Thursday, January 9, 2025
Homeតារាខ្មែរសុគន្ធ និសា ៖ជិតបានកាដូធំ២?

សុគន្ធ និសា ៖ជិតបានកាដូធំ២?

ភ្នំពេញ៖សម្រាប់ឆ្នាំ២០២២នេះទស្សនិកជនរងចាំអ៊ុតតារាចម្រៀងសុគន្ធ និសា នូវរឿងធំ២​យ៉ាង​​ថាតើ​នាង​អាចសម្រេច​បាន​ក្នុងពេលតែ១បានឬអត់?រឿងទាំង២​នោះគឺទី១៖ផែនការណ៍​នៃ​​ការយកកូនដំបូង និងទី២៖ការប៉ៈប៉ូវពីថៅកែ​ហង្សមាសដើម្បី​ប្រគល់​តំណែងធំឲ្យនាងវិញ។

សុគន្ធ និសា បានរៀបការប្ដីជាង៤ឆ្នាំមកហើយតែពេលនេះនាង​នៅតែមិនទាន់មានកូន​ង៉ា១គ្រាប់នោះទេ ខណៈដែលឱក សុគន្ធកញ្ញា,សួស ​​​​​​​​​​​វីសា និងពេជ្រ សូលីកា ជាដើមមានប្ដី​ក្រោយ​​នាង​តែពួកគេមានកូនម្នាក់ៗ១ ស្របពេលដែលសុខសោភា ធ្វើឲ្យគ្រប់គ្នាស្រ​ឡាំង​កាំង​អស់​ដោយសារតែនាងទើបបែកធ្លាយរូបរៀបការ១២ឆ្នាំ​តែបែជាលេចឭថាមាន​កូន​ប្រុសអាយុ​១៤ឆ្នាំ​ម្នាក់ទៅហើយ។ចំពោះសុគន្ធ និសា វិញនាងធ្លាប់ប្រាប់ថាចង់យក​កូននៅ​ឆ្នាំ២០២១ ព្រោះ​នាងសារភាពថាក្រោយ​រៀបការរួច​ចាស់ទុំទាំង​សងខាងជម្រុញឲ្យ​យក​កូន​ភ្លាមៗ​។តែ​នាងថាមូលហេតុដែលនាងរៀបការ​ហើយមិនយកកូនដូច​មិត្តរួមអាជីព​នោះ​ព្រោះនាងចង់បានកូនតាមផែនការណ៍ដែលកំណត់ហើយកូនដំបូងដែលនាងចង់ផ្ដល់កំណើតនោះគឺនៅពេលបានចេញទៅរស់​នៅលើទឹកដីអាមេរិកជាអចិនត្រេយ៍ពោលគឺមានន័យថាសម្រាលកូនភ្លាមបានសញ្ជាតិអាមេរិកភ្លែតតែម្ដង។

យ៉ាងណាដោយសារតែការមិនទាន់បានសិទ្ធិទៅរស់នៅអាមេរិក(Visa)នោះទើបនិសា ចេះតែពន្យាពេលយកកូនហើយ​ក្រោយ​មមកនាង​ប្ដូរចិត្តវិញដោយ​ចង់​ព​ពោះ​នៅក្នុងស្រុកនៅឆ្នាំ២០២១ ប៉ុន្ដែគម្រោងនេះត្រូវបរាជ័យដោយសារ​តែកាលពីដើមខែមីនា​ឆ្នាំ២០២១នោះនិសា បានកើតកូវីដ ហើយត្រូវការប្រើពេលព្យាបាលនិងប៉ូវសុខភាពឲ្យល្អដូច​ដើមទើប​១​ឆ្នាំ​កន្លងផុតទៅនាង​នៅ​តែមិនទាន់ហ៊ានយកកូន​ទី១ដដែល។អ្វីដែលគូរឲ្យកត់​សម្គា​ល់​នៅឆ្នាំ​២០២១​នេះនិសា បានចេញទៅអាមេរិក២​ជើងគឺនៅ​ខែមេ​សា និងធ្នូ តែនាង​មិនប្រាប់​ឲ្យ​ច្បាស់​ថា​ការចេញ​ទៅទាំងតក់ក្រហល់នោះក្នុងផែន​ការណ៍ទៅរៀបចំការរស់នៅទីនោះទុក​មុនឲ្យ​រួច​រាល់ឬយ៉ាងណានោះទេ ខណៈដែលមិត្តភក្ដិរួមអាជីពសុទ្ធតែបានជូនពរសូម​ឲ្យ​នាងវិលមក​វិញ​បានកូនង៉ែតបី​ប្រលែង​លេង​តែ​ពេលនេះនិសា នៅតែមិនទាន់ពពោះនៅ​ឡើយ។យ៉ាងណា​គេ​ជឿរ​ថានៅឆ្នាំ២០២២នេះ និសា នឹងទទួលបាន​កាដូធំមួយ​នេះ​ជាមិនខាន​ព្រោះនាងក៍មាន​សុខភាពល្អប្រសើរដូចដើម ខណៈដែលនិសា ក៍បានផ្អាកថតសម្ដែងភាព​យន្ដ​ទាំងស្រុង ហេតុនេះ​ហើយ​ការយក​កូន​នៅ​ពេលនេះជាពេលវេលាអំណោយផលនឹង​ធ្វើឲ្យនាង​រឹតតែមានសុភមង្គលថែមទៀតជាមិនខាន។

