Wednesday, December 25, 2024
Homeតារាខ្មែរមាស សុខសោភា ៖ថៅកែធំ៣បន្ដខកចិត្ត

មាស សុខសោភា ៖ថៅកែធំ៣បន្ដខកចិត្ត

ភ្នំពេញ៖ការបន្ដកុងត្រាថែមទៀតរបស់មាស សុខសោភា នៅរាម បានធ្វើឲ្យផលិតកម្មធំ៣ដែល​រងចាំបានដកខ្លួនចេញ​អស់​ទៅវិញអស់ព្រមគ្នាតែម្ដង ខណៈដែលឱកាសសុខសោភា ទៅចូល​រួម​ជា​មួយ​​ហង្សមាសហាក់ស្ដួចស្ដើងនិងកាន់តែរួម​តូចទៅ​ៗបើទោះជាឲ្យតែនាងព្រមទៅ​ដល់​ភ្លាម​នឹងបាន​ឡើងទៅអង្គុយនៅតំណែងធំធ្វើជាគ្រូងង្វឹក(Coach )និងគណៈកម្មាការកម្មវធី​ប្រលង​​ចម្រៀង​​ធំ​ដែលជួយឲ្យសោភា កាន់តែល្បីថែមទៀតក្ដី តែអតីតតារាថោនរូបនេះមិន​ចាប់អារម្មណ៍​ឡើយ​។​សុខសោភា ធ្លាប់ឆ្លើយសំណួររបស់អ្នកយកព័តមានយើងពាក់ព័ន្ធការ​ធ្វើ​ជាCoach ឬគណៈ​កម្មាការនៅហង្សមាសព្រោះបើនាងទៅដឹងតែ​បានដោយស្វ័យប្រវត្តិនោះ​ដោយ​នាង​តបថា​អត់​ដែលគិតរឿងនោះទេ ព្រោះគេធ្វើមុនអស់ទៅហើយ…។អ្វីដែលគូរឲ្យចាប់​អា​រម្មណ៍ថែម​ទៀតការដែលសុខសោភា នឹងមិនអាចចូលហង្សមាសនៅថ្ងៃណាមួយនោះ​គឺ​កំពូលតារា​ចម្រៀង​ព្រាប សុវត្ថិ ដែល​មហាជនធ្លាប់គិតថាជាដៃគូដ៍​សាកសមបំផុត​របស់​នាងនោះក៍បានដើរចោលហង្សមាសទៅហើយដែរ  ហេតុនេះហើយនាង​អាចគេចពីផលិតកម្ម​ធំមួយ​នេះជារៀងរហូត។

  មាស សុខសោភា ធ្លាប់ប្រាបថាសម័យនេះទៅហើយទោះជាច្រៀង​គ្មានផលិតកម្មក៍​តារា​​នៅតែអាចល្បីបានដែរ។នាងថា​ចង់​ទៅទីណា​ដែលមានសិទ្ធិសេរីភាពច្រៀង​ដោយគ្មាន​កុងត្រា តែពេលខ្លះក៍អាចកុងត្រាបានដែរព្រោះធ្វើទៅតាមកាលៈទេសៈ ព្រោះ​​មុនចូលរាម​អាជីព​ចម្រៀង​របស់នាងធ្លាប់កុងត្រាតែម្ដងគត់នោះគឺការច្រៀង​នៅសាន់ដេដែលមានរយៈ​ពេល១ឆ្នាំគឺកាល​ពីឆ្នាំ២០១០-២០១១ ក្រៅពីនេះនាងមិនធ្លាប់ច្រៀងកុងត្រា​ជាមួយផលិត​កម្ម​ណាទាំងអស់។

មាស សុខសោភា បានតាំងចិត្តថានៅឆ្នាំ២០២២ នេះនាងនឹងបញ្ចេញឲ្យអស់ស្នៀត​ទាំង​ឡាយ​ដែលមិនធ្លាប់មានពីមុនមកតាម​រយៈការឈជើងនៅរាម ។ការប្រកាសបែបនេះ​ធ្វើ​ឲ្យ​ផលិតកម្ម៣ដែលចាំត្រងយកនាងក្នុងនោះមានដូចជាហង្សមាស,Galaxy និងថោន ត្រូវដក​ខ្លួនថយទៅវិញព្រោះពេលនេះសោភា កាន់តែលូកដៃជ្រៅរកស៊ីធំជាមួយថៅកែផលិត​កម្ម​រប​ស់​​ខ្លួនដោយ​មិន​អាចរើរខ្លួនចេញរួចឡើយ។តែសោភា ធ្លាប់ប្រាប់ថាហង្សមាសពិតជាធ្លាប់​ទាក់​ទងនាងមែន ប៉ុន្ដែGalaxy មិនដែលមាន​ទំនាក់​ទំ​នងគ្នានោះទេ ខណៈដែលនាងគ្មាន​គម្រោង​ទៅថោន វិញនោះឡើយបើទោះជាម្ចាស់ផលិតកម្មនៅតែស្វាគមន៍នាងក្ដី តែនាង​ថារយៈពេល​៩ឆ្នាំ​​កន្លង​មកគ្រប់គ្រាន់ហើយសម្រាប់រូបនាង។

