Thursday, November 28, 2024
Homeកីឡាអន្ដរជាតិMessi ក្លាយជាទ្រព្យ មហាសាលរបស់Pairis SG

Messi ក្លាយជាទ្រព្យ មហាសាលរបស់Pairis SG

បើទោះជាកីឡាករខ្សែប្រយុទ្ធ Lionel Messi ទើបតែបង្ហាញវត្តមានបាន១១ប្រកួតនិងស៊ុតបាល់បញ្ចូលទី ១បានមួយគ្រាប់​(គិតតែការប្រកួតក្នុងក្លឹប)  ប៉ុន្តែកីឡាកររូបនេះបានក្លាយជាទ្រព្យសម្បតិ្តមហាសាលរបស់ក្លឹប Paris SG  ។

 តើMessi បានជួយអ្វីខ្លះដល់ក្លឹបនេះ?

យោងតាមប្រភព័ត៌មានពីGoal.com ចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ទី២៣ ធ្នូ ២០២១ បានអោយដឹងថាកីឡាករសញ្ជាតិ​អាហ្សង់ទីនរូបនេះបានធ្វើអោយហិរញ្ញ វត្ថុរបស់ក្លឹប Paris SG កើនឡើងតាមមធ្យោបាយធំៗចំនួនបួន គឺការលក់អាវយឺត  ការផ្សព្វផ្សាយពាណិជ្ជកម្ម លក់សំបុត្រនិងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។គេហទំព័រ GOAL.Com  បានបញ្ជាក់ថា PSG បានលក់អាវដែលបោះពុម្ពរូប Messi បានជិតមួយលានអាមកទល់​នឹងបច្ចុ​ប្បន្ន​នេះ។ក្លឹបParis SG បានបញ្ជាក់ថា ឆ្នាំមុន យើងលក់អាវបានច្រើនជាងក្លឹបផ្សេងទៀត ហើយឆ្នាំនេះនឹង​កាន់តែ​ល្អជាង​ឆ្នាំមុន។ តម្រូវការអាវរបស់Messi កើនឡើង យ៉ាងហោចណាស់ 30-40។តម្រូវការមានច្រើនណាស់។ប្រសិនបើយើងអាចផលិតបានកាន់តែច្រើន យើងនឹងលក់ កាន់តែ ច្រើន។

ចំណែកឯដៃគូពាណិជ្ជកម្មវិញ ក៏មានការកើនឡើងផងដែរ ។លោក Marc Armstrong នាយកឧបត្ថម្ភផ្សាយពាណិជ្ជ កម្មរបស់ក្លឹបបាននិយាយថាភាពជាដៃគូត្រូវបានយល់ព្រមជាមួយម៉ាកល្បីៗដូចជា Autohero, Crypto.com, Smart Good Things និង Gorillas ធ្វើអោយក្លឹប  Paris SG អាចរកចំណូលបន្ថែមរាប់លាន។ពីមុនតម្រូវការគឺខ្លាំងរួចទៅហើយ ប៉ុន្តែឥឡូវនេះវាធំជាងមុនទៅទៀត។

លើបណ្តាញអ៊ីនធឺណិតរបស់ PSG បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងវត្តមាន Messi ជាមួយនឹងអតិថិជនជាង 20 លាននាក់ ដែលបានចូលមើលក្នុងសប្តាហ៍ដំបូងបន្ទាប់ពីMessi បានចុះចុះហត្ថលេខារបស់គាត់តែម្នាក់ឯង។ពាក់ព័ន្ធ ទៅនឹងការលក់​សំបុត្រវិញ លោក Armstrong សារភាពថាក្លឹបកំពុងតស៊ូដើម្បីបំពេញតម្រូវការ ខណៈដែលពួកគេបន្តលក់សំបុត្រអស់មុន កំណត់ ជាមួយនឹងការដំឡើងតម្លៃ៕

RELATED ARTICLES