ភ្នំពេញ៖ពិតជាមិនគូរឲ្យជឿរឡើយថាយូរី ដែលមានសម្រស់លេចត្រដែតសាច់សខ្ចីម៉ដខៃនោះពេលនេះបានចែកផ្លូវគ្នាជាមួយលោកថៅកែជា នី ទៅហើយទើបធ្វើឲ្យស្រីស្រស់ស្រងូត្រងាត់ជាខ្លាំង។ការធ្លាយរឿងយូរី និងលោកជា នី អស់និស្ស័យស្នេហ៍នេះក្រោយពីយូរី បានទៅទិញរថយន្ដMG ZS កាលពីថ្ងៃទី២៨ខែវិច្ឆិការ ហើយត្រូវបានតារាហង្សមាសម្នាក់ដែលស្និតយូរី បាននិយាយថាមិនឲ្យយូរី ទិញឡានជិះខ្លួនឯងម៉េចកើតទៅបើពេលនេះនាងនិងលោកថៅកែជា នី លែងសង្សារនិងគ្នាទៀតហើយអីចឹងតើបានអ្នកណាជូននាងទៅច្រៀងតាមឆាកទៀតគឺមានតែទិញរថយន្ដបើកខ្លួនឯងហ្នឹងហើយជាជម្រើសដែលល្អបំផុតនោះ។



យូរី និងលោកថៅកែជា នី ទូរស័ព្ទតេមិនចូលដូចគ្នាកាលពីពេលថ្មីៗទើបមិនអាចសុំការបំភ្លឺនៃមូលហេតុដែលអ្នកទាំង២ចែកផ្លូវគ្នាកណ្ដាលទីនោះបានទេ។ប៉ុន្ដែតាមព័តមានពីតារារួមអាជីពជាមួយយូរី បានឲ្យដឹងថាយូរី ប្រចណ្ឌថៅកែ ចំណែកលោកនី ក៍ប្រចណ្ឌហួងហែងយូរី ពេកទើបអ្នកទាំង២មិនអាចបន្ដដំណើរកាន់ដៃគ្នាតទៅទៀតបាននោះទេ។ទោះជាយ៉ាងណាទាំងមិត្តភក្ដិយូរី និងថៅកែមិនចង់ឲ្យអ្នកទាំង២បែកគ្នាឡើយគឺចង់ឲ្យពួកគេដឹកដៃគ្នារៀបការ តែការព្យាយាមផ្សះផ្សារពីសំណាក់ពួកម៉ាកអ្នកទាំងសងខាងបានរងបរាជ័យទាំងស្រុងព្រោះថាយូរី-ជា នី គ្មានបណងវិលមករកការត្រូវរ៉ូវគ្នាឡើងវិញឡើយ។


គូរបញ្ជាក់ថាយូរី បានបង្ហាញស្នេហ៍ជាចំហជាមួយលោកថៅកែជា នី កាលពីដើមខែមករាឆ្នាំ២០២០ នៅពេលដែលអ្នកទាំង២បានបណ្ដើរគ្នាទៅកម្មវិធីឡើងផ្ទះនាយចឺម នៅខេត្តកំពង់ស្ពឺហើយក្រោយមកថៅកែបានធ្វើខួបកំណើតឲ្យយូរី ផ្អើលហាងផឹកស៊ីមួយនៅខណ្ឌសែនសុខ ។ថៅកែហាងផឹកស៊ីល្បីឈ្មោះរូបនោះថែមទាំងបើករថយន្ដLand CruiserV8 និងLexus Nx200t ដឹកយូរី ទៅច្រៀងសម្ដែងតាមបណ្ដារឆាកតន្ត្រីទាំងឡាយទៀតផងទើបធ្វើឲ្យគេសសើរយូរី ថាពូកែរកសង្សារដែលជាអ្នកចេះរកស៊ីហើយថែមទាំងថ្នមចិត្តទៀតផង។ប៉ុន្ដែយូរី មិនដែលសារភាពស្នេហ៍ថៅកែម្ដងណាឡើយគឺនាងតែងតែនិយាយថាចាត់ទុកលោកនី ដូចជាបងប្រុសអីចឹងហើយនាងចង់បើកមុខរបរកស៊ីអីចឹងមិនអាចអត់ថៅកែបានទេព្រោះគាត់អាចជួយឲ្យយោបល់ល្អៗដល់នាងបាន។ដោយឡែកលោកនី វិញធ្លាប់អះអាងថារវាងលោកនិងយូរី ចិត្តគំនិតត្រូវគ្នាច្រើនទើបអាចដើរចូលគ្នាបាន…។តែក្រោយពីសរសើរគ្នាទៅវិញទៅមកទើបតែជាង១ឆ្នាំប៉ុណ្ណោះអ្នកទាំង២ក៍ទៅជាឆុងគ្នារហូតលែងដើរចូលគ្នាតែម្ដង។តាមព័តមានដាច់ដោយឡែកមួយទៀតចេញពីក្រុមតន្រ្ដីករដែលស្និតលោកថៅកែបានបង្ហើបឲ្យដឹងថាលោកនី ជាបុរសមានមន្ដស្នេហ៍ណាស់ព្រោះលោកមាននារីៗសាច់សខ្ចីមួយចំនួនទៀតចង់ធ្វើប្រពន្ធលោកដែរទើបធ្វើឲ្យយូរី មិនអាចបន្ដស្នេហ៍ទៀតបាន…។


គូររំលឹកថាយូរី បានចែកផ្លូវគ្នាជាមួយអតីតសង្សារលោករ៉េត ដែលជាអ្នកធ្លាប់ដឹកនាំសម្ដែងMVនៅសាន់ដេហើយបុរសនោះបានរៀបការប្រពន្ធថ្មីចោលនាងកាលពីថ្ងៃទី១១ខែវិច្ឆិការឆ្នាំ២០១៨ ខណៈដែលយូរី ងាកមកស្និតស្នាលជាមួយបុរសរូបសង្ហារលោកប៊ីម៉ូ។តែក្រោយមកយូរី លែងចាប់ដៃគ្នាជាមួយលោកBmo និងចាប់ផ្ដើមបង្ហាញាភាពស្អិតល្មូតជាមួយលោកថៅកែតែមិនគូរឲ្យជឿស្រាប់តែពេលនេះយូរី និងលោកនី លែងជាសង្សារគ្នាទៅវិញ។ទោះជាយ៉ាងណាស្រីស្អាតសាច់សខ្ចីដូចយូរី ច្បាស់ជានឹងមានបុរសជាច្រើនចាំត្រងស្នេហ៍និងព្យាបាលរបួសបេះដូងនាងឲ្យបានជាសះស្បើយឡើងវិញជាមិនខាន ស្របពេលដែលតារាស្និតយូរី បានព្រមានថៅកែថាតិចលោពេលយូរី រកបានសង្សារថ្មីជាអ្នកមានហើយរូបសង្ហារលោកថៅកែស្ដាយក្រោយទៅ?



