Friday, October 18, 2024
Homeព័ត៌មានជាតិស្គាល់អត្ដសញ្ញាណបុរសធ្លាក់ពីលើដំបូលផ្ទះ ជុងរបងធ្លាយពោះស្លាប់ហើយ !

ស្គាល់អត្ដសញ្ញាណបុរសធ្លាក់ពីលើដំបូលផ្ទះ ជុងរបងធ្លាយពោះស្លាប់ហើយ !

ភ្នំពេញ៖ បុរសម្នាក់សង្ស័យបែកថ្នាំ រត់ឡើងលើដំបូលផ្ទះប្រជាពលរដ្ឋបណ្តាលឲ្យឆក់ខ្សែ ភ្លើងធ្លាក់ជុងលើរបងដែកស្រួចៗស្លាប់ភ្លាមកាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ស្ថិតនៅចំណុចក្រុមទី៥ ភូមិរោងចក្រ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបាន សាច់ញាតិតាមរកឃើញនិងយកធាតុទៅស្រុកកំណើតហើយនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ។

សពបុរសធ្លាក់ពីលើដំបូលផ្ទះជុងនឹងរបងមានឈ្មោះ ឆៃ សុភាព អាយុ២២ឆ្នាំ មុខរបរជាងកាត់ដេរ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ មានស្រុកកំណើតភូមិកំព្រៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

គួររំលឹកផងដែរថា តាមសម្តីម្ចាស់ផ្ទះឈ្មោះ អ៊ុង សារ៉ាន់  អាយុ៥២ឆ្នាំ ស្នាក់នៅក្រុមទី៥ ភូមិរោងចក្រ១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីព្រឹកមុនកើតហេតុ គាត់បានឃើញបុរសខាងលើសង្ស័យបែកថ្នាំបានរត់ចូលទៅបន្ទប់ជួលក្រោយផ្ទះ ក្រោយមកក៍រត់ឡើងទៅលើដំបូលសង្ក័សី ពេលនោះគាត់បានស្រែកឲ្យចុះមកខាងក្រោមវិញ ស្រាប់តែបុរសខាងលើ រត់ចុះរត់ឡើងធ្វើឲ្យផុងជើងធ្លាក់មកក្រោមជុងនិងរបងដែកស្រួចៗស្លាប់ភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ ។

តាមការពិនិត្យនិងសន្និដ្ឋានរបស់សមត្ថកិច្ចជំហ៊ានដំបូង បានឲ្យដឹងថា បុរសដែលស្លាប់នេះមានបាតដៃខាងស្តាំមានស្នាមឆក់ខ្សែភ្លើងមានសភាពស្លេកស្លាប់ហើយទើបរមៀលធ្លាក់ជុងនិងរបងដែកចុងស្រួចចំចង្កេះខោមិនបណ្តាលឲ្យមុតរងរបួសទេ គឺអោនធ្លាក់ពាក់ លើរបងតែម្តងដូចហាលខោអាវ ។

បច្ចុប្បន្នសពខាងលើត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនិងបន្តធ្វើកោសល្យវិច្ច័យនៅវត្តក្រាំងធ្នង់។ ជាមួយគ្នានេះផងដែលសមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលបាត់សមាជិកគ្រួសារ ដែលមានភិនភាគខាងលើសូមមកទំនាក់ទំនងនៅវត្តក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

តាមសំដីបុរសម្នាក់ឈ្មោះឆៃ ផាត អាយុ៣៤ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ១ថ្ងៃប្អូនគាត់បានសុំដើរលេងក្នុងពិធីបុណ្យអុំទូក ដោយ ទៅជាមួយមិត្តភក្កិ ស្រាប់តែទៅបាត់រហូតមិនអាចទាក់ទងទូរស័ព្ទបានទេ ។ រហូតថ្ងៃទី១៦ ខែវិច្ឆិកា ទើបគាត់បានមើលតាមឃើញតាមបណ្តាញសង្គម ឃើញសពបុរសម្នាក់ធ្លាក់ជង់និងរបងដោយគាត់មានការសង្ស័យក៍មកទំនាក់ទំនងនិងសមត្ថកិច្ចមូលដ្ឋានខាងលើក្រោយពីមើលរូបថតដែលសមត្ថកិច្ចថតទុកទើបដឹងច្បាស់ថាពិតជាប្អូនប្រុសរបស់ខ្លួនមែនហើយបានទៅវត្តក្រាំងធ្នង់ដើម្បីទំនាក់ទំនងយកធាតុប្អូនទៅស្រុកកំណើតវិញ ។

សាច់ញាតិជនរងគ្រោះបានបន្តទៀតថា គាត់កំពុងតែទាក់ទងទៅមិត្តភក្កិរបស់ជនរងគ្រោះ ដែលជាអ្នកហៅទៅដើរលេងនោះ តើមានមូលហេតុអី្វបានជាប្អូនរបស់គាត់ធ្លាក់ពីលើ ដំបូលផ្ទះទើរស្លាប់បែបនេះ តែមិនអាចទាក់ទងទៅមិត្តភក្កិនោះបាននៅឡើយទេ ៕

img_2267 img_2287 img_2532 dsffdsd

ដោយ៖ សុខ ស៊ីឌី

RELATED ARTICLES