ភ្នំពេញ៖ពេជ្រ សោភា ដែលធ្លាប់អះអាងថាបានលុបចោលគម្រោងរៀបការជាមួយលោកឆឹម សក្កដា ដល់ទៅ៣លើកមកហើយព្រោះតែកូវីដនោះធ្លាប់លេចឭថាតារាវ័យ៣៧ឆ្នាំតែសម្រស់នៅតែខ្ញង់ក្មេងជាងវ័យរូបនេះនឹងគ្រងឈុតកូនក្រមុំជាលើកទី២នៅឆ្នាំ២០២២នេះហើយ។រឿងនេះធ្វើឲ្យអ្នកគាំទ្រសោភា ជាច្រើនទន្ទឹងរងចាំព្រោះថាពេលនេះតារាជ្រើសតារាជាប្ដីប្រពន្ធបាន១គូទៀតហើយ។ប៉ុន្ដែគូឲ្យស្ដាយដំណឹងនោះត្រូវបានរំសាយទៅវិញអស់ព្រោះតែមនុស្សជំនិតរបស់សោភា បានប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថារឿងសោភា រៀបការជាមួយលោកសក្កដា មិនអាចទៅរួចជាដាច់ខាត ឬទាល់តែសេះដុះស្នែងទើបបានឃើញពួកគេទាំង២ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់កើត។ប្រភពនោះបានឲ្យដឹងថាសោភា និងសក្កដា ដែលត្រូវបានគេលើកឡើងថានាំគ្នាទៅថតPre-Wedding នោះតាមពិតពួកគេថតសម្អាងការឲ្យហាង១ មិនមែនថតតាំងរោងការផ្ទាល់ខ្លួននោះទេ។ជំនួយការរបស់ពេជ្រ សោភា រូបនោះបន្ថែមថានោះគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ ព្រោះការពិតសោភា-សក្កដា រាប់អានគ្នាដូចជាពួកម៉ាកអីចឹង …។
ពេជ្រ សោភា មិនចង់និយាយរឿងស្នេហាឡើយក្នុងជំនួបតាមទូរស័ព្ទកាលពីពេលថ្មីៗនេះ។ប៉ុន្ដែកន្លងមកនាងធ្លាប់អះអាងច្បាស់ៗថាមិនចង់រៀបការជាលើកទី២នោះទេ ព្រោះសម្អាងថានាងធ្លាប់ការរួចម្ដងហើយ។សោភា ថានៅឆ្នាំ២០២២នេះនាងផ្ដោតតែលើការងារសិល្បៈនិងបំពេញតួនាទី១ឆ្នាំពេញជាBAឲ្យផលិតផលរបស់លោកស្រីទ្រី ដាណា ។នាងថាស្នេហាសូមធីបចោលមួយអន្លើសិនហើយ។
ពេជ្រ សោភា បានបង្ហាញភាពស្និតស្នាលគ្នាយ៉ាងចម្លែកជាមួយលោកឆឹម សក្កដា រយៈពេលជាង៤ឆ្នាំមកហើយដូចជាពួកគេធ្វើខួបកំណើតឲ្យគ្នាទៅវិញទៅមក,ញាំអាហារតែ២នាក់កណ្ដាលរាត្រីស្ងាត់ និប្រចណ្ឌគ្នារៀងៗខ្លួនជាដើម។ដោយឡែកលោកសក្កដា ធ្លាប់ប្រាប់ថាលោកចង់ដឹកដៃសោភា រៀបការនៅឆ្នាំ២០២២ នេះដើម្បីបញ្ចប់ពាក្យចរចាមអារ៉ាម ទាំងឡាយ ។ប៉ុន្ដែសោភា វិញបែជាថាគ្រាន់តែឭដំណឹងនេះភ្លាមនាងមានអារម្មណ៍ថា”ភ័យៗ”។យ៉ាងណាអ្វីដែលចម្លែកគឺតារាហង្សមាសរូបនេះមិនត្រឹមតែគ្មានអារម្មណ៍រំភើបប៉ុនក្រចកដៃនោះទេ តែថែមទាំងមិនផ្ដល់ចម្លើយដល់លោកសក្កដា ឡើយ។
ពេជ្រ សោភា បានចែកផ្លូវគ្នាជាមួយអតីតប្ដីលោកឡៅ ឆលី កាលពីឆ្នាំ២០១៦ ហើយរយៈពេលជាង៤ឆ្នាំមកនេះនាងមិនធ្លាប់បង្ហាញសញ្ញាស្អិតល្មូតជាមួយបុរសណាក្រៅពីលោកសក្កដា ឡើយ។យ៉ាងណាការទម្លាយពីសំណាក់មនុស្សជំនិតបំផុតរបស់សោភា ថាតារាហង្សមាសរូបនេះគ្មានផ្លូវធ្វើជាភរិយារបស់លោកសក្កដា ជាដាច់ខាតនេះប្រាកដជាធ្វើឲ្យបុរសៗមួយចំនួនដែលលង់ស្នេហ៍អ្នកមេមម៉ាយស្រស់សោភា រូបនេះច្បាស់ជាប្រជែងគ្នាសុំស្អំរបួសបេះដូងនាងជាមិនខាន។តែចម្ងល់ដែលមហាជនលើកឡើងនោះថាតើសោភា ដែលបង្ហើបថាចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”នោះនឹងជ្រើសស្វាមីថ្មីជាតារាដូចគ្នាឬសេដ្ឋី?ការលើកឡើងបែបនេះដោយសារតែសោភា មានជម្រើសស្នេហ៍ច្រើនហើយពេលនេះនាងក្លាយទៅជាតារាដែលមានជីវភាពធូធារ រស់នៅផ្ទះធំ និងជិះរថយន្ដថ្លៃៗមិនចាញ់តារានៅប្រទេសជិតខាងនោះទេ ហេតុនេះហើយប្រុសណាទៅមិនចង់ក្លាយជាម្ចាស់ចិត្តនាង?
សូមបញ្ជាក់ថាពេជ្រ សោភា បានបំបែកឯកត្តកម្មតាមរយៈការធ្វើជាBAរបស់ផលិតផលទ្រី ដាណា ដោយចុះកុងត្រាតែ១ឆ្នាំប៉ុណ្ណោះ តែនាងទទួលបានតម្លៃខ្លួនដល់ទៅ៣០ម៉ឺនដុល្លារ ខណៈការច្រៀងConcertsឲ្យក្រុមហ៊ុននេះស៊ីថ្លៃម្ដង៥ពាន់ដុល្លារឯណ្ណោះ។ការត្រូវបាន់ធំនេះធ្វើឲ្យសោភា ក្លាយទៅជាតារាដែលកាន់តែមានក្រេឌឺតខ្ពស់ថែមទៀតហើយគេជឿរថានាងនឹងទិញរថយន្ដទំនើបម៉ាកRolls Royce ជិះបន្ថែមពីលើរថយន្ដដែលមានស្រាប់ដូចជាPorsche, Bmw, Mercedes ,Audi និងRange Rover ជាមិនខាន។តែសោភា បែជាថានាងគ្មានគម្រោងជិះរថយន្ដលំដាប់សេដ្ឋីម៉ាកRolls Royce ឡើយ៕