Thursday, January 9, 2025
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖កាន់តែពេញចិត្តប្រុសក្មេងស្ដូក

សុខ សោម៉ាវត្តី ៖កាន់តែពេញចិត្តប្រុសក្មេងស្ដូក

ភ្នំពេញ៖សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លី វ៉ាហេទ បានក្លាយទៅជាចិត្ត១ថ្លើម១បើទោះ​ជាពួកគេទាំង២នាក់​មិន​ទាន់​មាន​ខាន់ស្លារតាមប្រពៃណីខ្មែរត្រឹមត្រូវក្ដី ប៉ុន្ដែអំណាចលុយ ,ឡាន និងវីឡារមិនធ្វើឲ្យវត្តី ជ្រួលជ្រើមឬបោះ​បង់​ចោលប្រុស​ក្មេងវ៉ា​ហេទ កណ្ដាលផ្លូវ​ឡើយ។ការ​រក្សារ​ជំហបែបនេះរបស់អ្នកមេម៉ាយសាច់សខ្ចីសុខ សោម៉ាវត្តី បង្ហាញឲ្យ​គ្រប់​គ្នាបានដឹងថា​ពេល​នេះ​នាងហាក់បាក់ស្បាតទៅហើយរឿងប្រុសមានលុយតាមស្នេហា ព្រោះ​បុរសទាំងនោះ​ស្រលាញ់លឿន ប្ដូរដៃគូក៍​ដូច​ផ្លេក​បន្ទោរដែរ។វត្តី ដែលធ្លាក់ខ្លួនមេម៉ាយកូន១​ទាំងវយក្មេង​នោះ​ធ្លាប់ប្រាប់ថានាងមិនរំភើបចំពោះរឿងឭថាមន្រ្ដីធំ ឬកូនអ្នក​មាន​តាម​ស្រ​លាញ់​នោះទេ ព្រោះតែរូបនាងធ្លាប់មានប្ដីអ្នកធំដែរហើយបើនាងចង់បានងារជំទាវ ចាំ​បាច់​នាងលែងលះ​ជាមួយ​អតីត​ប្ដីធ្វើអីទៅ?

  តាមព័តមានថាអតីតស្វាមីសុខ សោម៉ាវត្តី គឺលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្ន​ឡើងឋានៈជា​ស្នងការងខេត្តរតនគិរី ហើយបើទោះជាពួកគេចែកផ្លូវគ្នាជាង៦ឆ្នាំក្ដី តែវត្តី និង​លោកពេជ្រ បានប្រែមកជារាប់អានគ្នាជាធម្មតានិងតែងតែញាំ​អា​ហារជាមួយគ្នាជាញឹកញាប់​ជាមួយកូនស្រីរបស់ពួកគឈ្មោះចាស្មីន ពេលនេះមានវ័យជិត១០ឆ្នាំទៅហើយ។អ្វីដែលគូរ​ឲ្យ​សរសើរ​គឺប្រុសកំពូលស្នេហ៍របស់សោម៉ាវត្តី  កីឡាករលី វ៉ាហេទ មិនដែលចេះប្រចណ្ឌឬហួង​ហែង​វត្តី ឡើយ​ពោលគឺ​បើក​ដៃជាចំហ ឲ្យនាងទៅជួបប្ដីចាស់ក្នុងការញាំអាហារ​ជាមួយ​គ្នា។​លើស​​ពី​នេះ​​ទៅទៀតលោកវ៉ាហេទ ថែមទាំងស្រលាញ់​កូន​ស្រីរបស់វត្តី ដោយចាត់​ទុកដូចជា​កូន​​បង្កើត​របស់លោកដែរ ទើបធ្វើឲ្យវត្តី កាន់តែពេញចិត្តស្តូកនិងជឿរស៊ុបទៅលើប្រុស​ក្មេង​ហើយទោះ​ជាប្រុស​ផ្សេងៗទៀតតាមស្នេហានាងហើយចង់យកទឹកលុយធំ​យ៉ាងណាមកជះ​ក៍បេះដូងអ្នកមេម៉ាយ​រូបនេះ​មិន​ជ្រួលជ្រើមដែរ​។

  យ៉ាងណាសុខ សោម៉ាវត្តី ធ្លាប់វាចារថានាងគ្មានគម្រោងរៀបការជាមួយលោកលី វ៉ា​ហេទ នោះទេព្រោះ​សម្អាងថា​នាង​ធ្លាប់បាន​រៀបការម្ដងរួចទៅហើយ ដែលការថ្លែង​បែបនេះ​គឺដូចគ្នាទៅនិងពេជ្រ សោភា ដែរថានាងគ្មានផែន​ការណ៍ធ្វើជា​កូនក្រមុំម្ដង​ទៀតឡើយដោយ​សារ​តែ​ឆ្លង​កាត់ម្ដងរួចទៅហើយ។

សុខ សោម៉ាវត្តី ស្ថិតក្នុងចំណោមតារាដែលធ្លាក់ខ្លួនមេម៉ាយតែ​នៅមានទីផ្សារសិ​ល្បៈ​ល្អ​ដូចជាពេជ្រ សោភា ,សុខ ស្រីនាង ,ប៉ាច គីមមួយ និងកែវ និសា ជាដើម៕

RELATED ARTICLES