Monday, December 23, 2024
Homeតារាខ្មែរតើខេមរៈ សិរីមន្ដ ៖ធ្វើបុណ្យខួបគម្រប់៣ឆ្នាំ​ឲ្យខេមរៈ ស្រីពៅ មានប្រគុំតន្រ្ដីត្រូវ ឬខុស?

តើខេមរៈ សិរីមន្ដ ៖ធ្វើបុណ្យខួបគម្រប់៣ឆ្នាំ​ឲ្យខេមរៈ ស្រីពៅ មានប្រគុំតន្រ្ដីត្រូវ ឬខុស?

កំពង់ចាម៖តារាចម្រៀងខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ បានធ្វើបុណ្យគម្រប់ខួប៣ឆ្នាំឲ្យប្អូនស្រី​របស់លោកកាល​ពីថ្ងៃ​ទី​២៤ខែ​មករា ឆ្នាំ​២០​២២ នៅស្រុកកំណើតភូមិតាម៉ូត ឃុំគ ស្រុកព្រៃឈ ខេត្តកំពង់ចាមដោយគេឃើញមានតារា​សិល្បៈមួយចំនួន​ដែល​ជិតដិត​លោ​ក​ក៍បានចូលរួមផងដែរ។អ្វីដែលគូរឲ្យកត់សម្គាល់នោះលោកប៊ុនថៃ បានបញ្ចេញសារ​នៅលើ​ហ្វេសបុក​របស់​លោ​ក​​នៅ​ថ្ងៃ​បុ​ណ្យ​ខួបប្អូនស្រីនោះថា”បុណ្យខួប៣ឆ្នាំរបស់ប្អូនស្រីខេមរៈ ស្រីពៅ សូមកុសល​ផល​បុណ្យបានប្អូនកុំបី​ខានឡើយ​,យប់​នេះ​ដឹងតែសប្បាយហើយ មានល្ខោនផង មានចាប៉ីផង មាន​​តន្រ្ដីផង”។

  ក្រោយលោកខេម ប៊ុនថៃ បញ្ចេញសារបែបនេះស្រាប់តែមានទស្សនិក​ជនជាច្រើនបាន​ចូល​ទៅ​ខមិនដោយក្នុងនោះក៍មាន​អ្នកខ្លះមិនយល់ស្របទៅនិងលោកប៊ុនថៃ ដែលថាថ្ងៃ​បុណ្យ​​ខួបប្អូនស្រីដឹងតែសប្បាយព្រោះមានការប្រគុំតន្រ្ដីនោះដែរ។ហ្វេសបុក ហម ស្រុន បានបញ្ចេញយោបល់ថា”សភាពវិញ្ញាណមនុស្សសព្វថ្ងៃឡប់រហូត​ដល់យើងគិតមិនដល់ថាអាច​និ​យា​យពាក្យអីចឹងមកបាន។ថ្ងៃបុណ្យខួបប្អូនស្រីស្លាប់ គឺជាថ្ងៃបែកប្អូន លែងបានជួបមុខ​ប្អូន​ លែងបាននិយាយ​ជាមួយប្អូន​ជា​រៀង​រហូតហើយ គឺជាថ្ងៃដែលឈឺចាប់ណាស់ តែដោយ​សារតែខ្សែវិញ្ញាណវិប្បយុតិ្ត ទៅជានិយាយថាថ្ងៃ​ដែលសប្បាយ​ទៅវិញ ហ៊ឹម​…ឱសត្វ​លោក​អើយ​”។ហ្វេសបុកSrey Leak ខមិនថា”ថ្ងៃយំ បាត់បង់ប្អូនស្រី ជាថ្ងៃសប្បាយមានល្ខោនផង ចាប៉ីផង តន្រ្ដីផង សម្រា​ប់​អបអរទៅវិញ”។ហ្វេសបុកVun  Nivit  ខមិនថា”បុណ្យខួបប្អូនស្លាប់ តែពូថាយប់នេះនឹងសប្បាយ”។ហ្វេស បុក ឈ្មោះ​Oun Mach ខមិនថា”វិញ្ញាណវិប្បយុត្តិ ឡប់សុទ្ធ ,វាគ្មានអារម្មណ៍ឈឺចាប់ នៃការបាត់បង់ប្អូនស្រីអីបន្ដិចសោះ ព្រោះ​អារម្ម​ណ៍​បាន​ធ្វើពិធីដើម្បី​សប្បាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ៉ាប់ណាស់ នេះហើយលទ្ធផលជាហ្រ្វេនគោ មីងមាំង ហៅគោ ឡប់”។ហ្វេសបុក ឈ្មោះ​Reak Etihad ខមិនថា”គម្រប់ខួប៣ឆ្នាំអីចឹង ប្រគុំតន្រ្ដីឲ្យអធិកអធម​ទៅបង​​សប្បាយៗ”។​ហ្វេស​បុកឈ្មោះKhun  Sombath ថា​”បុណ្យ​ខួបប្អូនស្រីស្លាប់ ម៉េចទៅ​ជាសប្បាយ​ៗវិញ”​។ហ្វេស​បុកឈ្មោះNemo Bebo ខមិនថា”សូមវិញ្ញាណក្ខន្ដបងខេមរៈ ស្រីពៅ ទៅ​សប្បាយចុះបង​ខេមរៈ សិរីមន្ដ”។នៅមានហ្វេសបុកជាច្រើនទៀតបានចូលខមិនគាំទ្រ និងរិះគន់ចំពោះសារ​របស់លោកខេម ប៊ុនថៃ  នេះព្រមគ្នាតែម្ដង ខណៈដែលតារាចម្រៀង​ហង្សមាសរូបនេះ​ក៍មិន​បានលុបសារដែលខ្លួនបានបង្ហោះនោះដែរ។

