Thursday, November 28, 2024
Homeកីឡាអន្ដរជាតិក្លឹបSt Etienne បណ្តេញគ្រូបង្វឹកចេញពីតំណែង

ក្លឹបSt Etienne បណ្តេញគ្រូបង្វឹកចេញពីតំណែង

លោក Claude Puel បានក្លាយជាគ្រូបង្វឹក ដំបូងគេនៅក្នុងក្របខណ្ឌបាល់ទាត់បារាំង D1 ដែលត្រូវបានបណ្តេញ ចេញនៅរដូវកាលនេះ បន្ទាប់ពីក្រុមបាតតារាង Saint-Etienne បានរងបរាជ័យយ៉ាងអាមាសក្នុងលទ្ធផល 5-0ជាមួយក្រុមRennesនៅក្នុងទឹកដីរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។នេះបើយោងតាមការចេញផ្សាយ​របស់ទីភ្នាក់​ងារ​សារព័ត៌មានបារាំងAFP  កាលពីថ្ងៃចន្ទ ទី ៦ ធ្នូ ២០២១។អតីតគ្រូបង្វឹក Monaco, Lyon និង Leicester  ដឹកនាំក្លឹប ឈ្នះត្រឹមតែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម 17 ប្រកួត។

St Etienne បានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថាលោក Puel ត្រូវបានបញ្ឈប់ពីតំណែងហើយគាត់​នឹងជួប​ជា​មួយអ្នកគ្រប់គ្រងក្លឹបនៅថ្ងៃចន្ទ។ជាមួយគ្នានេះដែរសេចក្តីថ្លែងការណ៍នោះក៏បាន ថ្លែងអំណរគុណដល់លោក Claude Puel ដែលបានបំពេញការងារនាពេលកន្លងមកវាបាននាំមកនូវការបញ្ចប់មុខតំណែងភ្លាមៗបន្ទាប់ពីលោកដឹកនាំបានរយៈពេលពីរឆ្នាំនៅក្លឹបដែលត្រូវបានដាក់លក់ក្នុងខែមេសា។រហូតមកដល់ពេលនេះគេមិនទាន់ដឹងថា ក្លឹបនេះនឹងតែងតាំងបេក្ខជន​រូបណា​ស្នង​តំណែងលោក Claude Puel នៅ​ឡើយ​ទេ៕

RELATED ARTICLES