ភ្នំពេញ៖ថ្មីៗនេះតារាចម្រៀងមាស សុខសោភា របស់ផលិតកម្មរាម បានចេញអះអាងដោយតាំងចិត្តថានៅឆ្នាំ២០២២ នេះនាងនឹងបញ្ចេញស្ទីលច្រៀងសម្ដែងដែលប្លែកបំផុតក្នុងអាជីពរបស់នាងពោលគឺមិនធ្លាប់មានពីមុនមកឡើយដែលការសន្យាបែបនេះមានន័យថាសុខសោភា លែងបន្ធូដៃទៀតហើយពោលគឺចង់វាយលុកទីផ្សារចម្រៀងនៅឆ្នាំនេះតែម្ដង។សំណួរដែលមហាជនចង់ដឹងថាបើមាស សុខសោភា រៀបផែនការណ៍បែបនេះហើយតើឱក សុគន្ធកញ្ញា ដែលជាគូប្រជែងដ៍ស្វិតស្វាញបំផុតរបស់នាងរយៈពេលជាង១០ឆ្នាំមកហើយនោះអាចទប់ទល់ជាប់ដែរឬទេ?
បើយើងសង្កេតនៅដើមឆ្នាំ២០២២នេះឱក សុគន្ធកញ្ញា មិនទាន់បានចេញសារណាមួយថានឹងធ្វើបែបណាចំពោះអាជីពចម្រៀងរបស់នាងនៅឆ្នាំថ្មីនេះទេ ប៉ុន្ដែគេអាចមើលឃើញបានថារយៈពេលជាង១០ឆ្នាំមកហើយដែលសុគន្ធកញ្ញា ត្រូវបានស្វាមីនាងរៀបជើងព្រួលនៅហង្សមាសហេតុនេះហើយមិនមែនឆ្នាំនេះឬឆ្នាំណានោះទេតែប្អូនថ្លៃថៅកែហង្សមាសរូបនេះល្បីមិនល្បីគឺនៅលើតែហង្សមាសម្នាក់គត់ជាអ្នកកំណត់វាសនារបស់នាង។នេះបើតាមអ្នកជំនាញសិល្បៈលោកមិញ សុធីវណ្ណ ធ្លាប់បញ្ជាក់។យ៉ាងណាទស្សនិកជនមើលឃើញថាតាំងពីសុគន្ធកញ្ញា មានសា្វមីនិងកូន១មករយៈពេល២ឆ្នាំចុងក្រោយនេះគឺនាងពិតជាប្រឈមភាពនៅទ្រឹងមិនសូវមានសន្ទុះខ្លាំងខ្លាដូចមុនឡើយ។ប៉ុន្ដែអ្វីដែលនាងផ្ដោតចំពោះមុខនៅពេលដែលមាស សុខសោភា ប្រកាសបែបនេះគឺសុគន្ធកញ្ញា ត្រូវតែប្រឹងសម្រកគីឡូឲ្យមករាងស្វែលទើបអាចទៅរួច តែបើគីឡូនៅតែរាងជ្រុលបន្ដិចដូចពេលនេះគឺពិតជាប្រឈមពិបាកទប់ទល់សោភា ជាមិនខាន។យ៉ាងណាបើទោះជាសុគន្ធកញ្ញា មិនទាន់ប្រកាសដូចសោភា ពីការត្រៀមរៀបចំខ្លួនវាយលុកទីផ្សារចម្រៀងនៅរយៈពេលចុងក្រោយនេះក្ដី តែនាងត្រៀមចេញមុខមកវិញពីបណ្ដារកម្មវិធីប្រលងចម្រៀងដល់ទៅ៤ផ្សេងៗគ្នាក្នុងពេលឆាប់ៗនេះនោះគឺThe Voice Cambodia, The Voice Kids Cambodia ,Cambodian Idol និងX Factor Cambodia ។បើទោះនេះមិនមែនជាផែនការណ៍ថ្មីរបស់សុគន្ធកញ្ញា ក្ដី ប៉ុន្ដែការចេញមុខជាគណៈកម្មារការ និងគ្រូបង្វឹកពីបណ្ដារកម្មវិធីប្រលងចម្រៀងខាងលើនោះច្បាស់ជាធ្វើឲ្យនាងនៅតែត្រូវបានមហាជនចាប់អារម្មណ៍បន្ថែមពីលើអាជីពចម្រៀងថែមទៀត ខណៈដែលអ្នកជំនាញសិល្បៈនៅតែមានជំនឿរថាហង្សមាសនឹងមិនបណ្ដោយឲ្យសុគន្ធកញ្ញា ធ្លាក់ចុះជាដាច់ខាត។
ឱក សុគន្ធកញ្ញា ក្រៅពីត្រៀមចេញមុខពីកម្មវិធីធំៗដែលគ្រប់គ្រងនិងដឹកនាំផ្ទាល់ដោយស្វាមីនាងលោកអ៊ឹង សុខលី នោះតាមព័តមានថានាងក៍នឹងចាប់ដៃជាមួយលោកខេម ប៊ុនថៃ ថតសម្ដែងភាពយន្ដខ្នាតធំឲ្យហង្សមាសនាពេលខាងមុខនេះដែរ បន្ទាប់ពីនាងបានអាកខានគ្រងតំណែងតួឯករឿង”ខ្ញុំមានញាណលើស”ដែលជំនួសដោយសុខ ស្រីនាង ព្រោះពេលនោះនាងកំពុងពពោះ។ដោយឡែកសម្រាប់តារារួមអាជីពនៅតែចាត់ទុកសុគន្ធកញ្ញា ថាជាតារាដែលជោគជ័យទាំងការងារសិល្បៈ និងរឿងស្នេហាព្រមគ្នាហើយពេលនេះនាងក្លាយទៅជាអ្នកចម្រៀងដែលមានឥទ្ធិពលបំផុតនៅហង្សមាស។យ៉ាងណាការមានកូន១មិនទាន់គ្រប់គ្រាន់នោះទេសម្រាប់សុគន្ធកញ្ញា ព្រោះយ៉ាងហោចនាងត្រូវការកូន២នាក់បន្ថែមទៀតដូចនាងវាចារប្រាប់ទៅនាយក្រឹម នៅថ្ងៃរៀបការថាចង់បានកូន៣ ព្រោះថាមានកូន១ប្ដីស្រលាញ់យ៉ាងនេះទៅហើយចុះទម្រាំបានកូន៣ស្វាមីច្បាស់ជាកាន់តែថ្នាក់ថ្នមនិងផ្គាប់ចិត្តនាងគ្រប់បែបយ៉ាងជាមិនខាន។
ទស្សនិកជនរងចាំមើលថានៅឆ្នាំ២០២២នេះឱក សុគន្ធកញ្ញា នៅតែត្រដមត្រសងជាមួយមាស សុខសោភា តទៅទៀតឬមួយក៍ពួកគេអាចបែងចែងឈ្នះចាញ់បានក្រោយពីស្វិតស្វាញគ្នាអស់រយៈពេលជាង១ទសវត្សន៍មក…?