ខេត្តព្រះសីហនុ៖ ស្ត្រីជនជាតិចិនជាថៅកែហាងស៊ុបឆ្នាំងភ្លើងម្នាក់ បានទទួលរងរបួសជា ទម្ងន់ បន្ទាប់ពីត្រូវជនមិនស្គាល់មុខម្នាក់ បាន លបចូលទៅសំងំក្នុងបន្ទប់ រួចធ្វើសកម្មភាពវាយ ប្លន់យកកាបូបលុយពីស្ត្រីរងគ្រោះ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង ២០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ។
ស្ត្រីរងគ្រោះ ដែលត្រូវចោរវាយប្លន់ដល់ ក្នុងបន្ទប់ មានឈ្មោះចាំង លីង អាយុ៣៤ឆ្នាំ ជាជនជាតិចិន និងជាថៅកែហាងស៊ុបឆ្នាំងភ្លើង (តំបន់ឧតុនិយម) ស្នាក់នៅផ្ទះកើតហេតុខាងលើ ។
តាមសម្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ ក្នុងពេលក្រោក ពីដំណេក គាត់បានដើរសំដៅទៅបន្ទប់ទឹក ក្នុង បំណងងូតទឹក រៀបចំខ្លួនទៅផ្សារទិញអីវ៉ាន់ យកមកទុកលក់ស៊ុបនៅពេលល្ងាច។ លុះពេល គាត់ដើរទៅដល់មុខបន្ទប់ទឹក ក៏ស្រាប់តែលេច ជនមិនស្គាល់មុខម្នាក់ មិនដឹងជាមកសម្ងំពួនក្នុង ផ្ទះគាត់តាំងពីថ្មើរណា បានស្ទុះមកវាយគាត់ទាំង កំរោល បណ្តាលឱ្យគាត់ទទួលរងរបួសដៃ និង មុខមាត់យា់ងដំណំំ បន្ទាប់មកជនសង្ស័យបានប្លន់ យកកាបូបលុយរបស់គាត់ រួចក៏ប្រញាប់ប្រញាល់ ចាកចេញទៅបាត់ស្រមោលតែម្តង។
យ៉ាងណាស្ត្រីរងគ្រោះ មិនបានបញ្ជាក់ឱ្យដឹងថា តើនៅក្នុងកាបូបដែលចោរវាយប្លន់ពី ខ្លួនទៅនោះ មានលុយកាក់ ទ្រព្យសម្បត្តិមាន តម្លៃអ្វីខ្លះនោះទេ។
ក្រោយកើតហេតុ ស្ត្រីរងគ្រោះបានស្រែក ឆោឡោ ហៅគេឯងឱ្យជួយ ទើបផ្អើលដល់អ្នក ជិតខាង ចូលមកជួយដឹកបញ្ជូនគាត់ទៅកាន់ មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ ចំណែក សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះស្រាវជ្រាវ កំណត់អត្តសញ្ញាណជនដៃដល់ ដើម្បីតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ ៕