Saturday, September 21, 2024
Homeតារាខ្មែរមាស សុខសោភា ៖នៅតែជឿរជាក់ស្នាដៃ​ប្រុស​ក្មេង

មាស សុខសោភា ៖នៅតែជឿរជាក់ស្នាដៃ​ប្រុស​ក្មេង

 ភ្នំពេញ៖បើទោះជាបណ្ដារអ្នកគាំទ្រមាស សុខសោភា មួយចំនួនធំមានការសោកស្ដាយដែល​តារាចម្រៀងសំនៀងផ្អែមរូបនេះ​បានខកខានក្នុងការចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ របស់Galaxy និងខេមរៈ សិរីមន្ដ របស់ហង្ស​មាស ព្រោះតែនាងទៅ​ចូល​រួម​ជាមួយរាម ដើម្បីក្លាយទៅជាដៃគូលោកដួង វីរៈសិទ្ធ ក្ដី ប៉ុន្ដែពេលនេះសុខសោភា នៅតែ​មានការ​ជឿរជាក់សម្ថភាពនិងស្នាដៃរបស់ម្ចាស់ពានI Am A Singer Cambodia រូប​នេះ​ហើយ​បន្ដច្រៀងជាដៃគូជាមួយគ្នាបន្ដទៅ​ទៀត​ដោយ​មិនក្វល់រឿងនាងមានអាយុច្រើនជាងលោកវីរៈសិទ្ធ ដល់​ទៅ១៣ឆ្នាំនោះឡើយ។មិនតែប៉ុណ្ណោះសុខសោភា ថែមទាំង​សរ​សើរអតីតតារា​ហង្ស​មាស​រូប​នេះ​ថាជាតារាមានទេពកោសល្យល្អទៀតផង ខណៈដែលវីរៈសិទ្ធ វិញថាមានមោទន​ភាព​ណាស់​ដែលបានចាប់ដៃគូជាមួយរៀមច្បង​ហើយលោកមិនដែលគិតពីអាយុខុសគ្នា​នោះ​ទេព្រោះអ្វីៗក្រុមហ៊ុនជាអ្នកតម្រូវ។អ្វីដែល​សុខសោភា កាន់តែបង្ហាញឲ្យគេឃើញថានាងមិន​បារម្ភ​ពីការ​ចុះ​ខ្សោយ​​ពេលមកដល់រាម នេះដោយសារតែមុននេះ​អតីតអ្នក​ចាត់ការទូទៅ​របស់​ថោន គឺ​លោក​ករុណា ពេជ្រ បានអះអាងថាទោះជាពេលនេះសោភា លែងជាតារាថោន មែន​ប៉ុន្ដែថ្ងៃ​ណា​មួយ​​​នាងក៍អាចក្លាយទៅជាតារាថោន សារជាថ្មីដែរព្រោះផលិតកម្ម​មួយនេះ​ស្វា​គមន៍​​ជានិច្ច ប្រសិនបើនាងចង់វិលវិញ។ប៉ុន្ដែ​សុខសោភា បានប្រាប់អ្នកយកព័តមានយើង​ថានាង​គ្មាន​បំ​ណងទៅច្រៀងនៅថោន សារជាថ្មីនោះទេព្រោះ​រយៈពេល៩ឆ្នាំ​ដែលនាង​នៅទីនោះគឺ​យូឆ្នាំដែរ ហេតុនេះហើយនាងចង់ទៅកន្លែងផ្សេងដើម្បីបានបទ​ពិសោធន៍ថ្មីៗ​ទៀត។តែនាង​​ថាទំនាក់​ទំនងនៃការរាប់អានរវាងរូបនាងនិងថៅកែប្រុសស្រីរបស់ថោន គឺនៅដដែល។

