Sunday, September 22, 2024
Homeតារាខ្មែរសួស វីសា ៖ត្រឹមតែ៣ខែបានកាដូជិត៣០​ម៉ឺន​ដុល្លារ

សួស វីសា ៖ត្រឹមតែ៣ខែបានកាដូជិត៣០​ម៉ឺន​ដុល្លារ

ភ្នំពេញ៖នៅថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់២ឆ្នាំរបស់សួស វីសា កាលពីថ្ងៃទី២៩ខែ​វិច្ឆិការ​ឆ្នាំ​២០ ២១ តារាចម្រៀងកូន១​រូប​នេះត្រូវបានស្វាមីនាងលោកប៊ុនថុល ប៊ុនថង ហៅថមមី ទិញកាដូ ឲ្យនូវរថយន្ដទំនើបម៉ាកJaguar តម្លៃជិត១០ម៉ឺន​ដុល្លារ​ធ្វើឲ្យវីសា សែនរីករាយចិន្ដា ជាខ្លាំង​។សួស វីសា ថ្លែងសារទាំងរីករាយថានាងគ្មានអ្វីក្រៅពីរំភើបនោះទេ​ពេលទទួលបាន​កាដូមួយ​នេះ។​នាង​​ថាស្វាមីនាងតែងតែបំពេញនូវក្ដីប្រាថ្នាដល់នាងជានិច្ច ហើយនាងនិង​កូនស្រលាញ់​លោក​ថមមី ខ្លាំង​ណាស់។

 គិតត្រឹមរយៈពេលមិនដល់៣ខែផងពោលគឺកាលពីថ្ងៃទី១៨ខែកញ្ញា វីសា ត្រូវប្ដីទិញ​គ្រឿង​អលង្ការមាស ពេជ្រ ពាក់ជ្រែក​ខ្លួនដោយចំណាយអស់១០ម៉ឺនដុល្លារ ហើយរំលង​បាន​តែ២ថ្ងៃប៉ុណ្ណោះពោលគឺនៅថ្ងៃទី២០ខែកញ្ញាលោកថមមី បានទិញផ្ទះ​វីឡារ១នៅផ្លូវជាតិ​លេខ​៦ចំណាយ​អស់ជិត១០ម៉ឺន​ដុល្លារ​សម្រាប់កាដូថ្ងៃខួបកូនស្រីរបស់នាងគម្រប់១ឆ្នាំ ហើយថ្មីៗ​នេះនៅថ្ងៃ​ខួប​អាពាហ៍​ពិ​ពាហ៍​​​គម្រប់២ឆ្នាំស្រាប់តែវីសា ត្រូវលោកថមមី ទិញឡានថ្មីឲ្យនូវ​តម្លៃជិត១០ម៉ឺន​ដុល្លារ​ទៀតដែលសរុបត្រឹម៣​ខែនេះវីសា ទទួលបានកាដូក្បែរ៣០ម៉ឺនដុល្លារ​ទៅហើយពីប្ដី។

  សួស វីសា បានដឹកដៃលោកថមមី រៀបការកាលពីថ្ងៃទី២៩ខែវិច្ឆិការឆ្នាំ២០១៩ និង​សម្រាល​កូនស្រីថ្ងៃទី៩ខែតុលាឆ្នាំ២០២០​ដោយ​ដាក់ឈ្មោះថាថង សាម៉ូលីណា ហៅJenny ។គេកត់សម្គាល់ថាក្រោយវីសា ចាប់ដៃប្ដីជាង២ឆ្នាំនេះនាងកាន់តែមាន​កម្រិតជីវ​ភាពធូធារ​ឡើងៗ​ដូចជាពេលនេះពួកគេរស់នៅផ្ទះវីឡារយ៉ាងប្រណិត​និងជិះរថយន្ដថ្លៃៗ​ក្នុងនោះមាន​Lexus Lx570 ,Lexus Nx200t ,Mazda និងJaguar ដែលទើបទិញនេះ។ប៉ុន្ដែទាក់ទងអាជីព​ចម្រៀង​វិញវីសា ពិបាករក្សារតំណែងជាតារាស្រី​លំដាប់មុខព្រោះ​ក្រោយមានស្វាមីនិងកូន១​មកនាង​ស្ងប់ស្ងាត់ដូចឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ដែលមានកូន១ដូច​នាង​ដែរ​នោះ។យ៉ាង​ណា​តារា​ចម្រៀងដែលមានដើមកំណើតមកពីខេត្តស្វាយ​រៀងរូបនេះបាន​ងាក​ទៅរកស៊ីបុកលើ​ផ្នែក​អចលន​ទ្រព្យ​ច្រើននារយៈពេលចុងក្រោយនេះគឺដូចគ្នាទៅនិង​លោក​ព្រាប សុវត្ថិ,ខេមរៈ សិរីមន្ដ ,ឆាយ វីរៈយុទ្ធ និងអ្នកនាងយក់ ថិក​រដ្ឋា ដែរ។មហាជនរងចាំ​មើលថា​តើវីសា នឹង​នៅ​ក្ដាប់ជាប់តំណែងជាគ្រូបង្វឹកThe Voice Kids Cambodia រដូវកាល​ទី២ជំនួស​សុគន្ធ និសា តទៅទៀតឬយ៉ាងណា?

RELATED ARTICLES