លោក Claude Puel បានក្លាយជាគ្រូបង្វឹក ដំបូងគេនៅក្នុងក្របខណ្ឌបាល់ទាត់បារាំង D1 ដែលត្រូវបានបណ្តេញ ចេញនៅរដូវកាលនេះ បន្ទាប់ពីក្រុមបាតតារាង Saint-Etienne បានរងបរាជ័យយ៉ាងអាមាសក្នុងលទ្ធផល 5-0ជាមួយក្រុមRennesនៅក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងAFP កាលពីថ្ងៃចន្ទ ទី ៦ ធ្នូ ២០២១។អតីតគ្រូបង្វឹក Monaco, Lyon និង Leicester ដឹកនាំក្លឹប ឈ្នះត្រឹមតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម 17 ប្រកួត។
St Etienne បានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថាលោក Puel ត្រូវបានបញ្ឈប់ពីតំណែងហើយគាត់នឹងជួបជាមួយអ្នកគ្រប់គ្រងក្លឹបនៅថ្ងៃចន្ទ។ជាមួយគ្នានេះដែរសេចក្តីថ្លែងការណ៍នោះក៏បាន ថ្លែងអំណរគុណដល់លោក Claude Puel ដែលបានបំពេញការងារនាពេលកន្លងមកវាបាននាំមកនូវការបញ្ចប់មុខតំណែងភ្លាមៗបន្ទាប់ពីលោកដឹកនាំបានរយៈពេលពីរឆ្នាំនៅក្លឹបដែលត្រូវបានដាក់លក់ក្នុងខែមេសា។រហូតមកដល់ពេលនេះគេមិនទាន់ដឹងថា ក្លឹបនេះនឹងតែងតាំងបេក្ខជនរូបណាស្នងតំណែងលោក Claude Puel នៅឡើយទេ៕