Tuesday, March 10, 2026
Homeតារាខ្មែរស្រីវីន អន់ចិត្តអ្នកថា «ប្រយ័ត្នអាចឺម ស៊ី»

ស្រីវីន អន់ចិត្តអ្នកថា «ប្រយ័ត្នអាចឺម ស៊ី»

ភ្នំពេញ ៖ ថ្មីៗនេះ ស្រីស្រស់ ធៀម ស្រីវីន ហៅវីន ហ្វេ្រស៊ី បានថត MV បទចម្រៀងនាយចឺម ស្រាប់តែអ្នក លេងបណ្ដាញសង្គម បានចូលទៅខម្មិនថា មើលទៅស្រីស្អាតរូបនេះពិបាកគេចពីកណ្ដាប់ដៃនាយចឺម រហូតមានខ្លះហ៊ានថា ថតចប់ នាយចឺម ស៊ីស៊ុប ជាដើម បើទោះជា MV នោះ មិនទាន់ចេញជាផ្លូវការក្ដី។ យ៉ាងណា Fan ស្រីវីន អះអាងថា ពាក្យពេចន៍ដែលពួកគេប្រាប់ទៅនាងនោះ គ្រាន់តែជាការរំឭកដល់នាងប៉ុណ្ណោះ ដើម្បីកុំឲ្យថ្លោះធ្លោយ «គោបាត់ ទើបធ្វើរបង» វាហួសពេលបាត់ទៅហើយ។

គណនីហ្វេសប៊ុក ឈ្មោះហេង លក្ខណា ខម្មិនលើវីដេអូ ស្រីវីន ថតខារ៉ាអូខេជាមួយនាយចឺម ថា «ប្រយ័ត្នអាចឺម ស៊ីទៀតទៅ បងស្ដាយខ្លួនណាស់»។ គណនីហ្វេសប៊ុក ឈ្មោះ គ្រួសាររីករាយ ខម្មិនថា «នាយចឺម ដឹងថាតែបានទៀតហើយ ថតចប់ ហូបស៊ុបល្ងាច» ។ គណនីហ្វេសប៊ុក កឈ្មោះ Ju Lee ខម្មិនថា «កុំនៅជិតប្រូ ចឺម ពេក ភ័យជំនួស និយាយមែន មនុស្សធម្មតា គិតត្រឹម A ចឺមគិត ដល់ Z»។

យ៉ាងណា ស្រីវីន បានតបទៅអ្នកខម្មិនទាំងឡាយ ដែលខ្លាចនាងធ្លាក់ក្នុងអន្លង់ស្នេហ៍នាយចឺម នោះថា នាងអន់ចិត្ត និងសេដ (sad) ដែលមានអ្នកបញ្ចេញយោបល់បែបនេះ នៅលើផេកនាង ដោយគ្រាន់តែនាងថត MV ជាមួយនាយចឺម ។ ស្រីវីន ថា «ខ្ញុំអន់ចិត្ត ម៉េចបានអ្នកទាំងអស់គ្នា វាយតម្លៃគេ (ចឺម) ចឹង? បងចឺម គ្មានបានមករញ៉េរញ៉ៃជាមួយខ្ញុំទេ គាត់ធ្វើការល្អជាមួយខ្ញុំ ។ ខ្ញុំគ្រាន់តែជាតួសម្ដែងក្នុង MV គាត់តើ»។

មហាជន រង់ចាំមើលថា ការចេញមុខសរសើរថានាយចឺម ល្អ អត់ចេះកេងចំណេញលើតួស្រី របស់ស្រីវីន នេះ ជាការពិតមែនឬយ៉ាងណា ព្រោះកន្លងមក តាមប្រភពថា មានម្ដាយតារាខ្លះ ពេលដឹងថា កូនស្រីខ្លួន ត្រូវថត MV ជាមួយនាយចឺម គាត់បានអង្វរនាយចឺម តែម្ដងថាកុំលេងដៃធ្ងន់ពេកជាមួយកូនគាត់ ដែលរឿងនេះ កើតមានក្រោយមានដំណឹងថា នាយចឺម ពេលថតប៉ះស្រីស្អាត ដល់ឈុតឱបថើប គឺគិតតែគ្រញេចឱបថើបវក់វី លើសពីតម្រូវការអ្នកដឹកនាំចង់បាន រហូតធ្វើឲ្យតួស្រី ខ្លាចរអា ខ្លះពេលដឹងថា ត្រូវថតបទនាយចឺម មានឈុតឱបថើប ពួកគេភ័យខ្លួនបាត់ទៅហើយ តែស្រី វីន បែរជាអន់ចិត្តគេថានាងអាចនឹងត្រូវនាយចឺម ស៊ី ពេលថត MV នោះចប់ទៅវិញ ។

គួរបញ្ជាក់ថា ស្រីវីន ត្រូវបានគេចាប់អារម្មណ៍ ពេលនាងថត MV បទ «ខ្ញុំស្រលាញ់គេហើយ ខុសអីក៏ខុសទៅ» ច្រៀងដោយអ្នកនាង សន ច័ន្ទធីតា ដែលដឹកនាំដោយនាយពាក់មី ហើយក្នុងឈុតក្រៅឆាក (behind the scenes ) គេឃើញនាយពាក់មី នោះឯង ជាអ្នកធ្វើសក់ និងតែងខ្លនឲ្យនាង ទើប Fan នៅលើហ្វេសប៊ុក ថាស្រីវីន អាចពិបាកគេចពីការតាមញ៉ែ របស់លោកចែម ចាន់រ៉ា ជាមិនខាន តែដូចលើកនេះដែរ ស្រីវីន អះអាងថា នាយពាក់មី អត់ចេះ កេងចំណេញលើនាងទេ ឈប់យល់ច្រឡំគាត់ទៅ ។          

សូមបញ្ជាក់ថា ធៀម ស្រីវីន ជាអតីត Freshie ជ័យលាភីលេខ២ កាលពីឆ្នាំ២០២៣ ដែលបានថតស្ពត និងរឿងខ្លីៗ (Shot Film) ជាច្រើនរឿង មុននឹងឈានមកថត MV នៅឆ្នាំ២០២៦ ។ អ្នកលេងបណ្ដាញសង្គមថា ស្រីវីន ចាប់ផ្ដើមចេញថត MV លើកដំបូង ប៉ះ Director នាយពាក់មី និងសម្ដែង MV ជាមួយនាយចឺម ដែលសុទ្ធតែប្រុសកំពូលញ៉ែ និងដៃដល់ដូចគ្នា ហើយប្រសិនបើ MV ក្រោយ ប៉ះលោកអ៊ីណូ ទៀតនោះ នាងកាន់តែពិបាកគេចពីអន្ទាក់ស្នេហ៍ជាមិនខាន ព្រោះបុរសទាំង៣នាក់នេះ ល្បីញ៉ែបានៗ ។​ ជាក់ស្ដែង នាយចឺម អ្នកថត MV នាយដូចជា ហ្វា ហ្វា ហៅស្រីយី, អៀ ម៉េងលិ ហៅអូនម៉ី និងសេង សុខឃីម គឺសុទ្ធតែមិនអាចរួចពីកណ្ដាប់ដៃនាយចឺម ឡើយ ។ ប៉ុន្ដែស្រីវីន ថានាយចឺម ជាសុភាពបុរសទៅវិញ ៕

RELATED ARTICLES