បើទោះជាកីឡាករខ្សែប្រយុទ្ធ Lionel Messi ទើបតែបង្ហាញវត្តមានបាន១១ប្រកួតនិងស៊ុតបាល់បញ្ចូលទី ១បានមួយគ្រាប់(គិតតែការប្រកួតក្នុងក្លឹប) ប៉ុន្តែកីឡាកររូបនេះបានក្លាយជាទ្រព្យសម្បតិ្តមហាសាលរបស់ក្លឹប Paris SG ។
តើMessi បានជួយអ្វីខ្លះដល់ក្លឹបនេះ?
យោងតាមប្រភព័ត៌មានពីGoal.com ចេញផ្សាយកាលពីថ្ងៃ ព្រហស្បតិ៍ទី២៣ ធ្នូ ២០២១ បានអោយដឹងថាកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានធ្វើអោយហិរញ្ញ វត្ថុរបស់ក្លឹប Paris SG កើនឡើងតាមមធ្យោបាយធំៗចំនួនបួន គឺការលក់អាវយឺត ការផ្សព្វផ្សាយពាណិជ្ជកម្ម លក់សំបុត្រនិងប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម។គេហទំព័រ GOAL.Com បានបញ្ជាក់ថា PSG បានលក់អាវដែលបោះពុម្ពរូប Messi បានជិតមួយលានអាមកទល់នឹងបច្ចុប្បន្ននេះ។ក្លឹបParis SG បានបញ្ជាក់ថា ឆ្នាំមុន យើងលក់អាវបានច្រើនជាងក្លឹបផ្សេងទៀត ហើយឆ្នាំនេះនឹងកាន់តែល្អជាងឆ្នាំមុន។ តម្រូវការអាវរបស់Messi កើនឡើង យ៉ាងហោចណាស់ 30-40។តម្រូវការមានច្រើនណាស់។ប្រសិនបើយើងអាចផលិតបានកាន់តែច្រើន យើងនឹងលក់ កាន់តែ ច្រើន។
ចំណែកឯដៃគូពាណិជ្ជកម្មវិញ ក៏មានការកើនឡើងផងដែរ ។លោក Marc Armstrong នាយកឧបត្ថម្ភផ្សាយពាណិជ្ជ កម្មរបស់ក្លឹបបាននិយាយថាភាពជាដៃគូត្រូវបានយល់ព្រមជាមួយម៉ាកល្បីៗដូចជា Autohero, Crypto.com, Smart Good Things និង Gorillas ធ្វើអោយក្លឹប Paris SG អាចរកចំណូលបន្ថែមរាប់លាន។ពីមុនតម្រូវការគឺខ្លាំងរួចទៅហើយ ប៉ុន្តែឥឡូវនេះវាធំជាងមុនទៅទៀត។
លើបណ្តាញអ៊ីនធឺណិតរបស់ PSG បានកើនឡើងយ៉ាងខ្លាំងជាមួយនឹងវត្តមាន Messi ជាមួយនឹងអតិថិជនជាង 20 លាននាក់ ដែលបានចូលមើលក្នុងសប្តាហ៍ដំបូងបន្ទាប់ពីMessi បានចុះចុះហត្ថលេខារបស់គាត់តែម្នាក់ឯង។ពាក់ព័ន្ធ ទៅនឹងការលក់សំបុត្រវិញ លោក Armstrong សារភាពថាក្លឹបកំពុងតស៊ូដើម្បីបំពេញតម្រូវការ ខណៈដែលពួកគេបន្តលក់សំបុត្រអស់មុន កំណត់ ជាមួយនឹងការដំឡើងតម្លៃ៕