   លោកអែម អេន អាយុអាយុ៧៦ឆ្នាំដែលជាអាចារ្យនៅវត្តព្រែកដូង ស្រុកកៀនស្វាយ ខេត្ត​កណ្ដាលបានប្រាប់”នគរធំ”កាល​ពីថ្ងៃទី២៥ខែមករា ថាការដាក់តន្រ្ដី ,ចាប៉ីដងវែង ឬរបាំ ក្នុងកម្មវិធីបុណ្យខួបគម្រប់៣ឆ្នាំនោះគឺអត់មានបញ្ហារ និយាយទៅចាប់​ពី១ឆ្នាំ​ឡើង​ទៅ​គឺ​មិន​អីទេ កុំឲ្យតែបុណ្យខួបគម្រប់៧ថ្ងៃ ឬ១០០ថ្ងៃ បើធ្វើកម្មវិធីសប្បាយ​អត់បានទេ។លោកតា​​អា​ចារ្យ បន្ថែម​ថា​ការរៀបចំពិធីសប្បាយបើក្រោម១០០ថ្ងៃមិនអាចធ្វើបានឡើយ ព្រោះយើង​ស្ថិត​ក្នុង​តំណាក់​កាលកំពុងតែកាន់ទុក្ខ អីចឹងមិន​អាច​ដាក់តន្រ្ដីអីបានទេ ។លោកតាអាចារ្យ​អះ​អាង​ថែមទៀត​ថា​យើងជាអ្នកកាន់ព្រះពុទ្ធ​សាសនាអីចឹងបើបុណ្យក្រោម១០០ថ្ងៃ​យក​របាំ,​ល្បែង​មក​ដាក់មិនសមភ្នែក​ញាត្តិទេ។  

គូរបញ្ជាក់ថាខេមរៈ ស្រីពៅ ដែលជាប្អូនពៅរបស់ខេម ប៊ុនថៃ នោះបានលាចាក​លោក​នៅ​ថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ ក្នុងអាយុ​២៨ឆ្នាំនៅប្រទេសឥណ្ឌាដែលធ្វើ​ឲ្យលោកប៊ុន​ថៃ សោកស្ដាយនិងស្រណោះចំពោះការបាត់បង់ស្រីពៅ នេះគ្មានអ្វីអាច​ប្រៀប​ធៀប​​បានឡើយ​។លោក​ប៊ុនថៃ​ ថែមទាំងបានធ្វើរូបសំណាកខេមរៈ ស្រីពៅ នៅស្រុកកំណើត​របស់លោក​ទៀត​ផង ខណៈ​ដែល​នៅថ្ងៃបុណ្យសពប្អូនស្រីគម្រប់៣ឆ្នាំ​អ្នកចម្រៀងហង្សមាសរូបនេះ​ក៍បាន​អះ​អាងថាមរណភាពរបស់ស្រីពៅ ដោយសារតែនាង​ប្រើប្រាស់ថ្នាំខុសពោលគឺ​លេបថ្នាំផ្សំ​ច្រើន​ពេកធ្វើឲ្យប៉ៈពាល់ដល់សុខភាពរហូត​លោកត្រូវបង្ខំចិត្តយកប្អូនទៅព្យាបាល​នៅថៃ​៤ទៅ៥ឆ្នាំទើបបញ្ជួនទៅពេទ្យឥណ្ឌាដើម្បីប្ដូរក្រលៀន តែយឺតពេលទៅហើយទើបបណ្ដាល​ឲ្យលោកត្រូវ​បាត់​បង់​ប្អូនស្រីជា​ទី​ស្រ​លាញ់បែបនេះ។​លោកប៊ុនថៃ ថាអ្វីដែលលោកស្រណោះប្អូនបំផុត​នោះ​​​គឺមុនពេលនាងស្លាប់​ឲ្យតែលោកជួបនាងស្រីពៅ ថា​នាងចង់រស់ ហេតុនេះ​ហើយទើប​លោក​ប្រឹងប្រែងយក​នាងទៅ​ព្យា​បាលនៅពេទ្យបរទេសជាច្រើនឆ្នាំ ប៉ុន្ដែនៅតែមិនអាច​ជួយ​នាង​​បាន៕

RELATED ARTICLES