Sunday, September 22, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ស្នេហាលែងមានឧបស័ក្ក

ពេជ្រ សូលីកា ៖ស្នេហាលែងមានឧបស័ក្ក

  ភ្នំពេញ៖តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា ដែលជាភរិយារបស់លោកគឹម ហាន អា​ណិកជនខ្មែរមក​ពីអូស្រា្ដលី​នោះពេលនេះកំពុងតែមានក្ដីសុខបំផុតព្រោះតែចំណងស្នេហាឆ្លងទ្វីពរបស់នាងលែងមានឧបស័ក្ករារាំងផ្លូវទៀតហើយក្រោយពីអតីតគូស្នេហ៍របស់ប្ដីនាងគឺស្រីស្រស់ថៃ នារីសុជាតា ដែលជាអ្នកមេម៉ាយកូន១សាច់សខ្ចីនោះ​បានងាកទៅផ្សារភ្ជាប់ស្នេហ៍​ជា​មួយ​​អតីតសង្សារ​អ្នកនាងហង្ស សុជាតា ជាបុរសមានវ័យច្រើនឆ្នាំជាងនាងលោកហេង ពិទូ ទៅ​វិញដែលធ្វើឲ្យពេល​នេះស្រី​ពេជ្រ ហៅ​សូលីកា ជិះសេះលែងដៃតែម្ដង។យ៉ាងណា​ទំនាក់​ទំនងរវាងសូលីកា និងនារីសុជាតា ដែលពីមុនធ្លាប់តែជាមិត្តជិត​ដិតនោះមិនអាចវិល​ទៅរក​ភាព​​ត្រូវរ៉ូវគ្នាបានសារជាថ្មីវិញនោះទេព្រោះតែសូលីកា នៅតែត្រូវបានមនុស្សមួយចំនួន​និ​យា​យថា​នាងដណ្ដើមសង្សារពីពួកម៉ាក។

  ពេជ្រ សូលីកា ធ្លាប់ប្ដឹងថៃ នារីសុជាតា ដែលជាកូនរបស់លោកថៃ នរៈសត្យា អតីត​រដ្ឋលេខាធិការក្រសួងវប្បធ័មនិង​វិចិត្រ​សិល្បៈ រួមទាំងនាងលី សុគន្ធារី ហៅបេនីយាំង ទៅ​ក្រសួងមហាផ្ទៃផ្នែកនាយដ្ឋានបច្ចេកវិទ្យាកាលពីថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០១៩ ខណៈដែល​ក្រ​សួងមហាផ្ទៃ បានចេញលិខិតកំណត់ឲ្យថៃ នារីសុជាតា និងលី សុគន្ធារី ចូលខ្លួនបំភ្លឺកាលពី​ថ្ងៃទី១៤ខែវិច្ឆិការឆ្នាំ​២០១៩ នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអគារL ជាន់ទី១​ក្រ​សួង​មហាផ្ទៃ ។តាំងពីពេលនោះមកគេមិនដែលឃើញ​សូលីកា និងនារីសុជាតា ដើរចូលគ្នា​ទៀត​នោះទេហើយអតីតFreshie រូបនេះក៍លែងនិយាយអ្វីដៀមដាមឬប៉ៈពាល់ដល់សូលីកា ទៀតដែរ គឺស្រាប់តែស្ងាត់ៗនាងងាកទៅស្អិតល្មូតជាមួយលោកហេង ពិទូ តារាចម្រៀងជើង​ចាស់​ដែលមានវ័យបងនាងដល់​ទៅជាង១០ឆ្នាំទៅវិញ​ ទើបធ្វើឲ្យសូលីកា កាន់តែលែងមានក្ដី​បារម្ភ​រឿង​ខ្លាចប្ដីនាងរត់ទៅរកសង្សារចាស់វិញ។