 មាស សុខសោភា ត្រូវបានគេមើលឃើញថាថៅកែរាម ចាត់ទុករូបនាងជាតួឯករបស់​ផលិតកម្ម​នេះព្រោះ​តែបើគ្មានការចូលរួម​ពីនាងទេ នោះគ្មានអ្នកណាស្គាល់ផលិតកម្ម​នេះ​រហ័សបែបនេះឡើយ។អ្វីដែលគូរឲ្យចាប់អារម្មណ៍ការលេច​មុខរបស់សុខ​សោ​ភា ចាប់ដៃ​ជា​មួយ​ថៅកែរាម នោះធ្វើឲ្យបណ្ដារអ្នករកស៊ីOnlineជាច្រើនទៀត​រង្គោះរង្គើររហូតមានថៅកែខ្លះ​ទិញ​តារា​ចម្រៀង​និង​តារាTiktok ដើម្បីទប់ទល់ជាមួយថៅកែរាម ទៀតផង។យ៉ាងណាអ្វី​ដែលសុខ​សោភា ធ្វើឲ្យFanមួយចំនួនមានការ​លើកឡើង​នោះថាការទៅដល់រាម របស់​នាង​ជាង៩ខែ​នេះ​អ្នកចម្រៀងសំនៀងផ្អែមហាក់ដូចជាលែងសូវល្បីខាងបទចម្រៀង តែ​នាង​បែ​ជាធ្វើឲ្យគេចាប់​អារម្មណ៍រឿងលក់ផលិតផលច្រើនជាង​ចម្រៀងទៅវិញ។ពួកគេបាន​លើក​ឡើងថាប្រសិនបើសុខសោភា នៅតែ​បែបនេះទៀតច្បាស់ជាធ្វើឲ្យទីផ្សារចម្រៀង​របស់នាង​ប្រឈមការចុះខ្សោយ​បន្ដិចម្ដងៗជាមិនខាន។ប៉ុន្ដែ​ការយល់​ឃើញបែប​នេះត្រូវបានអ្នក​ជំ​នាញ​សិល្បៈលោកនូ ស៊ឹប បានយល់ឃើញផ្ទុយពីនេះទៅវិញដោយលោកអះអាង​ថាសម្ថភាពដូច​សុខ​សោភា ទោះជា​នាង​ទៅដល់​ផលិត​កម្មណាក៍នៅតែល្បីដដែលទេ ហើយបើនាងមិន​ចូល​រាម ទេផលិតកម្មណា​ក៍ចាំ​ទទួលនាងដែរ។

 ទោះជាទីផ្សារចម្រៀងរបស់មាស សុខសោភា នៅឆ្នាំ២០២១ ហាក់ប្រែប្រួលប្លែកពី​មុន​បន្ដិចព្រោះនាងមិនទាន់មានបទល្បីៗ​ត្រូវ​ចិត្តអ្នកគាំទ្រក្ដី ប៉ុន្ដែចំណងស្នេហានាងជាមួយ​អា​ណិក​ជន​ខ្មែរ​មកពីកាណាដាលោកអ៊ឹត រ៉ាដា នៅតែរក្សារ​បានភាពរឹង​មាំ​ដដែល​ក្រោយភ្ជាប់​ស្នេហ៍​១៤ឆ្នាំ(២០០៧-២០២១)តែមិនទាន់មានខាន់ស្លាតាមប្រពៃណីខ្មែរ​ត្រឹមត្រូវ​នេះ។សុខ​សោភា ធ្លាប់​លុប​ចោលមង្គលការ២លើករួចមកហើយនោះគឺកាលពីឆ្នាំ២០០៩ និង២០២១នេះ ហើយតាមព័តមានថា​នាងនឹងអាចគិត​គូររឿង​រៀប​ការសារជាថ្មីនៅឆ្នាំ២០២២នេះខាងមុខនេះដើម្បីបញ្ចប់ការរិះគន់ទាំងឡាយថានាងចង់ល្បីសុខចិត្តសាងស្នេហ៍តាមបែបអ៊ឺរ៉ុបនេះ។អ្វីដែលសុខសោភា អាចនឹងប្ដូរចិត្តពីការមិនចង់រៀបការជាចំហតាម​ប្រែបប្រពៃណីខ្មែរមកជាក្លាហាន​រៀប​ការជាសា​ធារ​ណៈ​ដូចសុគន្ធ និសា និងឱក សុគន្ធកញ្ញា នោះដោយសារតែនាងចង់​បំ​ពេញ​​បំណង​ម្ដាយជាទីស្រលាញ់របស់​នាងដែលចង់​ឃើញ​កូនស្រីរបស់​គាត់គ្រងឈុតកូនក្រមុំ​មែនទែន​និង​យកចៅឲ្យគាត់ព ខណៈដែលសោភា ធ្លាប់រៀបការម្ដងរួចទៅ​ហើយតាម​បែប​​សាស​​នាគ្រិស្ដ​ដោយគ្រាន់តែចូលព្រះវិហារមួយនៅកាណាដានិងបំពាក់​ជញ្ជៀនឲ្យគ្នាទៅវិញ​ទៅ​មក​ជាមួយប្ដី៕

                         

RELATED ARTICLES