ភ្នំពេញ៖មាស សុខសោភា បានរៀបការជាមួយអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា ដូចការសន្យាកាលពីឆ្នាំ២០០៩ មែនដោយថ្មីៗនេះនាងស្ម័គ្រចិត្តឲ្យតារាដែលជិតដិតបំផុតរបស់នាងគឺលោកឆន សុវណ្ណារាជ ទម្លាយរូបថតការ កាលពីថ្ងៃទី២៨ ខែធ្នូឆ្នាំ២០០៩ ពោលគឺមានរយៈពេល១២ឆ្នាំទៅហើយ។ការដែលលោកសុវណ្ណារាជ បញ្ចេញរូបភាពលោកនិងនាងញឹម ចាន់ ថន ឡើងគួចដៃសុខសោភា និងប្ដីកំពុងក្រាបផ្ទឹមនោះមិនត្រឹមតែសោភា គ្មានការអាកអន់ស្រពោនចិត្តនោះទេ ប៉ុន្ដែនាងមាន តែរីករាយទៅវិញព្រោះរូបភាពទាំងនោះបានបន្សាបចំពោះពាក្យរឹះគន់ទាំងឡាយដែលគេថានាងសុខចិត្តសាងស្នេហ៍ឥតខាន់ ស្លាព្រោះតែចង់ល្បីឈ្មោះនោះ។ទស្សនិកជនជាច្រើនដែលបានឃើញរូបថតអាពាហ៍ពិពាហ៍របស់សុខសោភា ពួកគេបានលើ កឡើងខុសៗគ្នាដោយអ្នកខ្លះថាសោភា ជាតារាល្បីដែលមានទ្រព្យច្រើនតែនាងមិនចង់ខ្ជះខ្ជាយលុយកាក់ ទើបរៀបការ យ៉ាងសាមញ្ញ។ប៉ុន្ដែខ្លះទៀតបានលើកឡើងថាវាពិតជារឿងចម្លែកខ្លាំងណាស់ដែលសុខសោភា ជាតារាលំដាប់កំពូលម្នាក់មករៀបការភ្នែកនៅកញ្ចឹងកទៅវិញហើយភ្ញៀវដែលចូលរួមគឺមានតែអ្នកសិ្នតបំផុតទេ ទើបនាងហ៊ានហៅដែលបែបនេះគេមិន ហៅថា ជាមង្គលការនោះទេ តែហៅថាជាសេនព្រេនទៅវិញ។
ដោយឡែកមជ្ឈដ្ឋានទាំងក្នុងនិងក្រៅសិល្បៈបានលើកឡើងថាមាស សុខសោភា ត្រូវបានគេផ្គួផ្គងថាជាតារាដែលប្រជែងទីផ្សារចម្រៀងដ៍ស្វិតស្វាញជាមួយអ្នកនាងឱក សុគន្ធកញ្ញា រយៈពេលជាង១០ឆ្នាំមកហើយរហូតអ្នកខ្លះពិបាកបែង ចែកចាញ់ ឈ្នះទៀតផង។ប៉ុន្ដែងហេតុអ្វីបានជាមង្គលការរបស់សុខសោភា និងសុគន្ធកញ្ញា ខុសគ្នាដូចមេឃដីបែបនេះទៅវិញ?តើ មកពី សុខសោភា ខាំលុយមិនហ៊ានចាយធំដូចឱក សុគន្ធកញ្ញា ឬយ៉ាងណា?ការលើកឡើងបែបនេះដោយសារតែមង្គលការរបស់ឱក សុគន្ធកញ្ញា កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៩ នោះគឺពិតជាធ្វើឲ្យផ្អើលមេឃមែនព្រោះនាងចំណាយលុយធំដល់ ទៅជាង១០ ម៉ឺនដុល្លារ រៀបការនៅសណ្ឋាគារផ្កាយ៥សុខាភ្នំពេញហើយមានថ្នាក់ដឹកនាំកំពូលៗចូលរួមអបអរសាទដែលធ្វើឲ្យកិត្តិយសរបស់សុគន្ធកញ្ញា