 អ្នកជំនាញសិល្បៈបានលើកឡើងថាបើតារាចម្រៀងមាស សុខសោភា ចុះកុងត្រា​មិនលើសពី១ឆ្នាំនោះ បើនាងនៅរាម អាជីព​ចម្រៀងមិនខ្លាំងដូចមុនអី​ចឹង​នៅឆ្នាំ២០២៣ នៅតែអាចផ្លាស់ប្ដូរផលិតកម្មបាន។ប៉ុន្ដែការចូលហង្សមាសរបស់សោភា ពិត​ជា​កាន់​​តែខើច​មែនព្រោះទី១៖នៅទីនោះមានតួឯកហើយគឺឱក សុគន្ធកញ្ញា,ទី២៖ព្រាប សុវត្ថិ មិននៅ​និង​ទី៣៖ហង្សមាស​ធ្លាប់​បដិ​សេធផ្ដល់តំណែងឲ្យបងប្រុសនាងធ្វើការងារធំនៅទីនោះហេតុនេះហើយសោភា មិនចង់ទៅហង្សមាសនោះទេ។ប៉ុន្ដែបើព្រាប សុវត្ថិ នៅតែខ្លាំងសោភា អាច​នឹងទៅGalaxy នៅពេលខាងមុខជាមិនខាន បើទោះជាពេលនេះគ្រប់គ្នាមើលឃើញថាសោភា ចាប់​ដៃរកស៊ីធំជាមួយថៅកែរាម ធ្វើឲ្យពិបាកប្ដូរផលិតកម្មក្ដី ប៉ុន្ដែការប្រកាសវាយលុក​ទីផ្សារ​ចម្រៀ​ង​ឆ្នាំ២០២២ នេះគឺ​នាងរំពឹង​ថានឹងអាចធ្វើព្យុះភ្លៀងក្នុងទីផ្សារចម្រៀងសារជាថ្មី តែបើ​ទៅមិន​រួចនៅតែ​ទ្រឹងនោះគឺគេមិនអាចនៅទីនោះ​បានយូរហូត​បណ្ដោ​យ​​ឲ្យទាល់តែធ្លាក់​នោះ​ទេ គឺគេ​ទៅរកកន្លែងដែលមានធនធានមនុស្សហើយ។

 មាស សុខសោភា បានវិវត្តន៍ខ្លួននៅរដូវកូវីដនេះទៅជាថៅកែស្រីហាង២​ផ្សេងគ្នាគឺ​ហាង​លក់​​ផលិតផល និងកាហ្វេ ហើយ​ពេល​​នេះ​នាងឈានមួយជំហ៊ានទៀតតាម​រយៈការរក​ស៊ី​ផ្នែកអចលនទ្រព្យធ្វើឲ្យដំណឹងនាងចង់ដឹកដៃប្ដីចេញ​ទៅរស់នៅ​កា​ណាដាតាំងពីឆ្នាំ២០១១ នោះស្ងាត់ឈឹងតែម្ដង។ អ្វីដែលធ្វើឲ្យមហាជនច្របូកច្របល់និង​ឈឺក្បាលកាន់តែ​ខ្លាំង​នោះ​គឺមាស សុខសោភា ដែលទើបធ្លាយរូបថតរៀបការដូចសែនព្រេន​ក្នុងថ្ងៃខួបស្នេហ៍១២ឆ្នាំ​កាល​ពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ នោះស្រាប់​តែ​ឥឡូវនាងនៅតែហៅយុវជនម្នាក់ឈ្មោះBovee Hundly ​ អាយុ១៤ឆ្នាំនោះថាជាកូនរបស់ខ្លួន​បើទោះជាមានគេអះអាងថា​ក្មេង​នោះជាក្មួយ​នាង​ក្ដី។អ្នកគាំទ្រសោភា ចាប់ផ្ដើមធុញទ្រាន់ព្រោះសោភា ទើបរៀបការ១២ឆ្នាំ ម៉េចបានមានកូន​ដល់ទៅ១៤ឆ្នាំ​បែបនេះទៅវិញ?តែសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅពេល​ដែល​នាងមានអាយុកាន់តែ​ច្រើនបែបនេះពិត​ជាបា​រម្ភរឿងពិបាកយកកូន៕

RELATED ARTICLES