Friday, January 10, 2025
Homeតារាខ្មែរពេជ្រ សូលីកា ៖ប្ដីផ្គាប់ចិត្តគ្រប់យ៉ាង

ពេជ្រ សូលីកា ៖ប្ដីផ្គាប់ចិត្តគ្រប់យ៉ាង

ភ្នំពេញ៖ពេជ្រ សូលីកា ទទួលបានកាដូពីស្វាមីសំណព្វចិត្តនាងស្ទួនៗនៅឆ្នាំ២០២១​ក្នុងនោះ​មាន​ដូចជាផ្ទះវីឡារ​ដែល​មាន​តម្លៃ​ខ្ទង់ជាង៣០ម៉ឺន​ដុល្លារដែលបានទិញកាលពីថ្ងៃ​ទី១៦ខែសី​ហាឆ្នាំ២០២១ ខណៈដែលថ្មីៗ​នេះនាងទើបទិញ​បន្ទប់​ខុនដូមួយទៀត​តម្លៃខ្ទង់​ជិត១០ម៉ឺន​ដុល្លារ​​​បន្ថែម។នេះគឺជាការផ្ដល់ភាពកក់ក្ដៅមួយទៀតរបស់ប្ដីសូលីកា ជូនភរិយារបស់លោក ដែលជា​តារា​ចម្រៀងហង្សមាស ខណៈដែលបច្ចុប្បន្ននាងត្រូវស្វាមីទិញ រថយន្ដទំនើបៗ​ឲ្យជិះ​យ៉ាងកាលីពដូចជារថយន្ដម៉ាកPorsche, Bmw និងRange Rover ជាដើម។

តាមរយៈការរស់​យ៉ាង​​ស៊ី​វីល័យ​របស់សូលីកា នៅពេលនេះបញ្ជាក់ថានាងជ្រើសប្ដីត្រូវ​ព្រោះតែ​លោក​​គឹម ហាន ដែលជា​អតី​តសង្សារនាងថៃ នារីសុជាតា បានបំពេញក្ដីស្រម៉ៃជូននាងគ្រប់បែបយ៉ាងទាំងអស់​ក្រោយ​ភ្ជាប់​ស្នេហ៍ជាង២ឆ្នាំមកនេះ។ប៉ុន្ដែ​រឿងដែលសូលីកា សោកសៅបំផុតក្នុងជីវិតនោះគឺ​ម្ដាយ​ជា​ទីស្រលាញ់របស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវជាប់​គុគ​ដល់​ទៅ​១២ឆ្នាំ ក្រោយតុលា​ការ​​ប្រកា​សសាលក្រមកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២១ ដោយចោទ​ប្រ​កាន់ពីបទ​ឃាតកម្ម​តាម​មា​ត្រា​១៩៩ នៃក្រមព្រហ្មទណ្ឌបន្ទាប់ពីម្ដាយអ្នកចម្រៀងរូបនេះត្រូវបានសម្ថកិច្ច​ចាប់​ឃាត់​ខ្លួន​​កាល​ពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ពាក់ព័ន្ធ​ករណីឃាតកម្ម​លើគូស្នេហាភេទដូចគ្នា​អ្នកស្រីងិន សុខលី ។សូលីកា ដែលលើក​ពេល​រៀបការនៅឆ្នាំ២០២១ ព្រោះតែកូវីដនោះ​អាច​នឹងរៀប​ការ​នៅឆ្នាំ២០២២ ខាងមុខនេះដោយគ្មានម្ដាយចូលរួមឡើយ។

  ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោកគឹម ហាន អ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់​និង​ជា​អាណិកជនខ្មែរ​មកពីអូ​ស្រា្ដលី​កាល​ពីថ្ងៃទី២៥ខែតុលាឆ្នាំ២០១៩ ហើយនាង​សម្រាល​​កូនប្រុស​ថ្ងៃទី១៦ខែឧសភាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាហង្ស អ៊ារីវេស្ដេ ។ក្រោយ​សូលីកា មានប្ដីនេះធ្វើឲ្យស្រមោលស្នេហាដ៍ខ្មៅងងិតនា​ពេលអតីតកាលរបស់នាងបានកប់ដាន​អស់ ហើយដើម្បី​ឲ្យ​ចំណងស្នេហាថ្មីរបស់នាងកាន់តែរឹងមាំថែម​ទៀតនាងនឹងដឹកដៃប្ដី​រៀបការ​ជាចំក្រោយកូវីដកាន់តែថមថយ​ខ្លាំងនាពេលខាង​មុខ​នេះ។យ៉ាងណាគម្រោងសូលីកា ពពោះ​កូន​ទី២នោះបែជាស្ងប់ស្ងាត់ទៅវិញក្រោយនាងធ្លាប់​បង្ហាញសញ្ញាមានផ្ទៃ​ពោះតាំង​ពី​ដើម​​ខែ​មេសាឆ្នាំ២០២០ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែពេលនេះស្រីពេជ្រ ហៅសូលីកា មិនទាន់ចាញ់កូនទី២ឡើយ។គេ​ជឿរថា​ការ​​យកកូនថែមនឹងធ្វើឲ្យ​ចំណងស្នេហាសូលីកា រឹតតែរឹងមាំថែមទៀតជាមិនខាន៕

RELATED ARTICLES