Saturday, May 10, 2025
Homeព័ត៌មានអន្តរជាតិក្រុមបបែកខ្លួនរុស្ស៊ីបាញ់សម្លាប់ទាហានអ៊ុយក្រែននៅតំបន់ជម្លោះ

ក្រុមបបែកខ្លួនរុស្ស៊ីបាញ់សម្លាប់ទាហានអ៊ុយក្រែននៅតំបន់ជម្លោះ

កាលពីថ្ងៃសុក្រទី១៧ធ្នូ២០២១ប្រទេសអ៊ុយក្រែនបាននិយាយថាទាហានរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមបំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតនៃប្រទេសខណៈដែលភាពតានតឹងរវាងទីក្រុងម៉ូស្គូនិងគៀវកំពុងឡើងកំដៅ។នេះគឺការស្លាប់ទាហានអ៊ុយក្រែនទី៤ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗកន្លងមកនេះ។នេះបើយោងតាមការចេញ​ផ្សាយរបស់​ទីភ្នាក់​ងារ​សារព័ត៌មានបារាំង AFP។កងទ័ពអ៊ុយក្រែនបាននិយាយថាពួកបំបែកខ្លួនបានកំណត់​គោលដៅទីតាំងរបស់ខ្លួន​វាយប្រហារ​ដោយ​​​គ្រាប់បែកដៃ និងកាំភ្លើងត្បាល់។មេបញ្ជាការកងទ័ពអ៊ុយក្រែនបាននិយាយនៅលើហ្វេសប៊ុក​ថាទាហានម្នាក់បានស្លាប់​និង​ទាហាន​ម្នាក់ទៀតបានរងរបួសធ្ងន់។ក្រុងគៀវ និងសម្ព័ន្ធមិត្តបានចោទរុស្ស៊ីថាបានគាំទ្រក្រុមឧទ្ទាមយោធា តែការចោទ​ប្រ​កាន់​នេះត្រូវបានទីក្រុងម៉ូស្គូបដិសេធ។ការស្លាប់ចុងក្រោយនេះនាំឱ្យចំនួនអ្នកស្លាប់​ក្នុងជម្លោះដ៏ក្តៅគគុករបស់អ៊ុយ​ក្រែន​កើន​ឡើងដល់ 65 នាក់ចាប់តាំងពីដើមឆ្នាំមក ។នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការបើ​ប្រៀប​ធៀប​ទៅនឹងចំនួនសរុប 50 នាក់ក្នុងឆ្នាំ 2020 ។

ក្រុងគៀវ បាននិងកំពុងប្រយុទ្ធជាមួយពួកបះបោរគាំទ្រទីក្រុងម៉ូស្គូក្នុងតំបន់ពីរដាច់ដោយឡែក ជាប់ព្រំដែនរុស្ស៊ីចាប់តាំងពីឆ្នាំ ២០១៤ នៅពេលដែលវិមានក្រឹមឡាំងបានដាក់បញ្ចូលឧបសម្ព័ន្ធតំបន់គ្រីមៀCrimean ជារបស់ខ្លួន។រុស្ស៊ីបានពង្រាយ​ទ័ពយ៉ាង​ច្រើននៅជិតព្រំដែនអ៊ុយក្រែន ហើយលោកខាងលិចបានចោទប្រកាន់ពីបទរៀបចំផែនការ​ឈ្លាន​ពានប្រទេសអ៊ុយក្រែន​ជា​មួយ​នឹងការព្រមានដាក់ទណ្ឌកម្មដ៏ធំប្រសិនបើរុស្ស៊ីបើកការវាយប្រហារ។ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន បានព្រមាន​សមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថានឹងដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ដែលលោក​មិនធ្លាប់បានដែលឃើញ ប្រសិនបើកងទ័ពវាយ​ប្រហារអ៊ុយក្រែន។

ជាមួយគ្នានេះដែរមេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឱ្យទីក្រុងមូស្គូបញ្ឈប់ការកសាងកម្លាំងយោធារបស់ខ្លួន ហើយត្រលប់ទៅកិច្ចចរចាដែលដឹកនាំដោយបារាំង និងអាល្លឺម៉ង់វិញ។ជម្លោះនៅភាគខាងកើតអ៊ុយក្រែនមកទល់ពេលនេះ​បានធ្វើឲ្យមនុស្សជាង ១៣.០០០ នាក់ស្លាប់៕

RELATED ARTICLES