPnnម្នាក់បានឲ្យដឹងថាការទាក់ទងទៅឱក សុគន្ធកញ្ញ្ញា ឡើងច្រៀងពិបាក តេមិនលើកមិនមែនបញ្ហារចោទរឿងតម្លៃនោះទេព្រោះមុនហៅតារាធំណាម្នាក់ខាងSponsor ជាអ្នកតម្រូវ។លោកថាសុគន្ធកញ្ញា ជាតារាសំខាន់ជាងគេនៅហង្សមាសហេតុនេះហើយអាចគេមិនចង់ឲ្យឡើងទូរទស្សន៍ផ្សេងដោយទុកឲ្យនាងឡើងតែកម្មវិធីធំៗរបស់ប៉ុស្ដិ៍គេក៍ថាបានដែរ ព្រោះការធ្វើConcertsក៍មានការប្រកួតប្រជែងជាមួយប៉ុស្ដិ៍ផ្សេងៗដែរអីចឹងបើគេទុកតែនាងមួយសម្រាប់ឡើងកម្មវិធីគេនោះជាការយកឈ្នះទៅលើប៉ុស្ដិ៍ទូរទស្សន៍ដ៍ទៃទៀតដែរ។លោកសង្កត់ថាមិនមែនតែសុគន្ធកញ្ញា ម្នាក់នោះទេតែតារាទាំងអស់របស់ហង្សមាសទោះជាមិនឡើងច្រៀងនៅប៉ុស្ដិ៍ដ៍ទៃក៍ពួកគេមានការងារឲ្យតារាគេធ្វើដែរព្រោះប៉ុស្ដិ៍មានកម្មវិធីប្រគុំតន្រ្ដីច្រើនណាស់ពិសេសនៅពេលចប់កូវីដខាងមុខនេះការធ្វើConcertsរបស់ហង្សមាសនៅតាមបណ្ដារខេត្តនឹងចាប់ផ្ដើមឡើងវិញហើយ។


ឱក សុគន្ធកញ្ញា ត្រូវបានគេមើលឃើញថានាងមិនសូវមានសន្ទុះខ្លាំងដូចមុនទេក្រោយមានស្វាមីនិងកូន១នេះបើទោះជានាងក្លាយទៅជាតារាដែលមានឥទ្ធិពលបំផុតរបស់ហង្សមាសក៍ដោយតែរយៈពេលជាង២ឆ្នាំមកហើយដែលភរិយាលោកអ៊ឹង សុខលី រូបនេះ មិនទាន់មានបទផ្ទុះ។យ៉ាងណាអ្នកជំនាញសិល្បៈលោកគួច ខេវិន និងលោកមិញ សុធីវណ្ណ ធ្លាប់អះអាងថាហង្សមាសនឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត។ដោយឡែកទស្សនិកជនរំពឹងថាការចេញមុខទាំង៤កម្មវិធីក្នុងតំណែងជាគ្រូបង្វឹក និងគណៈកម្មាការរបស់សុគន្ធកញ្ញា ដែលស្វាមីនាងជាអ្នករៀបចំហើយតំណើរការឆាប់ៗនៅរដូវកាលថ្មីមានដូចជាThe Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia នោះប្រាកដជាធ្វើឲ្យសុគន្ធកញ្ញា ចាប់ផ្ដើមប្រែប្រួលមុខមាត់សារជាថ្មីឡើងវិញមិនខានឡើយ។ប៉ុន្ដែរឿងដែលសុគន្ធកញ្ញា ត្រូវធ្វើជាចំបាច់បំផុតជាមុននោះគឺការសម្រកគីឡូឲ្យមកស្វែលឡើងវិញសិនទើបអាចទៅរួច ខណៈដែលការចញច្រៀងតាមបណ្ដារប៉ុស្ដិ៍ផ្សេងៗទៀតនាងគូតែលេចមុខឲ្យបានច្រើនដូចមុនប្រសើរជាងច្រៀងតែប៉ុស្ដិ៍ទូរទស្សន៍របស់ស្វាមីនាងតែមួយច្រកនោះ។


លោកគីន(Mr-Kin)អ្នកដឹកនាំការប្រគុំតន្រ្ដីរបស់ទូរទស្សន៍Ctn និងMytv បានឲ្យដឹងថាខាងលោកនៅតែអញ្ជើញតារាចម្រៀងឱក សុគន្ធកញ្ញា ឲ្យឡើងច្រៀងជាធម្មតាទេ តែពេលខ្លះហៅគាត់ចំពេលរវល់ក៍គាត់មិនបានចូលរួមទៅ គឺអត់មានអីទេនៅតែទំនាក់ទំនងការងារដូចមុនដដែល។


សូមរំលឹកថាឱក សុគន្ធកញ្ញា បានដឹកដៃលោកអ៊ឹង សុខលី រៀបការកាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ និងសម្រាលកូនប្រុសថ្ងៃទី១១ខែវិចិ្ឆការឆ្នាំ២០១៩ ដោយដាក់ឈ្មោះថាអ៊ឹង បញ្ញាបុត្រ ហៅCharlie ។ក្រោយមានកូន១នេះសុគន្ធកញ្ញា មានក្ដីសុខខ្លាំងណាស់ព្រោះលោកសុខលី តែងហៅនាងថា”ឧត្តមភរិយា”ពេញៗមាត់ហើយតារាស្រីស្អាតៗមួយចំនួនដែលធ្លាប់តែតោងស្នេហ៍ប្អូនថៅកែហង្សមាសរូបនេះបានដកខ្លួនថយទៅវិញអស់។យ៉ាងណាសុគន្ធកញ្ញា មិនទាន់ត្រៀមខ្លួនពពោះកូនទី២នោះទេ ខណៈមានព័តមានថានាង ចង់បានកូន២នាក់ថែមទៀត៕
