Friday, September 20, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖ថ្ងូរអត់សង្សារបណ្ដើរថ្ងៃឆ្លងឆ្នាំ

តន់ ច័ន្ទសីម៉ា ៖ថ្ងូរអត់សង្សារបណ្ដើរថ្ងៃឆ្លងឆ្នាំ

ភ្នំពេញ៖កៀកថ្ងៃឆ្លងឆ្នាំនេះស្រីស្រស់តូចតន់ ច័ន្ទសីម៉ា វាចារយ៉ាងស្រងូតស្រងាត់ថានាងគ្មាន​គូគាប់​ចិន្ដា ដូចគេហេតុ​នេះ​ហើយ​ថ្ងៃលាឆ្នាំចាស់ផ្លាស់ចូលឆ្នាំ​ថ្មី ២០២១ឈានចូល២០២២ ដែលគ្រប់គ្នានឹងដើរ​កម្សាន្ដ​យ៉ាង​សប្បាយ​រីករាយនោះ​រូប​នាង​ឯណ្ណោះវិញគឺប្រាក​ដ​ជានៅតែឯកកោម្នាក់ឯងទៀត​ហើយ។ការថ្ងូរ​អត់ដៃគូកៀក​កើយគ្នាថ្ងៃឆ្លង​ឆ្នាំនោះធ្វើ​ឲ្យFanអ្នកគាំទ្រ​នាង​តន់ ច័ន្ទសីម៉ា មួយ​ចំនួនបានលើក​ឡើងថា”ស្អាត​ប៉ុណ្ណឹងដែរ មិនគូណាអត់សង្សារសោះ?”​,ខ្លះទៀតថា”មិន​ជឿរ​ទេ​ល្បី​អី​ចឹង​ម៉េច​​អត់​សង្សារ​ទៅ?”,ចំណែកខ្លះទៀតថា”បើសីម៉ា អត់សង្សារបងសុំស្រលាញ់​បានអត់?”…។យ៉ាង​ណាច័ន្ទសីម៉ា មិនឆ្លើយតប​សំ​ណើរសុំ​ស្នេហាតាមបណ្ដាញសង្គមឡើយ តែរូបនាងនៅតែ​បង្ហាញ​ទឹកមុខ​ក្រៀមក្រំបែបអ្នកអត់គូរហើយនាងថាមើលត្រឹម​ទឹកមុខ​ក៍ដឹងថា​នាង​យ៉ាងម៉េច​ដែរ។

  តន់ ច័ន្ទសីម៉ា ត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាជាតារាផ្នែក​យុវវ័យដ៍មាន​ឥទ្ធិ​ពល​ម្នាក់នៅឆ្នាំ២០២១ព្រោះតែនាង​មាន​ប្រៀប​ឬវ៉ាតារាគីឡូប្រហាក់ប្រហែលគ្នាស្ទើតែផុត​អស់ទៅហើយក្រោយបានចាប់ដៃជាមួយកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម ហើយថ្មីៗ​នេះ​បានចេញ​បទ”Are You Ok?”ដែលរយៈពេល១ខែនេះមានអ្នក​ចូលទស្សនាចំនួន​ដល់ទៅ​110M Views ធ្វើឲ្យតារាមួយចំនួនទៀតពិបាកទប់ទល់។​យ៉ាងណាការថ្ងូរអត់ដៃគូថ្ងៃឆ្លងឆ្នាំ​របស់នាងច័ន្ទសីម៉ា នេះខណៈដែល​មិត្តរួម​អាជីព​របស់នាងភាគច្រើនពួកគេ​មានប្ដីអស់​ទៅ​ហើយ ហេតុនេះ​ហើយ​បាន​ជា​សីម៉ា ហាក់តូចចិត្តរឿងអត់អ្នកបណ្ដើរ។ប៉ុន្ដែតាមព័ត​មាន​ថា​ច័ន្ទសីម៉ា ត្រូវបាន​បុរស​ទាំងក្នុងនិងក្រៅស្រុកតាមសុំស្នេហាអំឡុង​ពេលដែលនាងកំពុងតែ​ឡើង​កូដ​នេះគ្រាន់តែ​តារា​វ័យ​២៤ឆ្នាំរូបនេះមិនទាន់ទទួលសំណើរស្នេហ៍​ប៉ុណ្ណោះ។

ចំណែក​ប្រភព​មួយបានបង្ហើបឲ្យដឹងថាច័ន្ទសីម៉ា ត្រូវបុរសពោះម៉ាយ​ម្នាក់​តាម​ស្នេហា​ជាច្រើនខែ​មក​ហើយ ប៉ុន្ដែ​ស្រី​ស្រស់​ហាក់​មិនអើពើរឬធ្វើឲ្យបុរសនោះមានក្ដីសង្ឃឹមតាមរយៈការបង្ហាញ​ភាព​ស្និតស្នេហ៍ជាចំហនោះទេ។តាមព័តមាន​បានឲ្យ​ដឹងថានាងច័ន្ទសីម៉ា កាន់តែត្រូវបានប្រុសៗ​ជ្រួលជ្រើមស្នេហ៍នាង​ដោយសារ​តែ​​​រូបសម្រស់សីម៉ា មានភាពទាក់​ទាញច្រើន​នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីអតីតបេក្ខភាពThe Voice Cambodia រដូវ​កាល​ទី២បានកែខ្ទង់ច្រមុះឲ្យខ្ពស់ស្រួច និង​ចាក់ចង្ការចេញ​ជា​អក្សរV។តែសីម៉ា ថានាង​គ្មានផែន​ការណ៍កែកុនផ្នែក​ណាផ្សេងៗ​ក្រៅពី២ចំណុចខាងលើនេះ​ឡើយ៕

RELATED ARTICLES