Thursday, November 28, 2024
Homeកីឡាអន្ដរជាតិម្ចាស់ជើងឯកពានរង្វាន់អឺរុប៦សម័យស្លាប់ក្នុងវ័យ88 ឆ្នាំ

ម្ចាស់ជើងឯកពានរង្វាន់អឺរុប៦សម័យស្លាប់ក្នុងវ័យ88 ឆ្នាំ

លោក Francisco “Paco” Gento អតីតកីឡាករដ៏អស្ចារ្យបំផុតម្នាក់របស់ Read Madrid និងជាជើងឯកអឺរ៉ុបជាមួយក្រុម ជម្រើសជាតិអេស្ប៉ាញ បានទទួលមរណភាពក្នុងវ័យ ៨៨ឆ្នាំ។នេះបើយោងតាមការចេញផ្សាយ របស់បណ្តាញប៊ីប៊ីស៊ី ចេញផ្សាយកាលពីថ្ងៃអង្គារទី ១៨មករា ២០២២។

លោកបានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លឹបSantander មុនផ្លាស់មករួមរស់ជាមួយ Real Madrid ក្នុងឆ្នាំ ១៩៥៣ហើយបាន ចំណាយពេល18ឆ្នាំនៅក្នុងរដ្ឋធានីអេស្ប៉ាញរហូតដល់ចូលនិវត្តន៍នៅឆ្នាំ១៩៧១។ ខ្សែបម្រើស្លាបឆ្វេង រូបនេះបានបង្ហាញវត្ត មានបាន៦០០ប្រកួត សម្រាប់ក្លឹបReal Madrid និងស៊ុតបញ្ចូលទីបាន ១៨២ គ្រាប់។

Gento នៅតែជាកីឡាករតែម្នាក់គត់ដែលបានឈ្នះពានរង្វាន់អឺរុប ចំនួន 6 ដង និងពានរង្វាន់សរុបចំនួន ២៣ ។ នៅជាមួយក្លឹប Real Madrid គាត់ក៏បានឈ្នះពានរង្វាន់លីគចំនួន 12 ពានរង្វាន់អេស្ប៉ាញខាប់ ចំនួនពីរ និងពានរង្វាន់អន្តរទ្វីប Intercontinental Cup មួយក្នុងអំឡុងពេលដែលគាត់នៅ Real Madrid ។ គាត់ក៏បានបង្ហាញវត្តមានអោយក្រុម ជម្រើសជាតិអេ ស្ប៉ាញចំនួន 43 នៅក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 1962 និង 1966 ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹបReal Madrid បានអោយដឹងថា ក្លឹបសូមចូលរួមរំលែកទុក្ខ និងក្តីស្រលាញ់និងចំពោះ ប្រពន្ធរបស់គាត់គឺលោកស្រី Mari Luz កូនប្រុសរបស់គាត់ Francisco និង Julio ចៅស្រីរបស់គាត់ Aitana និង Candela និង​សាច់​ញាតិ មិត្តរួមការងារ និងមនុស្សជាទីស្រលាញ់របស់គាត់ទាំងអស់៕

RELATED ARTICLES