Sunday, September 22, 2024
Homeព័ត៌មានជាតិចោរ២នាក់ចូលប្លន់ផ្ទះវីង ប្រមូលអស់ជិត១ម៉ឺនដុល្លារ

ចោរ២នាក់ចូលប្លន់ផ្ទះវីង ប្រមូលអស់ជិត១ម៉ឺនដុល្លារ

ខេត្តកំពង់ស្ពឺ ជនសង្ស័យជាចោរប្លន់ចំនួន ២នាក់ បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ផ្ទះលក់ ចាប់ហួយ និងបើក វីងវេរលុយមួយកន្លែង ប្រមូល យកប្រាក់អស់ប្រមាណជិត១ម៉ឺនដុល្លារ រួចរត់ គេចខ្លួនបាត់ដោយសុវត្ថិភាព បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីិវេលាម៉ោង៥និង៣០ នាទីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិ ម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ។

ផ្ទះលក់ចាប់ហួយ និងបើកវីងវេរលុយ ដែលត្រូវក្រុមចោរចូលប្លន់នោះ មានយីហោ ទី វុធថាយ៉ា មានម្ចាស់ឈ្មោះថា យ៉ា ភេទប្រុស រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែក ជនសង្ស័យជាចោរប្លន់ មានគ្នា២នាក់ ជិះម៉ូតូ មួយគ្រឿងម៉ាក ភជឃ មិនចាំស្លាកលេខ។

តាមប្រភពពីបុរសរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈ ដែលគាត់កំពុងអង្គុយលក់ដូរនៅក្នុងផ្ទះតាម ធម្មតា ក៏លេចមុខជនសង្ស័យចំនួន២នាក់ ជិះ ម៉ូតូ១គ្រឿង ចូលមករកទិញសាប៊ូ លុះឃើញ សភាពគួរឱ្យសង្ស័យ គាត់ក៏ព្យាយាមរត់គេច ចូលទៅក្នុងផ្ទះ តែត្រូវជនសង្ស័យដកកាំភ្លើង ភ្ជង់ជាប់មិនឱ្យរត់ទៅណានិងឆក់យកកាបូប ប្រាក់ពីគាត់ ដែលក្នុងកាបូបនោះមានប្រាក់ ប្រមាណ៧ពាន់ដុល្លារ និងគ្រឿងអលង្ការមួយ ចំនួន។ បន្ទាប់មកក្រុមជនសង្ស័យជាចោរប្លន់ បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល អស់តែម្តង។

 

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះបាន ចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងបាន សាកសួរជនរងគ្រោះជាម្ចាស់ផ្ទះ ហើយបុរស ជាម្ចាស់ផ្ទះ បានប្រាប់ថា នៅក្នុងកាបូបមាន ប្រាក់ចំនួន១០៥០០ដុល្លារ និងខ្សែកមួយខ្សែ ពោលគឺចំនួនតួលេខទឹកប្រាក់ហាក់កើនឡើង ខុសពីការបញ្ជាក់ឱ្យដឹងពីមុន ធ្វើឱ្យសមត្ថកិច្ច កំពុងវិលមុខយ៉ាងខ្លាំង ។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ករណីខាងលើនេះ ហាក់មិនទាន់ច្បាស់ទាល់តែ សោះ ដោយសារតែជនរងគ្រោះបំភ្លឺហាក់មាន ការលាក់លៀម ម្តងឆ្លើយថាបាត់ប្រាក់តិច ម្តង ថាបាត់ប្រាក់ច្រើន ដែលទង្វើនេះត្រូវបានសង្ស័យ ថា អាចជារឿងប្រឌិតច្រើនជាងករណីប្លន់ ។

ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ត្រីជូន សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ពេលនេះ កម្លាំងជំនាញរបស់លោក បានសហការ ជាមួយនឹងកម្លាំងនគរបាល ដើម្បីធ្វើការស្រាវជ្រាវឱ្យបានល្អិតល្អន់ មុននឹងអាចបញ្ជាក់ថា ករណីនេះជាការពិត ឬក៏ជាការប្រឌិត ៕

fgfgfg

ដោយ៖ អ៊ុំ ណុន

RELATED ARTICLES