  ក្រៅពីត្រៀមយកកូននោះគេជឿរថាសុគន្ធ និសា នឹងអាចត្រូវបានថៅកែហង្សមាស​ប៉ៈប៉ូវកិត្តិយសមកវិញតាមរយៈការឲ្យ​តំណែង​ធំនាងកាន់ម្ដងទៀតក្រោយនិសា បាត់បង់​កៅ​អីCoach ក្នុងកម្មវិធីThe Voice Kids Cambodia រដូវកាលទី២ដែលធ្លាក់​ក្នុងកណ្ដាប់ដៃសួស វីសា នោះ។និសា ធ្លាប់សារភាពប្រាប់អ្នកយកព័តមានយើងថា​ការដែលនាងបាត់មុខពី​កម្មវិធី​ខាងលើនេះ​គឺប្រាកដជាប៉ៈពាល់ដល់នាងខ្លះៗមែនព្រោះអ្នកខ្លះថានាងធ្វើការងារនោះមិនកើតទើបត្រូវគេដកចេញ។យ៉ាងណានិសា ថា​នាង​បាត់មុខពីតំណែងCoach កម្មវិធីThe Voice​​ Kids​ Cambodia រដូវកាលទី២នោះគឺដោយសារតែ​នាងសុំថ្នាក់ដឹកនាំលា​ឈប់​ព្រោះមិន​មាន​ពេល​គ្រប់គ្រាន់ មិនមែនគេដកនាងចេញនោះទេ។ទស្សនិក​ជនរងចាំមើលថាតើ​កៅ​អី​​ដែល​នៅ​ទំនេរ​ទាំង៣របស់​លោកព្រាប សុវត្ថិ ក្រោយលោកដើរចេញពីហង្សមាសគឺThe Voice Kids Cambodia  ,Cambodian Idol និងCambodian Idol Junior នោះនឹងត្រូវថៅកែហង្សមាស ប្រគល់ឲ្យនិសា អង្គុយនៅតំណែង១ណាទៅនៅពេលខាងមុខនេះ?

  សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរមកពីរដ្ឋBoston ស​ហ​រដ្ឋអាមេរិក កាលពីថ្ងៃទី១ខែធ្នូឆ្នាំ​២០​១៧​ ដែលក្រោយរៀបការនេះគេកត់សម្គាល់​ថាទីផ្សារ​ចម្រៀងរបស់និសា មិនសូវមានសន្ទុះខ្លាំងក្លា​ដូចមុននោះទេគឺដូចគ្នា​មិត្តរួម​​ក្រុមឱក សុគន្ធ​កញ្ញា ,សួស វីសា និងពេជ្រ សូលីកា ដែលមានប្ដីដូចនាងដែរ។យ៉ាងណាស្វាមីនិសា ដែលជា​នាយកផ្នែក​ប្រតិបត្តិក្រុមហ៊ុនមែនញូឡាយ នោះបានផ្ដល់សិទ្ធិឲ្យនាងបន្ដអាជីពសិល្បៈ​តាម​ចិត្ត​ចង់ដោយសេរីទើបធ្វើឲ្យនិសា រីករាយ​ខ្លាំង​ណាស់ព្រោះនាងថាអាជីពចម្រៀង​នាងបាន​តស៊ូ​រយៈពេលជាង១០ឆ្នាំមកហើយនោះ មិនអាចបញ្ឈប់ត្រឹម​ក្រោយមានស្វាមី​នេះ​បានទេ៕

                                                                                          

RELATED ARTICLES