Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិអ្នកវិទ្យាសាស្ត្រចិនរកឃើញឧបករណ៍ធ្វើតេស្តកូវីដ-19 ក្នុងរយៈពេលត្រឹមតែ 4 នាទី

អ្នកវិទ្យាសាស្ត្រចិនរកឃើញឧបករណ៍ធ្វើតេស្តកូវីដ-19 ក្នុងរយៈពេលត្រឹមតែ 4 នាទី

អ្នកវិទ្យាសាស្ត្រចិនបាននិយាយថា ពួកគេបានបង្កើតឧបករណ៍ធ្វើតេស្តថ្មីសម្រាប់រក​មេរោគកូវីដ-19ថ្មីដែល​មានភាពត្រឹមត្រូវដូចទៅនឹង ឧបករណ៍PCR (polymerase chain reaction) ប៉ុន្តែផ្តល់លទ្ធផលក្នុងរយៈ​ពេល​ត្រឹមតែ 4 នាទីប៉ណ្ណោះ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពី​ថ្ងៃអង្គារទី ៨ សីហា ២០២២។កន្លងមកនេះ ការធ្វើតេស្តតាមPCR (polymerase chain reaction) ទទួលបាន​លទ្ធផលដ៏គួរឲ្យជឿជាក់បំផុត ប៉ុន្តែម៉ាស៊ីនប្រភេទនេះ គឺត្រូវការពេលវេលាដល់ទៅរាប់ម៉ោងដើម្បី​បញ្ចេញ​លទ្ធផលតេស្តនីមួយៗ។

នៅក្នុងអត្ថបទ ចេញផ្សាយកាលពីថ្ងៃច័ន្ទនៅក្នុងទិនានុប្បវត្តិ Nature Biomedical Engineeringក្រុមការងារ​បាន​និយាយថាឧបករណ៍ចាប់សញ្ញារបស់ពួកគេដែលប្រើមីក្រូអេឡិចត្រូនិចដើម្បីវិភាគហ្សែនអាចកាត់បន្ថយពេលវេលាបានច្រើននិងមានភាពត្រឹមត្រូវ។ការសាកល្បងរបស់ពួកគេបានមកពីការយកគំរូពីមនុស្ស 33 នាក់នៅទី​ក្រុង​សៀងហៃ ដែលបានឆ្លងវីរុសនេះ ជាមួយនឹងការធ្វើតេស្ត PCR ត្រូវបានធ្វើឡើងស្របគ្នា។

លទ្ធផលនៃការផ្គូផ្គង គឺល្អឥតខ្ចោះជាមួយនឹងការធ្វើតេស្ត PCR ។នេះបើយោងតាមអត្ថបទ។ប្រទេសចិន​គឺជា​ប្រទេសមួយក្នុងចំណោមក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ១៩ដ៏ធំបំផុតរបស់ពិភពលោក។យោងតាមទិន្នន័យគយ បានបង្ហាញថាចិនបាននាំចេញឧបករណ៍ធ្វើតេស្តតម្លៃ 1.6 ពាន់លានដុល្លារ​អាមេរិក​ក្នុង​ខែធ្នូ កើនឡើង 144 ភាគរយធៀបនឹងខែមុន៕

RELATED ARTICLES