កាន់តែល្បីរន្ទឺថែមមួយក្រឺតទៀត។ក្រោយរៀបការរួចសុគន្ធកញ្ញា ត្រូវបានបណ្ដារសាព័តមានទាំងឡាយចុះ ផ្សាយពីសកម្មភាពមង្គលការរបស់នាងយ៉ាងព្រោងព្រាតដែលនោះហើយជាការសាកសមបំផុតនិងកតិ្តយសរបស់នាង។ចំណែកឯមាស សុខសោភា វិញការមិនចំការ សែនមិនចំសែនហើយលាក់រូបថ្ងៃពិសេសរបស់ខ្លួនដល់ទៅ១២ឆ្នាំទើបឲ្យមិត្ត ភក្ដិបញ្ចេញហើយភ្ញៀវដែលទៅចូលរួមកួចដៃបែជាមានតែតារាដែលនាងស្និតនិងទុកចិត្តបំផុតទៅវិញ។
យ៉ាងណាមាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងផ្ទាល់ថានាងមិនដែលចង់រៀបការជាចំហនោះទេ។នាងថាមិន មែនខ្លាចរៀបការចំហទៅធ្វើឲ្យនាងប្រឈមធ្លាក់កូដទេ ប៉ុន្ដែកាលពីឆ្នាំ២០០៨នាងធ្លាប់បានរៀបការតាមបែបសាសនា គ្រិស្ដ ម្ដងរួចទៅហើយតាមរយៈការចូលព្រះវិហារមួយនៅកាណាដា ហើយរូបនាងនិងប្ដីគ្រាន់តែបំពាក់ជញ្ជៀនឲ្យគ្នាទៅវិញទៅមក។ ដោយឡែកអ្នកគាំទ្រមាស សុខសោភា វិញនៅតែបង្ហាញការកោតសរសើរតារាចម្រៀងល្បីរូបនេះថានាងជាគំរូល្អមួយព្រោះ មិនយកទឹកលុយរាប់សែនដុល្លារទៅចំណាយលើមង្គលការនោះទេ គឺស្នេហាសំខាន់លើការស្រលាញ់និងផ្ដល់ទំនុកចិត្តឲ្យគ្នា ទៅវិញទៅមកហើយទោះជាសុខសោភា មិនបានរៀបការនៅសណ្ឋាគាផ្កាយ៥ដូចគេឬពិធីអាពាហ៍ពិពាហ៍របស់នាងគ្មាន មន្រ្ដី ធំៗចូលរួមក៍ដោយតែនាងបានរក្សារចំណងស្នេហាឆ្លងទ្វីពមួយនេះរយៈពេលជាង១៤ឆ្នាំ(២០០៧-២០២២)មកហើយ។ប៉ុន្ដែមជ្ឈ ដ្ឋានមហាជននៅតែជឿរជាក់ថាសុខសោភា នឹងត្រៀមខ្លួនរៀបការម្ដងទៀតមិនឲ្យចាញ់តារាល្បីៗផ្សេងៗដ៍ទៃឡើយ ដើម្បីឲ្យ សាកសមទៅនិងកត្តិយស និងកម្រិតជីវភាពធូធាររបស់នាងនាពេលបច្ចុប្បន្ន។រឹតតែសំខាន់ជាងនេះសុខសោភា ដែលគេចមិន រួចពីការរៀបការធំនោះគឺជាការបើកផ្លូវឲ្យនាងយកកូនប្រើព្រោះថាឆ្នាំនេះនាងមានវ័យជាង៤០ឆ្នាំទៅហើយ អីចឹងបើពន្យាពេល ពពោះទៅទៀតអាចនឹងអត់កូនជារៀងរហូតក៍ថាបានព្រោះសោភា ធ្លាប់សារភាពថានៅពេលអាយុកាន់តែច្រើនគឺពិតជាបារម្ភ រឿងពិបាកយកកូនមែន៕