Saturday, July 5, 2025
Homeព័ត៌មានអន្តរជាតិរុស្សុី ​ឃាត់ខ្លួន ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​​ពាក់ ព័ន្ធករណីសូក ប៉ាន់២លានដុល្លារ​

រុស្សុី ​ឃាត់ខ្លួន ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​​ពាក់ ព័ន្ធករណីសូក ប៉ាន់២លានដុល្លារ​

ព័ត៌មានទាន់ហេតុការណ៍បំផុត

 រុស្សុី៖ គណៈកម្មការស៊ើប អង្កេតរបស់រុស្ស៊ី បានថ្លែងកាលពីថ្ងៃអង្គារ ថាអង្គភាពរបស់ លោកបាន ឃាត់ខ្លួនរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Alexei Ulyukayev ដែលជាប់ សង្ស័យក្នុងការ ទទួលយក សំណូកចំនួន២លាន ដុលា្លរក្នុង កិច្ចព្រមព្រៀង ដ៏ធំមួយ ដែលពាក់ព័ន្ធក្រុមហ៊ុនប្រេងយក្ស របស់រដ្ឋ Rosneft ។

គណៈកម្មការ ស៊ើបអង្កេតបាន ឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃ អង្គារថាការឃាត់ ខ្លួននេះត្រូវបាន អនុវត្តតាម លទ្ធផលនៃ ប្រតិបត្តិការ មួយពី សំណាក់អង្គភាព សេវាសន្តិសុខ FSB ដែលជាទីភ្នាក់ងារ ស្នងភារកិច្ច ពីក្រុម KGB ។

ទីភ្នាក់ងារ ស៊ើបការណ៍ ខាងលើនេះបានបង្ហើប នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា លោក Ulyukayev ត្រូវបានឃាត់ខ្លួន តាមនីតិវិធី នៃការស៊ើបអង្កេត ក្នុងការទទួល យកការសូក ប៉ាន់ទ្រង់ទ្រាយធំ ដែលក្នុងន័យ នេះលោកអាច ប្រឈមនិងការជាប់ ពន្ធនាគារចន្លោះ ពី៨ទៅ១៥ឆ្នាំ។ ស្ថាប័នស៊ើប អង្កេតសម្ងាត់ នេះបានបញ្ជាក់ ទៀតថាខ្លួននឹង កាត់ទោសលោក ក្នុងអំឡុង ពេលដ៏ខ្លី ខាងមុខនេះ ។

មន្ត្រីអ្នកនាំពាក្យ លោកស្រី Svetlana Petrenko បានថ្លែងប្រាប់ទី ភ្នាក់ងារព័ត៌មាន RIA Novosti ថាការប្រព្រឹត្តបទល្មើស នេះប្រហែល ជាការទោស កំហែងយក ឬសូកប៉ាន់ ពីតំណែង ក្រុមហ៊ុន Riosneft តាមរយៈការគំរាមកំហែង ។

លោកស្រីបានថ្លែងថាលោក Ulyukayev ត្រូវបានចាប់ ខ្លួនដោយ ការតាម ទាន់កំពុងប្រ ព្រឹត្តបទល្មើស ខណៈពេលដែល លោកបានទទួល យកការ សូកប៉ាន់ ។ លោក Ulyukayev បានបម្រើការ ជារដ្ឋមន្ត្រីអភិវឌ្ឍន៍ សេដ្ឋកិច្ចចាប់ តាំងពីឆ្នាំ២០១៣ ។

ចំណែកអ្នកពាក្យ រ បស់ក្រុមហ៊ុន Rosneft បានថ្លែង ប្រាប់ទីភ្នាក់ ងារព័ត៌ មានរដ្ឋ TASS ថាក្រុមហ៊ុននឹងមិន ធ្វើការអត្ថាធិប្បាយ ចំពោះសកម្មភាព របស់គណៈកម្មការ ស៊ើបអង្កេត ឡើយ ប៉ុន្តែលោកថា ក្រុមហ៊ុនបាន ទទួលយកភាគ ហ៊ុនរបស់ក្រុមហ៊ុន Bashneft តាមច្បាប់រុស្ស៊ី មូលដ្ឋាននៃ ការប្រកប អាជីវកម្មល្អបំផុតគឺ តម្រូវឲ្យមានការ បង្កើត ប្រតិបត្តិការតាម ធនាគារ ។

ដោយឡែកអ្នក នាំពាក្យសេត វិមានគ្រីមលីនលោក Dmitry Peskov បានថ្លែងប្រាប់ ទីភ្នាក់ងារព័ត៌មាន Interfax ថានេះគឺជាការចោទ ប្រកាន់ដ៏ធ្ងន់ធ្ងរដែល តម្រូវឲ្យមានការ បង្ហាញភស្តុតាង ជាក់លាក់បំផុត ។

 

 

 

 

 

 

 

 

RELATED ARTICLES