  ពេជ្រ សូលីកា ក្រោយភ្ជាប់ពាក្យជាមួយលោកគឹម ហាន កាលពីថ្ងៃទី២៥ខែតុលា​ឆ្នាំ​២០​​១៩ និងសម្រាលកូនប្រុសថ្ងៃទី១៦ខែ​ឧសភាឆ្នាំ​២០២០ នោះពេលនេះនាងមានក្ដី​សុខ​បំ​ផុត​​ក្នុងជីវិតនឹងបានដឹកដៃប្ដីទៅទិញផ្ទះវីឡារឃ្វីនកាលពីថ្ងៃទី១៦ខែសីហា នឹងត្រៀមឡើងផ្ទះ​ថ្មីនៅ​ឆ្នាំ២០២២​នេះ​ទៀតផង។តារាចម្រៀងកូន១រូបនេះត្រូវប្ដីនាងឲ្យច្រៀង​រាំតាមចិត្តចង់​ហើយ​​នាង​​ថាមិន​ទាន់​គិតដល់រឿង​ចេញទៅរស់នៅប្រទេសអូស្រា្ដលី​តាមប្ដីនាពេលខាងមុខ​ឡើយ។​ដោយ​​ឡែកទាក់ទងរឿងរៀបការ​វិញ​សូ​លី​កា អាចនឹងគ្រងឈុតកូន​ក្រមុំមែនទែន​នៅ​ឆ្នាំ​ក្រោយ​​នេះ​ផងដែរក្រោយអាកខានរៀបការនៅដើមឆ្នាំ២០២១​ដោយសារ​តែកូវីដ​ផ្ទុះពេក​។ក្រៅ​ពីលែងត្រូវបានអតីតសង្សារប្ដីតាមឆាឆៅនោះពេជ្រ សូលីកា ក៍បានកប់ចោលស្រមោល​ស្នេហ៍​ដ៍ខ្មៅ​ងងិត​របស់​នាងនាពេលអតីតកាលតាំង​ពីភ្លាមៗក្រោយនាងភ្ជាប់ពាក្យ​រួចម្លេះ។​សម្រាប់​ការច្រៀងសម្ដែងរបស់សូលីកា នៅពេល​នេះត្រូវ​បានគេមើលឃើញថានាងមិន​អាច​វាយលុក​ទីផ្សារចម្រៀងឲ្យស្ទុះឡើង​ដូចមុននោះ​ទេព្រោះថាពេល​នេះតារាកូន១​រួមទ្រនុំ​ជា​មួយ​នាងដូចជាឱក សុគន្ធកញ្ញា និងសួស វីសា ជាដើមសុទ្ធតែប្រឈមភាពនៅទ្រឹងដូចនាងដែរ​ក្រោយ​មាន​ប្ដី​និងមាន​កូនម្នាក់១​ដូចគ្នានេះ។

 គូរបញ្ជាក់ថាទោះជាពេលនេះពេជ្រ សូលីកា លែងក្វល់ក្វាយចិន្ដារឿងស្នេហាមាន​អ្នក​ប្រជែងក្ដី តែក្ដីកង្វល់របស់នាងជារៀង​រាល់​រាត្រីដែល​ពេលខ្លះធ្វើឲ្យនាងគេងសម្រក់ទឹក​ភ្នែក​ម្នាក់ឯងនោះគឺម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវ​បានតុលាការ​ប្រ​កាស​សាល​ក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ដោយ​សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ​រយៈ​ពេល១២ឆ្នាំ​ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ក្រោយ​អ្នកស្រីស៊ិន ស្រីនាង ត្រូវបានសម្ថកិច្ច​ឃាត់​ខ្លួនកាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ពាក់ព័ន្ធ​ករណី​ឃាត​កម្មលើគូស្នេហ៍ភេទដូចគ្នាអ្នកស្រីងិន សុខលី  នៅលើផ្ទះរបស់​សូ​លីកា ។យ៉ាង​ណា​សូលីកា រំពឹងបានជួបមុខម្ដាយសារជាថ្មីវិញនៅឆ្នាំ២០៣៣ខាងមុខ៕

                                                                                               

RELATED ARTICLES