នេះគឺជាលើកដំបូងដែលរបបយោធាមីយ៉ាន់ម៉ា តម្រូវឱ្យភរិយារបស់មន្ត្រីយោធាថ្នាក់កណ្តាលរបស់ខ្លួន ទទួលការបណ្តុះ បណ្តាលយោធា។ នេះបើយោងតាមមន្ត្រីមួយចំនួន និងភរិយារបស់ពលទាហាន ប្រាប់សារព័ត៌មានThe Irrawaddy ចេញ ផ្សាយកាលពីថ្ងៃ អង្គារទី១១ មករា ២០២២។ការហ្វឹកហ្វឺនសម្រាប់ប្តីប្រពន្ធរបស់មេទ័ពថ្នាក់កណ្តាលត្រូវបានចាប់ផ្តើមកាលពី ថ្ងៃចន្ទនៅកងវរសេនាតូចក្នុងទីក្រុង Pyin Oo Lwin ក្នុងតំបន់ Mandalay ក៏ដូចជានៅ Taunggyi និង Aungban ក្នុងរដ្ឋ Shan ផងដែរ។ វគ្គបណ្តុះបណ្តាលរយៈពេលពីរសប្តាហ៍នេះ គ្របដណ្តប់លើការប្រើប្រាស់អាវុធធុនតូច អាវុធធុនធ្ងន់មួយចំនួន និងយុទ្ធសាស្ត្រយោធាជាមូលដ្ឋាន។ នេះបើយោងតាមស្ត្រីដែលបានចូលរួមការបណ្តុះបណ្តាល។ចំណាត់ការនេះកើតឡើងនៅពេលដែលកងកម្លាំងរបស់របបយោធាមីយ៉ាន់ម៉ាកំពុងតស៊ូជាមួយនឹងការខ្វះខាតធនធានមនុស្សដោយមានទាហានជាច្រើនរួមទាំងមន្ត្រីមួយចំនួនបានបោះបង់ចោលអង្គភាពរបស់ពួកគេចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ។
ភរិយារបស់ប្រធានក្រុមនាយទាហានដែលមានមូលដ្ឋាននៅទីក្រុង Pyin Oo Lwin ដែលជាសាលាបណ្ឌិតសភាយោធាការពារ ជាតិ និងជាមជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់មន្ត្រីយោធា បានបញ្ជាក់ពីការហ្វឹកហ្វឺននេះ។ថ្លែងក្នុងលក្ខខ័ណ្ឌ សុំមិនបញ្ចេញ ឈ្មោះស្រី្តម្នាក់ បាននិយាយថា អីឡូវនេះយើងកំពុងចូលហ្វឹកហាត់យោធាជាលើកដំបូងក្នុងនាមជាភរិយារបស់មន្ត្រីយោធា។វគ្គបណ្តុះបណ្តាលនេះមានការចូលរួមដោយភរិយារបស់ប្រធានក្រុមរហូតដល់ថ្នាក់ធំ។ មន្ត្រីយោធាម្នាក់ដែលមានមូលដ្ឋាន នៅទីក្រុងតុងជីបាននិយាយថា៖ «ប្រពន្ធវរសេនីយ៍ទោមិនត្រូវបានរាប់បញ្ចូលទេព្រោះវរសេនីយ៍ឯក ជាប្រធានកងវរសេនា តូច»។
កម្លាំងយោធារបបនេះបាននិងកំពុងបន្តបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរចំពេលមានការតស៊ូកើនឡើងមិនត្រឹមតែពីក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលរឹងម៉ាំប៉ុណ្ណោះទេប៉ុន្តែក៏មកពីចលនាប្រដាប់អាវុធដែលទើបនឹងកើតឡើងនិងរីករាលដាលដែលចាប់ផ្តើមដោយជនស៊ីវិលវ័យក្មេងដែលបានកាន់អាវុធដើម្បីលុបបំបាត់ការគ្រប់គ្រងដោយយោធានៅក្នុងប្រទេស៕